ប្រ៊េនក្នុងស្រុកល្បីៗទាំង 5 ដែលមានការគាំទ្រយ៉ាងច្រើនពីសំណាក់អតិថិជនក្នុង និងក្រៅស្រុក

វិស័យម្ហូបអាហារបានចាប់ផ្តើមរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃនៅក្នុងប្រទេសកម្ពុជា ទន្ទឹមនឹងមានតម្រូវការខ្ពស់របស់មនុស្សជាច្រើន ប៊្រេនជាច្រើនរាប់មិនអស់បានបង្ហាញខ្លួននៅលើទីផ្សារជារៀងរាល់ថ្ងៃ។ នៅក្នុងអត្ថបទនេះដែរ យើងបានលើកយកប្រ៊េននៅក្នុងស្រុកចំនួន 5 ដែលយើងគ្រប់គ្នាចូលចិត្ត។

#1 Brown Coffee and Bakery

Brown ត្រូវបានគាំទ្រ និងស្គាល់ពីសំណាក់ប្រជាជនកម្ពុជាយ៉ាងច្រើន ហើយបានចាត់ទុកជាប្រ៊េននៅក្នុងស្រុកដែលឈានមុខគេក្នុងវិស័យនេះផ្ទាល់។ ក្រុមសហគ្រិនវ័យក្មេង​មួយក្រុមបានយកវប្បធម៌កាហ្វេពីបរទេសមកកាន់ទឹកដីកម្ពុជាតាំងពីឆ្នាំ 2009។ រហូតមកដល់សព្វថ្ងៃ ពួកគេមានទីតាំងជាង 20 កន្លែងទូទាំងរាជធានីភ្នំពេញ និង 2 នៅខេត្តសៀមរាប។ Brown​ ជាកន្លែងដ៏ល្អបំផុតក្នុងការភ្ជាប់ទំនាក់ទំនងជាមួយមិត្តភក្តិ និងការធ្វើការដោយមានអាហារ និងភេសជ្ជៈឆ្ងាញ់កំដរ។លើសពីនេះទៀត ពួកគេលីងកាហ្វេផ្ទាល់ខ្លួនដើម្បីផ្តល់នូវគុណភាពខ្ពស់។ ហាងនេះមានការរីកចម្រើនយ៉ាងខ្លាំង ដោយសារសេវាកម្មបម្រើដ៏រាក់ទាក់របស់បុគ្គលិក ផ្សំជាមួយ Baristas និងចុងភៅដ៏ស្ទាត់ជំនាញ។

Brown Coffee and Bakery

Brown Coffee and Bakery

Brown Coffee and Bakery

ម៉ោងបើក៖ 6:30 ព្រឹក - 9 យប់

#2 The Cake by Dav

ចាប់ផ្តើមដំបូងនៅឆ្នាំ 2016, The Cake By Dav ត្រូវបានបង្កើតឡើងដោយពាណិជ្ជករកម្ពុជាមួយរូប។​ ដោយហេតុតែរូបគាត់ផ្ទាល់មានការស្រឡាញ់ពេញចិត្តក្នុងការធ្វើនំជាមួយនឹងការច្នៃរូបមន្ត សង់ខ្យាដូង ដែលបានទាក់ទាញចំណាប់អារម្មណ៍របស់យុវជនជាច្រើនមកហាងនេះ។ ជាពិសេសនោះរសជាតិប្រចាំហាងដែលមិនអាចបំភ្លេចបាននោះគឺ «ដូងស្លឹកតយ» ដែលលក់ដាច់ជាងគេ ហើយភ្ញៀវមកទិញជាច្រើនលើកច្រើនសារ។ ចាប់តាំងពីពេលនោះមក The Cake បានពង្រីកខ្លួនជាច្រើនសាខានៅក្នុងទីក្រុង ក៏ដូចជាតាមបណ្តាខេត្ដ ដូចជាសៀមរាប និងខេត្តបាត់ដំបង។ ហាងនេះមិនត្រឹមតែផលិតនំមានរសជាតិឈ្ងុយឆ្ងាញ់ប៉ុណ្ណោះទេ ការរចនាវិញគឺទាក់ទាញតែម្តងបូករួមនឹងតម្លៃសមរម្យទៀតផង។

The Cake by Dav

The Cake by Dav

The Cake by Dav

#3 Tube Coffee

ហាងកាហ្វេ brand មួយទៀតនៅប្រទេសកម្ពុជាផ្ទាល់នោះ គឺ Tube Coffee ។ អាជីវកម្មនេះត្រូវបានបង្កើតឡើងនៅឆ្នាំ 2017 និងបន្តរីកចម្រើនឥតឈប់ឈរជារៀងរាល់ឆ្នាំ។ ពួកគេមិនត្រឹមតែផ្តល់ភេសជ្ជៈដែលគួរឱ្យចង់ញ៉ាំប៉ុណ្ណោះទេ ប៉ុន្តែបើនិយាយពីតម្លៃវិញក៏សមរម្យផងដែរ។ ភេសជ្ជៈដែលអ្នកទាំងអស់គ្នាគួរតែសាកប្រចាំហាងនេះ មានដូចជា កាហ្វេថ្នល់ ដែលជាកាហ្វេទឹកដោះគោទឹកកកមានរសជាតិត្រូវនឹងរសនិយមរបស់ប្រជាជនកម្ពុជា និង Passion Tango ដែលផ្សំចេញពីផ្លែផាសិនស្រស់ៗ មានរសជាតិជូរអែម និងត្រជាក់ល្អសម្រាប់ថ្ងៃក្តៅ។ Tube Coffee ផ្តល់ភាពងាយស្រួលដល់មនុស្សជាច្រើនក្នុងការរកជាវកាហ្វេនាពេលព្រឹក និងផ្តល់កន្លែងងាយស្រួលសម្រាប់សម្រាក និងជួបជុំ។

Tube Coffee - Cafe Tnol

Tube Coffee - Cafe Tnol

ម៉ោងបើក៖ 6:30 ព្រឹក - 8 យប់

#4 Samai

បច្ចុប្បន្ន Samai គឺជាកន្លែងផលិត rum​​ ដំបូងបង្អស់និងតែមួយគត់នៅក្នុងប្រទេសកម្ពុជានិងបានប្រើប្រាប់ផលិតផលដែលដុះលូតលាស់នៅក្នុងស្រុកក្នុងផលិតផលរបស់ពួកគេ។ Rum គឺជាភេសជ្ជៈមានជាតិអាល់កុលបានមកពីផ្អាប់ស្ករអំពៅ ឬ ទឹកអំពៅ។ ដបនីមួយៗត្រូវបានផលិតដោយដៃយ៉ាងល្អិតល្អន់ហើយប្រើតែគ្រឿងផ្សំក្នុងស្រុកដែលមានគុណភាពខ្ពស់ប៉ុណ្ណោះ។ ប្រសិនបើអ្នកទើបតែបានស្គាល់ Samai យើងសូមណែនាំអ្នកឱ្យសាកល្បង​ Kampot Pepper Rum (ម្រេចកំពត)។ Samai Distillery បើកទទួលអតិថិជនជាសាធារណៈតែម្តងប៉ុណ្ណោះក្នុងមួយសប្តាហ៍ជារៀងរាល់ថ្ងៃព្រហស្បតិ៍ ដែលអ្នកអាចរីករាយជាមួយនឹងតន្ត្រី និង rum បានយ៉ាងសប្បាយចិត្ត។​  អ្នកអាចរកជាវបាននៅកន្លែងផលិតផ្ទាល់ និងអាចសាកភ្លក្សរសជាតិភេសជ្ជៈពិសេសនេះនៅតាមបារល្បីៗក្នុងរាជធានីភ្នំពេញបានផងដែរ។

Samai Distillery

Samai Distillery

Kampot Pepper Rum

បើក៖ 6 ល្ងាច - 11:30 យប់ (​រៀងរាល់ថ្ងៃព្រហស្បតិ៍)

ទីតាំង៖ #9b, ផ្លូវ 830, សង្កាត់ទន្លេបាសាក់, ខណ្ឌដូចពេញ, រាជធានីភ្នំពេញ | Googlemap 

#5 CO- (Creative Corners)

CO- (Creative Corners) គឺជាហាងកាហ្វេមួយដែលបានបើកដំណើរការដំបូងនៅខែ ធ្នូ ឆ្នាំ 2017។ ពួកយើងពិតជាស្រឡាញ់គំនិតដែលហាងនេះបានលើកយកមករៀបចំនៅក្នុងហាងរ​បស់ពួកគេមែនទែន ដោយអ្នកមិនត្រឹមតែបានញ៉ាំនូវភេសជ្ជៈឆ្ងាញ់ៗនោះទេ នៅទីនេះក៏ជាបណ្ណាល័យផងដែរ។ ហាងនេះមានទីធ្លាធំទូលាយ និងជាកន្លែងល្អសម្រាប់ការសិក្សារៀនសូត្រ និងអានសៀវភៅ ថែមទាំងមានកន្លែងអង្គុយស្រួល និងកន្លែងប្រជុំប្រកបដោយផាសុកភាពទៀតផង។ ភេសជ្ជៈដ៏ពេញនិយមមួយរបស់ពួកគេដែលត្រូវបានអតិថិជនស្រឡាញ់ គឺ Pandan Latte”  ដែលជាភេសជ្ជៈកាហ្វេ និងរសជាតិផ្អែមនៃស្លឹកតយ។ យើងសូមណែនាំកន្លែងនេះដល់អ្នកធ្វើការ និងនិស្សិតដែលត្រូវការភាពស្ងៀមស្ងាត់។

CO- (Creative Corners)

CO- (Creative Corners)

CO- (Creative Corners)

បើក៖ 8 ព្រឹក - 8 យប់

ទីតាំង

  • សាខាផ្សារធំថ្មី៖ វិថី ឧកញ៉ា អ៊ិន (136), សង្កាត់ ផ្សារកណ្ដាល់ទី 2, ខណ្ឌដូនពេញ រាជធានីភ្នំពេញ | Googlemap 
  • សាខាទួលគោក៖ ផ្លូវ 608, សង្កាត់បឹងកក់ទី 2, សណ្ឌទួលគោក, រាជធានីភ្នំពេញ | Googlemap 

អត្ថបទគួរតែអានបន្ទាប់