មកស្គាល់កន្លែងញ៉ាំហ្វឺពេញនិយមទាំង 6 ក្នុងរាជធានីភ្នំពេញ
អ្នកណាខ្លះចូលចិត្តញ៉ាំហ្វឺ? តាមពិតទៅហ្វឺគឺជាគុយទាវបែបវៀតណាមមួយប្រភេទដែលប្រជាជនខ្មែរយើងមួយចំនួននិយមហូប។ តែនៅមិនទាន់ដឹងនៅឡើយទេមែនទេ មានប៉ុន្មានកន្លែងគួរតែទៅសាក? ម្តងនេះបានដឹងហើយ FoodBuzz នឹងនាំអ្នកទៅស្គាល់ហាងទាំង 6 ដែលពេញនិយមក្នុងរាជធានីភ្នំពេញ។
#1 ហ្វឺ កាលី (Pho Cali)
ទោះមិនដែលញ៉ាំក៍ធ្លាប់ឮរហៀងៗដែរមែនទេ? ហ្វឺកាលី មានសាខារហូតដល់ទៅ 9 ឯណោះក្នុងភ្នំពេញ និងពង្រីកដល់ខេត្តសៀមរាបមួយទៀតផងដែរ។ មានឆ្ងល់ទេថាហេតុអីបានជាមានសាខាច្រើន មកពីរសជាតិឆ្ងាញ់របស់អាហារហាងនេះនោះអី។ ហ្វឺ កាលី មានសាខានៅទួលគោក ផ្សារថ្មី បឹងកេងកង ស្ថានីយប្រេង PTT ផ្លូវម៉ុងរិទ្ធីសែនសុខ ទួលស្វាយព្រៃ ហ្គោលឌិនថោវឺ ផ្លូវលេខ 6A ផ្សារឈូកមាសផ្លាហ្សា បឹងស្នោ និងសាខាខេត្តសៀមរាប។

តម្លៃ : $ 5 ឡើងទៅ
ទីតាំង៖ គ្រប់សាខាទាំងអស់របស់ហ្វឺ កាលី
#2 Pho Fortune Noodle Soup
កន្លែងមួយនេះក៏មិនអន់ដែរ ក្រៅពីហ្វឺក៏មានម្ហូបផ្សេងទៀតផងដែរ។ ក្រៅពីនេះក៏មានម្ហូបវៀតណាមជាច្រើនទៀតចាំអ្នកមកភ្លក្ស។
តម្លៃ៖ $ 6- $7
ទីតាំង៖ ផ្លូវ 242 កែង ផ្លូវ51 សង្កាត់ចតុមុខ រាជធានីភ្នំពេញ | Googlemap
#3 ចាន Pho
មួយនេះក៏មិនគួររំលងដែរ បើនិយាយពីកន្លែងវិញ មានការរៀបចំបានស្អាត ងាយស្រួលចត បើនិយាយពីរសជាតិក៏មិនចាញ់កន្លែងផ្សេងដែរ។
តម្លៃ៖ $ 3.50
ទីតាំង៖ ផ្ទះលេខ39 ផ្លូវ566 ខណ្ឌទួលគោក រាជធានីភ្នំពេញ | Googlemap
#4 ហ្វឺចានយក្ស Pho Jumbo
ឃើញគេញ៉ាំក្នុង YouTube ដាក់ចានធំៗ កន្លែងនេះក៏មានដែរ។ គ្រាន់តែនឹកឃើញក៏ស្រក់ទឹកមាត់ដែរ ចាំកាលទៀត ទៅសាកហ្មងទៅ។
តម្លៃ៖ $12.00/ចានធំ
ទីតាំង៖ #A ក្នុងភ្នំពេញសេនធឺ ផ្លូវសម្តេចសុធារស សង្កាត់ទន្លេបាសាក់ រាជធានីភ្នំពេញ | Googlemap
#5 ហ្វឺ 53 (53 Central Coffee Restaurant)
កាន់តែប្លែកជាងមុនទៀត ហ្វឺនៅទីនេះមិនធម្មតាទេ គឺលក្ខណៈជាហ្វឺទឹកពុះក្នុងចានតែម្តង ជាមួយសាច់គោអូស្ត្រាលី សមរម្យបំផុតសម្រាប់ខែត្រជាក់ៗ បានញ៉ាំមួយចានដឹងតែបែកញឹសស្រួលខ្លួនតែម្តង។
តម្លៃ៖ ក្រោម$10.00
ទីតាំង៖ ផ្ទះលេខ 53 សង្កាត់ផ្សារថ្មី2 ខណ្ឌដូនពេញ ភ្នំពេញ | Googlemap https://goo.gl/maps/moESo6G7v832
#6 Pho Town
កន្លែងកូនពៅមែនតែរសជាតិក៏មិនចាញ់គេដែរ។ ជាមូយនឹងសាច់គោស្រស់ៗ ការរៀបចំស្អាតដឹងតែទាក់ចិត្តតែម្តង។
តម្លៃ៖ $3.8
ទីតាំង៖ ផ្ទះលេខ14 ផ្លូវ 214 សង្កាត់បឹងរាំង ខណ្ឌ ដូនពេញ ភ្នំពេញ | Googlemap
