ស្វាគមន៍ខែថ្មីដោយស៊ុបពងទាប្រៃនិងការ៉េមពងទាប្រៃថ្មីពី Bar-B-Q Plaza

Bar-B-Q Plaza (សមិទ្ធិផលមួយនៃក្រុមហ៊ុន E.F.G.) គឺជាភោជនីយដ្ឋានស៊ុបនិងសាច់អាំងដែលតែងតែបង្កើតនូវគំនិតច្នៃប្រឌិតថ្មីដើម្បីបំពេញតម្រូវការអ្នកគាំទ្ររបស់ខ្លួន។

Bar B Q Plaza

ដើម្បីស្វាគមន៏ខែមីនា Bar-B-Q Plaza បានចាប់ផ្តើមចេញនូវឈុតថ្មីមួយគឺឈុតពងទាប្រៃហើយសូមធានាថាមួយឈុតនេះ គ្រប់មុខសុទ្ធតែរសជាតិពងទាប្រៃតែម្តង!

ឆ្ងាញ់មាត់ទៀតហើយប៉ុណ្ណេះ!

ចាប់ផ្តើមជាមួយនឹងទឹកជ្រលក់ពងទាប្រៃដែលមានតែមួយគត់នៅ Bar-B-Q Plaza។ ទឹកជ្រលក់ខាប់ៗត្រូវបានផ្សំឡើងដោយពងទាប្រៃសុទ្ធសាធលាយជាមួយគ្រឿងទេស និងបន្ថែ​មស្លឹកខ្ទឹមបន្តិចនៅខាងលើ។

គ្រឿងទឹកស៊ុប និងទឹកជ្រលក់ពងទាប្រៃ

ចុះរសជាតិយ៉ាងណាវិញ? អ្នករាល់គ្នាអាចរំពឹងគិតថាពងទាប្រៃប្រាកដជាប្រៃហើយមានពណ៌ក្រហមទៀត អញ្ចឹងច្បាស់ជាធ្វើឲ្យស៊ុបទៅជាហឹរ? ជាក់ស្ដែងខុសពីការគិតទាំងស្រុង! បើទោះបីជាមានពណ៌ក្រហម ហើយឈ្មោះពងទាប្រៃក៏ពិតមែន ក៏ទឹកជ្រលក់នេះមិនមានរសជាតិហឹរនិងប្រៃពេកឡើយ។ តាមពិតទៅវាមានរសជាតិឆ្ងាញ់ជាងគេក្នុងស៊េរីឈុត Bar-B-Q ដែលពួកយើងធ្លាប់បានសាក។

ចាក់ចូលដើម្បីឲ្យក្លាយជាទឹកស៊ុបពងទាប្រៃនោះអី!

ទំនងទេ?

នៅពេលដែលដាក់ជាមួយស្ពៃក្ដោបនិងគ្រឿងផ្សេងទៀតដែលបានរួមបញ្ចូលនៅក្នុងឈុត ទឹកជ្រលក់នេះធ្វើឲ្យស៊ុបកាន់តែមានជាតិមួយកម្រិតទៀត។ បើជ្រលក់ជាមួយនឹងសាច់គោឬសាច់ជ្រូកអាំង វាធ្វើឲ្យសាច់មានរសជាតិផ្អែមសាច់កាន់តែទន់ផងដែរ។

ដាក់អាំង កុំភ្លេចជ្រលក់នឹងទឹកស៊ុបឲ្យកាន់តែមានជាតិ!

ទឹកជ្រលក់ពងទាប្រៃ

ម៉ឺនុយនេះក៏មានភ្ជាប់មកជាមួយដំឡូងបំពងក្រឡុកជាមួយនឹងម្សៅពងទាប្រៃធ្វើឱ្យវាកាន់តែទំនងគួរឲ្យចង់ទទួលទាន។

ដំឡូងបំពងក្រឡុក

មិន​ទាន់អស់​ទេ! សម្រាប់អ្នកមានកាតរបស់ Bar-B-Q Plaza នឹងទទួលបានការ៉េមរសជាតិពងទាប្រៃមួយកែវទៀត។ ចម្លែកៗប៉ុន្ដែសាកសិនបានដឹង!

ការ៉េមពងទាប្រៃ

ការ៉េមពងទាប្រៃ

គួរឲ្យពិន្ខុប៉ុន្មានណ៎? ពួកយើងយល់ថាឆ្ងាញ់ទទួលយកបាន ប៉ុន្តែសុំឱ្យអ្នករាល់គ្នាធ្វើជាគណៈកម្មការដោយផ្ទាល់ដោយអញ្ជើញមកហើយសាកល្បងរសជាតិដែលមានកំណត់មួយនេះរហូតដល់ត្រឹមចុងខែប៉ុណ្ណោះ នៅគ្រប់សាខាសាខា Bar-B-Q Plaza។

រួសរាន់មកសាកឈុតថ្មីនេះណា ព្រោះថាមានត្រឹមចុងខែមីនានោះទេ!!!

តម្លៃ៖ ចាប់ពី $19.90/ឈុត

ទីតាំង៖ គ្រប់សាខា Bar-B-Q Plaza ទាំងអស់

អត្ថបទគួរតែអានបន្ទាប់