បានទាំងញ៉ាំការ៉េមយ៉ាអួ បានទាំងជួយផ្គត់ផ្គង់ការសិក្សានិស្សិតក្នុងអង្គការនៅ ប្រូជេកវ៉ាយ

បន្ទាប់ពីដើរលេងតាមប្រាសាទពេញមួយថ្ងៃ ប្រិយមិត្តប្រាកដជាហត់ហើយឃ្លាន ដឹងតែនឹកឃើញ ចង់ញ៉ាំអីផ្អែមៗ ត្រជាក់ចិត្ត ត្រជាក់បេះដូង ហើយមែនទេ? បើបានជាមកដល់សៀមរាបហើយ ប្រិយមិត្តអាចឈាងចូលទៅផ្សាររាត្រីអង្គរ ដើម្បីសាកញ៉ាំយាអ៊ួទឹកកកនៅ ប្រូជេកវ៉ាយ ម្ដងទៅ ធានាថាមិនខកបំណងទេ។

Project Y

Project Y

Project Y

ធ្វើដំណើរថ្មើរជើង ប្រហែលប្រមាណជា 5 នាទី ពីផាប់ស្ទ្រីតប្រិយមិត្តនឹងបានឃើញផ្សាររាត្រីអង្គរ។ នៅទីនោះ មានលក់វត្ថុអនុស្សាវរីយ៍ មានខោអាវ, ស្បែកជើង, កាបូប, និងមានហាងអាហារមួយចំនួនផងដែរ។ ប្រូជេកវ៉ាយ ជាហាងយាអ៊ួទឹកកក ស្ថិតនៅក្នុងតំបន់ផ្សាររាត្រីអង្គរនេះ ដែលបានចាប់ផ្ដើម បើកដំណើរការតាំងពីឆ្នាំ 2015 មកម្ល៉េះ។ រាល់ចំណូលដែលបានមកពីការលក់យ៉ាអ៊ួ ត្រូវបាន យកទៅទ្រទ្រង់ការសិក្សារបស់សិស្សនិសិ្សតនៅក្នុងអង្គការ និងជួយដល់សង្គម។ ហាងនេះ គ្រប់គ្រងដោយសិស្សរបស់អង្គការផ្ទាល់ដើម្បីឲ្យពួកគេបានហ្វឹកហាត់ការងារ និងរកចំណូលបានសម្រាប់ទ្រទ្រង់ការសិក្សាផងដែរ។

Project Y

Project Y

សម្រាប់វត្ថុធាតុដើមរបស់យ៉ាអ៊ួវិញគឺ មានគុណភាពល្អ និងនាំចូលពីប្រទេសអូស្ត្រាលីទៀតផង។ យ៉ាអ៊ួរបស់ ប្រូជេកវ៉ាយ មាន 8 រសជាតិសម្រាប់ជ្រើសរើសដូចជា រសជាតិកាហ្វេ, រសជាតិនំអូរីអូ, រសជាតិសូកូឡា, រសជាតិស្វាយ, រសជាតិផ្លែប៊ែរីចម្រុះ, រសជាតីផ្លែផាសសិន, រសជាតិខារ៉ាម៉ែល, និងរសជាតិ វ៉ាន់នីឡា។ រសជាតិច្រើនយ៉ាងនេះ ប្រិយមិត្តប្រាកដជាគិតថា និងពិបាកសម្រេចចិត្ត មិនដឹងញ៉ាំមួយណា អត់មួយណាមែនទេ? កុំបារម្ភអីចង់ញ៉ាំទាំងអស់ក៏បានដែរ ព្រោះរសជាតិ ទាំងអស់នេះអាចលាយបញ្ចូលគ្នាបានតាមចំណង់ចំណូលចិត្តរបស់អ្នក។

Project Y

ចំណែកផ្នែកបន្ថែមសម្រាប់ដាក់ពីលើយ៉ាអ៊ួវិញក៏មានច្រើនជម្រើសដែរ ដូចជាសូកូឡា, ស្ករ, នំ និងផ្លែឈើជាច្រើនមុខសម្រាប់ជ្រើសរើស។ អ្វីដែលកាន់តែពិសេសទៀតនោះគឺ ប្រិយមិត្តអាច ដាក់ផ្នែកបន្ថែម នៅជួរទីមួយបានដោយសេរី និង ឥតគិតថ្លៃចាប់ពីម៉ោង 6 ល្ងាច ដល់ ម៉ោង 8 ល្ងាច។

Project Y

នៅចាំអីទៀត!! ញ៉ាំយ៉ាអ៊ួរសជាតិឆ្ងាញ់ ហើយបានជួយសង្គមទៀត កុំភ្លេចមកប្រូជេកវ៉ាយណា!!

ទីតាំង ៖ ផ្លូវផ្សាររាត្រី, ក្រុងសៀមរាប | Google Map

តម្លៃ៖ $2.50 ក្នុងមួយរយក្រាម

បើក៖ 6 ល្ងាច ដល់ម៉ោង 11 យប់

អត្ថបទគួរតែអានបន្ទាប់