«ស្នាដៃខ្មែរម្ជូរឆ្ងាញ់ សៀមរាប» មានម្ជូរស្រស់-ត្រាំច្រើនបែប ជាមួយជម្រើសអំបិលដល់ទៅ៣០មុខ

នឹកឃើញដល់ម្ជូរ ចង់លាបទឹកមាត់បាត់ហើយ! ចុះទម្រាំតែពេលបានឃើញហាងម្ជូរមួយកន្លែងនេះ ដែលមានអំបិលជ្រលក់គ្រប់ប្រភេទ ជាមួយម្ជូរស្រស់ៗជាច្រើននៅខាងមុខហាងទៀត? ត្រូវម៉ាច់ម៉ង!


ចង់ញុាំអីមានហ្នឹង! មិនថា ស្វាយ ម្កាក់ ត្របែក ពុទ្រា អំពិល ប៉ិគក់ឬ ក៏ម្នាស់នោះទេចង់ញុាំស្រស់ៗក៏បាន ហើយដាក់ក្រឡុកជាមួយនឹងអំបិលរសជាតិពិសេសក៏បាន តាមតម្រូវការរបស់អ្នកហើយជាមួយនឹង តម្លៃ គឺចាប់ពី១ដុល្លាឡើងទៅណា៎! ​

បើសិនជាជាប់ចិត្តនឹងរសជាតិអំបិលណាមួយក្នុងចំណោមអំបិលដល់ទៅ៣០មុខ រួមមាន អំបិលលីង អំបិលបង្គា អំបិលខ្ទឹម កាពិឆឹងស្ករ ទឹកត្រីស្ករត្នោត ទឹកប្រហុក ទឹកកាពិ ក៏អាចទិញជាដបតូចៗ ឬធំៗ យកមកញ៉ាំនៅផ្ទះក៏បានដែរ។

ចំណែកឯផ្លែឈើស្រស់ៗ (ដូចជាស្ត្រប៊ែរី) និងម្ជូរត្រាំវិញ មានទាំងអនាម័យ និងរសជាតិជាមួយនឹងការវេចខ្ចប់ក្នុងប្រអប់យ៉ាងត្រឹមត្រូវ និងស្រស់ស្អាត ដាក់ក្នុងទូទឹកកយ៉ាងត្រជាក់ស្រេបតែម្តង។ លក្ខណៈថាមួយដុំៗមួយម៉ាត់ៗ ត្រជាក់ក៏ត្រជាក់ ស្រួយក៏ស្រួយ ឆ្ងាញ់ក៏ឆ្ងាញ់!!!

ក្រៅពីម្ជូរស្រស់-ត្រាំ អំបិល-ទឹកជ្រលក់ម្ជូរ ផ្លែឈើស្រស់ៗ ក៏មានលក់អាហារសម្រន់ផ្សេងៗទៀតដូចជា ដំណាប់អំពិល បាញ់ត្រាង នំដុត បាយក្តាំង ជ្រក់ជើងមាន់។ល។ សុទ្ធតែមានរសជាតិពិសេសប្រចាំហាងតែម្តង។

​ ចុះបើអត់នៅសៀមរាប ធ្វើម៉េចអាចញ៉ាំបានទៅហ្ន៎? កុំបារម្ភអី! ថ្មីៗនេះ ស្នាដៃខ្មែរម្ជូរឆ្ងាញ់ សៀមរាប ក៏ទើបតែបាន និងត្រៀមបើកសាខាថ្មី ទាំងនៅក្នុងខេត្ត និងតាមបណ្តាខេត្តផ្សេងទៀតផងដែរ ដើម្បីសម្រួលដល់អ្នកចង់ញ៉ាំដែរ តែមិនបានមកដល់ទឹកដីសៀមរាប។

ស្នាដៃខ្មែរម្ជូរឆ្ងាញ់ សៀមរាប

  • ផ្លូវតាភុល ក្រោយការ៉ាស់សាំងកាល់ទិច (ជិតសាលារៀន អារីហ្សូន) ខេត្តសៀមរាប
  • 077 80 34 34

អត្ថបទគួរតែអានបន្ទាប់