ទទួលនូវបទពិសោធន៍ដោយក្រេបរសជាតិថ្មីបែបឥណ្ឌាជាមួយភោជនីយដ្ឋាន Shiva Shakti!

FoodBuzz ធ្លាប់តែនាំអ្នកទាំងអស់ឲ្យស្គាល់ នូវម្ហូបអាហារបែបអាស៊ី អឺរ៉ុប កូរ៉េ ជប៉ុន និងថៃជាច្រើនប្រភេទឲ្យសាកល្បង។ ម៉ោះ ឥឡូវមកសាកម្ហូបឥណ្ឌាវិញម្ដងមើល៎ សម្រាប់អ្នកមានបំណងចង់សាកញាំុនូវអាហារថ្មីៗ បន្ថែមម្ហូបឥណ្ឌាចូលក្នុង bucket list ភោជនីយដ្ឋានរបស់អ្នកផងដើម្បីសាក។ មុខម្ហូបឥណ្ឌានឹងផ្តល់នូវរសជាតិ និងគ្រឿងផ្សំប្លែកៗ ចម្រុះ ដោយផ្តល់ជូននូវបទពិសោធន៍រសជាតិថ្មី និងគួរឱ្យរំភើបសម្រាប់អ្នកគ្រប់គ្នា។

ភោជនីយដ្ឋាន Shiva Shakti ដែលមានទីតាំងនៅជាន់ទី ៣ នៃផ្សារទំនើប Exchange Square ក្នុងទីក្រុងភ្នំពេញ គឺជាភោជនីយដ្ឋានឥណ្ឌាដែលចំណាស់ជាងគេ និងទទួលបានការគាំទ្រ ជាខ្លាំងនៅក្នុងប្រទេសកម្ពុជា។ ភោជនីយដ្ឋាននេះបានបម្រើម្ហូបឥណ្ឌាអស់រយៈពេលជាង ២ ទសវត្សរ៍មកហើយចាប់តាំងពីការបើកដំណើរការក្នុងឆ្នាំ ២០០១។ ភោជនីយដ្ឋាននេះមាន បរិយាកាសតុបតែងផ្នែកខាងក្នុងបែបឥណ្ឌាបុរាណ មើលទៅប្លែកភ្នែកហើយជាកន្លែង ដ៏ល្អសម្រាប់ការថតរូបដើម្បីចែករំលែកនៅលើបណ្តាញសង្គម។ អ្នក​អាចអង្គុយ​រីករាយនៅ​ បរិយាកាសខ្យល់បរិសុទ្ធខាងក្រៅបូករួមទាំង​អាហារ​ឆ្ងាញ់ៗ​ជាមួយមនុស្សជាទីស្រឡាញ់របស់អ្នក។


នៅ Shiva Shakti អ្នកអាចភ្លក់រសជាតិម្ហូបក្នុងស្រុករបស់ប្រជាជនឥណ្ឌាដ៏ឈ្ងុយឆ្ងាញ់ដែលរៀបចំឡើងដោយមេចុងភៅមកពីប្រទេសឥណ្ឌាផ្ទាល់ដោយប្រើនូវគ្រឿងផ្សំដែលមានគុណភាពដែលជួយបង្កើនរសជាតិបន្ថែមទៀត។ នៅទីនោះមានមុខម្ហូបផ្តល់ជូនជាច្រើនមុខដូចជា Pani Puri, Butter Chicken, Punjabi Samosa, Chicken Garlic Kebab, Garlic Naan, Dum style Lamb Hyderabadi Biryani (ស្រដៀងទៅនឹងបាយឆា) និងមានមុខម្ហូបជាច្រើនទៀត។ ដោយផ្អែកលើតាមចំណង់ចំណូលចិត្តរបស់អតិថិជនភាគច្រើន មុខម្ហូបដ៏ពេញនិយមបំផុតសម្រាប់ភ្ញៀវនៅទីនោះគឺ មាន់ Tandoori, Chicken Tikka និងភេសជ្ជៈប្រពៃណី Mango Lassi Juice ។

មុខម្ហូបដែល FoodBuzz ចូលចិត្តខ្លាំងហើយក៏ញាំុអស់ច្រើនជាងគេដែរគឺ Pani Puri និង Butter Chicken ហើយបើអត់ដឹងថា Pani Puri មានរសជាតិម៉េចទេ ម៉ោសចាំប្រាប់។ Pani Puri ជានំមាន​សំបក​ក្រៀម​ពោរពេញ​ដោយ​ល្បាយ​ហឹរ និង​ជូរ​ នៅខាងក្នុងមានលាយជាមួយ​ដំឡូងបារាំង​ សណ្ដែក ខ្ទឹមបារាំង និង​គ្រឿងទេសហើយគេជ្រលក់នំនឹង​ជាមួយទឹក​អំពិល​បែបជូរអែម និង​​ហឹរ ចាំសាកញាំុទៅពិតជាមិនខុសទេ។ 

Butter Chicken ជាប្រភេទស៊ុបត្រូវបានធ្វើឡើងដោយបន្ថែម cream ដើម្បីបន្ថែមឱ្យទឹកការីជាមួយសាច់កាន់តែឡើងក្រាស់ និងធ្វើឲ្យស៊ុបមានរសជាតិប្រៃផ្អែម ប្រាប់ពីពិធីញាំុមួយទៀតជាមួយស៊ុបនេះកាន់តែប្លែក ដោយយក Butter Naan ឬ Garlic Naan ទៅជ្រលក់ក្នុងស៊ុប Butter Chicken កាន់តែជាតិតែម្ដងខ្លាំងៗ។ បើបានញាំុស៊ុបនេះកុំសាកល្បងធ្វើតាមពួកយើងអត់ខុសទេ។ ហើយបុគ្គលិកនៅទីនោះវិញមានភាពរួសរាយរាក់ទាក់ ផ្តល់នូវសេវាកម្មដ៏ល្អឥតខ្ចោះ ដែលធ្វើឲ្យការទទួលទានអាហារកាន់តែមានភាពស្រស់ស្រាយបន្ថែមទៀត។​

ចូលឆ្នាំថ្មីនេះ អ្នកប្រហែលជាកំពុងតែរកកន្លែងញាំុអីដើម្បីជប់លៀងអបអរជាមួយមនុស្សជាទីស្រលាញ់ ឬក្រុមគ្រួសាររបស់អ្នកហើយត្រូវអត់? Shiva Shakti នេះហើយជាជម្រើសមួយសម្រាប់អ្នក ទទួលយកនូវបទពិសោធន៍ថ្មីបែបបូលីវូដមុនពេលឆ្នាំថ្មីចាប់ផ្តើម? អ្នកទាំងអស់គ្នាអាចកក់កន្លែងអង្គុយរបស់អ្នកឥឡូវនេះ ដើម្បីរីករាយជាមួយអាហារថ្ងៃត្រង់ ឬអាហារពេលល្ងាច និងបង្កើតអនុស្សាវរីយ៍ថ្មីៗ។ កុំអោយឱកាសមួយនេះកន្លងផុតទៅឲ្យសោះណ៎ា!

ទំនាក់ទំនង៖ 012 813 817, 023 813 817

ម៉ោងបើក៖ 11:00 AM to 11:00 PM 

ទីតាំង៖ Shiva Shakti

អត្ថបទគួរតែអានបន្ទាប់