Terrazza ចេញភីហ្សារសជាតិថ្មីហើយ មានសេវាដឹកដល់ផ្ទះទៀត! 

Terrazza ជាហាងអ៊ីតាលីមាន Pizzeria យ៉ាងទាក់ទាញនៅជាន់ទីមួយដែលមានផ្ដល់ជូនរសជាតិភីហ្សាឆ្ងាញ់តាមបែបអ៊ីតាលីដុតក្នុងឡរធ្វើពីឥដ្ឋតាមបែបប្រពៃណីរបស់ជនជាតិអ៊ីតាលីដើម្បីឲ្យមានរសជាតិឆ្ងាញ់ និងមានក្លិនឈ្ងុយខ្លាំងរហូតធ្វើអ្នកកូរពោះពេលអង្គុយចាំអាហារ។ Pizzeria របស់ Terrazza នៅជាន់ទី1មានបំពាក់ដោយការតុបតែងដ៏សែនរ៉ូម៉ែនទិក អមដោយភ្លើងស្រទន់និងការតុបតែងបែបក្លាស៊ិកជាមួយកម្រាលតុក្រមារខ្មែរដែលផ្ដល់ឱ្យ Terrazza នូវបរិយាកាសប្លែក ពិសេសពីហាងដទៃទៀត។

ទោះបីមានការតុបតែងយ៉ាងល្អឥតខ្ចោះយ៉ាងណាក្ដី មានអតិថិជនខ្លះមានភាពព្រួយបារម្ភ មិនចង់ចេញពីផ្ទះទៅទិញអីញ៉ាំ តែកុំភ័យ Terrazza ក៏មានផ្ដល់នូវសេវាកម្មដឹកជញ្ជូនដល់ផ្ទះជាមួយការសហការពី Nham24, Meal Temple, និង YourPhnomPenh ផងដែរ។ ពេលនេះ​​ នៅផ្ទះក៏អាចញ៉ាំអាហារអ៊ីតាលីពិតៗបានដែរ! 

ថ្ងៃនេះ ក្រុមការងារ Foodbuzz សូមនាំអ្នកទាំងអស់គ្នាឱ្យមកស្គាល់អាហារ 4 មុខដែលកំពុងពេញនិយមនៅ Pizzeria របស់ Terrazza ក្នុងនោះមាន Tapas មួយមុខ និងភីហ្សាតូចទំហំ 7 អ៊ិញចំនួន 3 ដែលមានតម្លៃសមរម្យ និងរសជាតិមិនចាញ់ភីហ្សាធំឡើយ! កុំនិយាយច្រើន​ ទៅមើលម្ហូបទាំងអស់គ្នា។

Tapas del Giorno ជាប្រភេទអាហារសម្រន់ដ៏ពេញនិយមរបស់អ៊ីតាលីចម្រុះច្រើនមុខ ជ្រើសរើសដោយចុងភៅផ្ទាល់ ដែលក្នុងនោះមានដូចជា ឈីសច្រើនប្រភេទ សាលាដ ស្ប៉ាហ្គិតទី នំប៉័ង Toast និងប្រភេទ Cold cuts ដូចជា Salami និង​ Parma Ham ជាដើម។ Tapas នេះគេច្រើនញ៉ាំអមជាមួយភេសជ្ជៈដូចជា Aperol Spritz ឬស្រាក្រហម ស័ក្ដិសមសម្រាប់ញ៉ាំពីរនាក់។ 

ចំណែកភីហ្សាតូចខ្នាត 7 អ៊ិញ មានរសជាតិមិនគួរឱ្យជឿហើយតម្លៃចាប់ពី $3.50 តែប៉ុណ្ណោះ! Pizza Margherita ជាភីហ្សាបែបប្រពៃណីរបស់អ៊ីតាលីដែលមានគ្រឿងផ្សំសមញ្ញត្រឹម ម្សៅភីហ្សា​ គ្រឿងទឹកប៉េងប៉ោះ ឈីសម៉ូហ្សារ៉េឡានិងស្លឹក Basil អាចបង្កើតជារសជាតិល្បីតជំនាន់បាន។

Pizza al Salame Piccante មានលក្ខណៈស្រដែង Pizza Margherita ដែរតែខុសគ្នាត្រង់មានដាក់ Salami ពីលើដើម្បីបញ្ចេញជាតិសាច់ និងជាតិប្រៃអមនឹងភីហ្សាយ៉ាងទាក់ទាញ។ ចំណែក Pizza Crudo E Rucola មានដាក់ស្លឹក Rocket, គ្រីមឈីស Mascarpone និង សាច់ Parma Ham ជាភីហ្សារសជាតិគ្រីមឆ្ងាញ់ មានទាំងសាច់និងបន្លែរាងល្វីងតិចៗ ជាភីហ្សាដែលក្រុមការងារយើងចូលចិត្តជាងគេតែម្ដង។ 

ញ៉ាំភីហ្សាច្រើនយ៉ាងណាក៏នៅដាក់បង្អែមចូលបានដែរត្រូវអត់? ក្រុមការងារយើង លង់ស្នេហ៍ជាមួយរសជាតិរបស់ Tiramisu រសជាតិផ្អែមនិងល្វីងតិចៗ ញ៉ាំមិនទ្រលាន់និងសែនជក់ចិត្ត និង Ricotta e Pera Amalfitana ជាឈីសខេកមានរសជាតិឈីសស្រាល សារីស្រួយៗ និងសូកូឡាល្វីងតិចៗមិនអាចចំភ្លេចបាន។

បទពិសោធន៍របស់ក្រុមការងារ  Foodbuzz ពិតជាល្អឥតខ្ចោះ។ ភីហ្សាក្ដៅៗ និងបង្អែមត្រជាក់ៗ បានបង្កើតជាការចងចាំមួយមិនអាចបំភ្លេចបាន យើងណែនាំឱ្យអ្នកទាំងអស់គ្នាញ៉ាំ Terrazza ជាមួយមនុស្សជាទីស្រឡាញ់ មិនថានៅផ្ទះក្ដី ឬ នៅហាងផ្ទាល់ក្ដី។ Terrazza ក៏មានប្រម៉ូសិនពិសេសដែរចាប់ពីថ្ងៃនេះរហូតដល់ចុងខែមេសា ដោយគ្រាន់តែចំណាយលើសពី $10 នឹងទទួលបានភេសជ្ជៈ ប៉ិបស៊ី 7Up មីរិនដាក្រូច ឬស្រាបៀរអង្គរភ្លាមៗ ចំណែកឯការចំណាយលើស $20 នឹងទទួលបានពីរ! ចំណាំ៖ ប្រូម៉ូសិននេះសម្រាប់តែការកុម៉្មង់នៅលើ Nham24 តែប៉ុណ្ណោះ។

 

Terrazza

  • #1C, Street 282, BKK1, Phnom Penh, Cambodia 12302
  • 023 214 660

អត្ថបទគួរតែអានបន្ទាប់