ជាមួយហាងកាហ្វេ ស្វាង ក្តីស្រមៃរបស់អ្នកចូលចិត្តអានសៀវភៅនិងផឹកកាហ្វេបានមកដល់ហើយ

សម័យនេះនៅទីក្រុងភ្នំពេញមានហាងកាហ្វេច្រើនរាប់មិនអស់ទេ តែបើសិនជាសួរថាតើហាងកាហ្វេណាស្ងាត់ស្រួលធ្វើកិច្ចការសាលា ស្រួលធ្វើការ ជាពិសេសស្រួលអានសៀវភៅនោះ គឺមិនងាយមានទេ។ ថ្មីៗនេះមានហាងកាហ្វេមួយនៅក្នុងភ្នំពេញ ដែលទើបតែបើកសោះ ប៉ុន្ដែទទួលបានការគាំទ្រច្រើននៅលើបណ្ដាយសង្គមយ៉ាងខ្លាំង ក៏ដូចជាអ្នកទៅញ៉ាំផ្ទាល់ផងដែរ ដោយសារតែហាងកាហ្វេមានចំណុចពិសេសមួយខុសពីហាងកាហ្វេដទៃទៀត។

Swarng Café and Bookstore ជាហាងកាហ្វេមួយដែលមានការតុបតែងខាងក្នុងពោពេញទៅដោយសៀវភៅជាច្រើនក្បាល មើលទៅស្រដៀងទៅនឹងបណ្ណាល័យផង ហាងលក់សៀវភៅផង។ អ្នកដែលចូលទៅញ៉ាំកាហ្វេនៅទីនោះ អាចយកសៀវភៅមួយណាក៏បានដែលដាក់តាំងនៅក្នុងហាងមកអាន ដោយ‌ឥតគិតថ្លៃ។ ហើយបើអ្នកចង់យកសៀវភៅនោះទៅអាននៅផ្ទះ លោកអ្នកក៏អាចទិញសៀវភៅនោះបានដែរ។ បើទោះជាមានមនុស្សចូលញ៉ាំកាហ្វេច្រើនជារៀងរាល់ថ្ងៃ ក៏បរិយាកាសនៅក្នុងហាងមិនភាពអ៊ូរអរដែរ ព្រោះអ្នកញ៉ាំកាហ្វេនៅទីនោះមានភាពស្ងៀមស្ងាត់ល្អ និងកំពុងជក់អានសៀវភៅរៀងៗខ្លួន។

 

ដៃម្ខាងកាន់កាហ្វេ ដៃម្ខាងកាន់សៀវភៅអាន តើធាតុផ្សំអ្វី​ ដែលសមគ្នាជាងកាហ្វេនិងសៀវភៅទៀត?​​ មានឆ្ងល់អត់ថាហេតុអីបានហាងកាហ្វេឈ្មោះ «ស្វាង»? ឈ្មោះនេះបានមកពីរសជាតិភេសជ្ជៈរបស់ហាងដែលមានរសជាតិឈ្ងុយឆ្ងាញ់ដែលអាចដាស់ស្មារតីអ្នកញ៉ាំនៅពេលដែលកំពុងសម្រាកក្បែរសៀវភៅ។ យើងសូមណែនាំភេសជ្ជៈបីមុខដែលមានភាពពេញនិយមនៅ Swarng Café and Bookstore។

កាហ្វេស្វាង ជាកាហ្វេប្រចាំហាងធ្វើមកពីកាហ្វេអេសស្រ្ពេសសូលាយជាមួយទឹកដោះគោស្រស់ ហើយប្រើទឹកដោះគោខាប់ដែលមានគុណភាពល្អសម្រាប់កម្រិតជាតិផ្អែម។ បើអ្នកចូលចិត្តញ៉ាំកាហ្វេឡាតេ ប្រាកដជាចូលចិត្តនូវរសជាតិកាហ្វេមួយនេះ ព្រោះទោះជាមានរសជាតិស្រដៀងនឹងកាហ្វេឡាតេ ប៉ុន្ដែកាហ្វេស្វាងមានខ្លាំងជាង និងឈ្ងុយជាងកាហ្វេឡាតេធម្មតា។​ គ្រាន់តែផឹកមួយម៉ាត់ក៏មានអារម្មណ៍ថាស្វាងពីភាពងងុយភ្លាម ពិតជាពិសេសគ្មានប្រៀប។

ចំណែកឯភេសជ្ជៈពីរមុខទៀតដែលអ្នកទៅញ៉ាំពេញនិយមនោះគឺកាហ្វេយើង និងផាសិនស្វាង។ កាហ្វេយើង គឺជាប្រភេទកាហ្វេដែលរសជាតិបែបកាហ្វេស្រុកខ្មែរយើង និងមានភាពពេញនិយមពីជនជាតិយើង។

រីឯផាសិនស្វាងវិញ ជាប្រភេទភេសជ្ជៈបែបទឹកផ្លែឈើមានរសជាតិជូរអែម មានរសជាតិឆ្ងាញ់ហើយស្វាងងងុយភ្លាម។ ខុសប្លែកពីភេសជ្ជៈផាសិននៅហាងកាហ្វេផ្សេងដែលប្រើទឹកសារ៉ូ ផាសិនស្វាង នៅ​ Swarng Café and Bookstore ធ្វើមកពីផ្លែផាសិនស្រស់ៗ 100% លាយនឹងទឹកសូដា និងគ្រឿងផ្សំផ្សេងៗទៀត។ ទោះជាផាសិនស្វាងជាទឹកផ្លែឈើសូដា ប៉ុន្ដែពេលញ៉ាំទៅគឺមិនមានជាតិហ្គាសសូដាដែលមិនធ្វើឲ្យកាត់អណ្ដាតទេ តែបែរជាមានតែរសជាតិជូរអែមឈ្ងុយឆ្ងាញ់ចេញពីផាសិនស្រស់ទៅវិញ។

Swarng Cafe & Bookstore

  • Swarng Café and Bookstore, Preah Ang Yukanthor Street (19), Phnom Penh, Cambodia
  • 087 679 168

អត្ថបទគួរតែអានបន្ទាប់