បុណ្យណូអែលនេះបើអត់ទាន់ទិញកាដូជូនមនុស្សជាទីស្រឡាញ់ទេ អាចមកទិញនៅហាងទាំង ៥ នេះបាន!

សល់តែប៉ុន្មានថ្ងៃទៀតទេបុណ្យណូអែលហើយ សុំសួរថាមានកាដូត្រៀមជូនគេនៅ? បើអ្នកទាំងអស់គ្នាកំពុងតែស្វែងរកអំណោយ ឬកាដូដើម្បីបង្ហាញពីការដឹងគុណចំពោះនរណាម្នាក់ ឬក៏ទិញសម្រាប់ជូនមនុស្សជាទីស្រឡាញ់ ប៉ុន្តែអត់ដឹងថាត្រូវទិញអីជូនគេ។  តោះ Foobuzz ណែនាំហាងនំប័ុងទាំង ៥​ កន្លែងខាងក្រោមនេះមានជាប្រភេទអំណោយបែបនំគ្រីស្មាក់ ធានាទាំងការវិចខ្ចប់ និងរសជាតិ ទិញឲ្យមនុស្សជាទីស្រឡាញ់របស់អ្នកដឹងតែគេពេញចិត្តខ្លាំងតែម្ដង។ 

១. CAKE O'CLOCK 

អ្នកកំពុងតែស្វែងរកនំខូឃីបុណ្យណូអែលដែលសម្រាប់ DIY ខ្លួនឯងមែនទេ? នៅ Cake O'Clock មាននំខូឃីធ្វើនៅផ្ទះដែលអ្នកអាចតុបតែងតាមចំណង់ចំណូលសចិត្តខ្លួនអ្នកបាន។ លើសពីនេះ ប្រសិនបើអ្នកចង់ធ្វើឱ្យមនុស្សជាទីស្រលាញ់របស់អ្នកភ្ញាក់ផ្អើលនៅថ្ងៃពិសេសរបស់ពួកគេដូចជា ខួបកំណើតជាដើមអ្នកក៏អាចកម្ម៉ង់នំខេកផ្ទាល់ពីហាងផងដែរ។

CAKE O'CLOCK 

កម្ម៉ង់ឥឡូវនេះ៖ 070 750 202

FB៖ CAKE O'CLOCK 

២.​ The Dough Room 

លឺតែឈ្មោះហាងក៏ដឹងថាប្លែកដែរ The Dough Room មានជាប្រភេទឈុត Christmas Collection មានទាំងនំជាច្រើនដូចជា ប្រអប់ Mini Merry, Mini Choux ជាមួយខូគី, Cornflake Balls with Brookies។ នៅក្នុងប្រអប់នោះមានគ្រាប់បាល់ 9 គ្រាប់ដែលពោរពេញទៅដោយសូកូឡា ចាហួយ ស្ករគ្រាប់ ម៉ាការ៉ុន ខូឃី និងមានប្រដាប់ក្មេងលេង plushie ដ៏គួរឲ្យស្រឡាញ់មួយ! អ្នកមានប្អូនតូចៗ ដឹងតែត្រូវម៉ាចសម្រាប់កុមារ និងមនុស្សជាទីស្រលាញ់របស់អ្នកតែម្ដង។

The Dough Room

កម្ម៉ង់ឥឡូវនេះ៖ 012 709 504

FB៖ The Dough Room

៣. Candide Pastry and Cake 

ហាងនំប៉័ងមួយនេះមាននំខូគីណូអែលដ៏ឆ្ងាញ់ ដែលអាចរកបានផ្តាច់មុខសម្រាប់តែក្នុងខែធ្នូនេះប៉ុណ្ណោះ ពួកគេមានផ្តល់ជូននូវខូឃី និងនំដែលផលិតដោយរឿងផ្សំថ្មីៗ និងល្អបំផុត។ អ៊ិងចឹង បើចង់ទិញសម្រាប់ខ្លួនឯង ឬក៏ទិញជូនគេ ទោលតែកម្ម៉ង់មុន ១-២ ថ្ងៃទើបគេរៀបចំឲ្យទាន់ បើអត់កម្ម៉ង់ទេដឹងតែអត់បានញាំុហើយ។ 

Candide Pastry and Cake 

កម្ម៉ង់ឥឡូវនេះ៖ 012 333 089

FB៖ Candide Pastry and Cake

៤. Chez shige

ហាងនំបុ័ងជប៉ុនដ៏គួរឱ្យស្រឡាញ់មួយស្ថិតនៅម្ដុំទួលទំពូងដែលមាន ការដេគ័របែបជប៉ុន មានជនជាតិជប៉ុនដុតនំបុ័ងទៀតផង។ ពួកគេមានឈុតនំគ្រីស្មាក់ពិសេសសម្រាប់បុណ្យណូអែល ដែលមានខូគី និងនំខេកដ៏គួរឱ្យស្រឡាញ់ ហើយឆ្ងាញ់និងមើលទៅសាមញ្ញ។ 

Chez shige

កម្ម៉ង់ឥឡូវនេះ៖ 088 846 1609 

FB៖ Chez shige

៥. Chériny

មានហាងនំខេកមួយកន្លែងដែលមានទាំងអាហារ និងភេសជ្ជៈជាច្រើនប្រភេទ ដែលល្អឥតខ្ចោះសម្រាប់ពេលសម្រាកលំហែកាយ។ ពួកគេមានម៉ឺនុយបុណ្យណូអែលពិសេស ដែលរួមមានសូកូឡាឆ្ងាញ់ៗ នំប៉ុប ខូឃី និងនំខេក។ ប្រសិនបើអ្នកកំពុងតែស្វែងរកនំស្អាតៗ ឆ្ងាញ់ៗ សម្រាប់ធ្វើជាអំណោយបុណ្យណូអែលឲ្យមនុស្សជាទីស្រលាញ់របស់អ្នកមករក Chériny មិនខុសទេ។

Chériny

កម្ម៉ង់ឥឡូវនេះ៖ 085 655 767 

FB៖ Chériny

អត្ថបទគួរតែអានបន្ទាប់