ចង់ស្គាល់ស្រា Gin ផលិតពីទឹករ៉ែខេត្តកំពត និងគ្រឿងផ្សំទន្លេមេគង្គនៅ Seekers អត់?

FoodBuzz ធ្លាប់ចុះផ្សាយអត្ថបទអំពីរោងចក្រផលិតស្រាបៀរនិងគ្រឿងស្រវឹងផ្សេងៗក្នុងស្រុកដែលមានគុណភាពខ្ពស់ៗ បានច្រើនគួរសមដែរ ប៉ុន្ដែប្រភេទស្រាមួយដែលពួកយើងមិនទាន់បានចុះផ្សាយនោះគឺស្រា Gin។

Seekers

Seekers

ថ្ងៃនេះ FoodBuzz រីករាយនឹងណែនាំប្រិយមិត្តទាំងអស់គ្នាឲ្យស្គាល់ Seekers Independent Spirits ដែលជាក្រុមហ៊ុនក្នុងស្រុកមួយផលិតស្រា Gin តាមស្តង់ដារអន្តរជាតិនិងប្រើប្រាស់ផលិតផលក្នុងស្រុកគុណភាពខ្ពស់។ ផលិតផលឈានមុខសំរាប់ Seekers គឺ Mekong Dry Gin ដែលស្រា Gin ស្ងួតបែបស្ទាយល៍ទីក្រុងឡុងដ៍ មានជាតិអាល់កុល 41.3% គុណភាពកំពូលដំបូងបំផុតនៅប្រទេសកម្ពុជា។

Seekers

Seekers

ក្នុងមួយដបៗនៃ Mekong Dry Gin ត្រូវបានផ្សំពីទឹករ៉ែធម្មជាតិពីខេត្តកំពតដែលបានឆ្លងកាត់ការចំរោះបែបធម្មជាតិ និងការចំរោះបន្ថែមទៀតនៅកន្លែងបិទស្រានៅ Seekers ដើម្បីរក្សារសជាតិដ៏គ្មានផ្ទឹម និងធាតុរ៉ែដ៏សំបូរបែបផងដែរ។ បន្ថែមពីនេះទៀត ក៏មានការផ្សំពីរុក្ខជាតិ 11 មុខដែលយកមកពីដងទន្លេមេគង្គដែលរួមមានដូចជា គល់ស្លឹកគ្រៃ ស្លឹកក្រូចសើច ផ្កាម្លិះ ក្រូចខៀវ ស្លឹកតយ ជីនាងវង ក្រូចថ្លុង ម្ដេង គ្រាប់ជីវ៉ាន់ស៊ុយ គ្រាប់ត្នោត និង ឈើអែមផងដែរ។

Seekers

Seekers

ដោយសារការមានគ្រឿងផ្សំដ៏មានគុណភាពខ្ពស់និងប្លែកដូច្នេះហើយ ទើបធ្វើឲអ្នកដែលបានភ្លក្ស Mekong Dry Gin គឺធានានឹងជាប់ចិត្តតែម្ដងដូចជាពួកយើងក៏បានភ្លក្សភេសជ្ជៈ 2 មុខ គឺ Seekers Gin and Tonic ដែលរសជាតិប្លែកនិងអស្ចារ្យជាង Gin & Tonic សាមញ្ញ ផ្សំពី​ Seekers Mekong Dry Gin ប្រចាំហាង, Indian Fevertree និងលំអរដោយស្លឹកក្រូចសើច រីឯភេសជ្ជៈទី 2 វិញគឺ Seekers Star ដែលក៏ផ្សំពី Seekers Mekong Dry Gin ប្រចាំហាងដូចគ្នា ទឹកក្រូចឆ្មារស្រស់, ផ្កាច័ន្ទន៍ក្រៀមជាមួយនឹងទឹកសេរ៉ូម្រេចកំពត ពងមាន់ស និងលំអរបន្ថែមដោយស្លឹកជីនាងវង។

Seekers

Seekers

ប្រិយមិត្តដែលមានចំណាប់អារម្មណ៍មិនត្រឹមតែអាចភ្លក្សរសជាតិភេសជ្ជៈទាំងអស់នេះបានទេ អាចទិញ Seekers Mekong Dry Gin យកទៅច្នៃធ្វើជាភេសជ្ជៈផ្ទាល់ខ្លួនបាន ដែលមានជា 3 ទំហំគឺ 700ml, 200ml និង 50ml ហើយលោកអ្នកក៏អាចរីករាយនឹងការស្វែងយល់ផ្ទាល់អំពីការផលិតស្រា Gin នេះតែម្ដងផងដែរ។

Seekers

ទីតាំង៖ Seekers Independent Spirits ផ្ទះលេខ 80 ផ្លូវ 454 សង្កាត់ទួលទំពូង | Googlemap

បើកពីម៉ោង៖ 10AM -  5PM (បិទរៀងរាល់ថ្ងៃអាទិត្យនិងច័ន្ទ)

អត្ថបទគួរតែអានបន្ទាប់