គម្រប់ខួបមួយឆ្នាំរបស់ហាង Pezzo Pizza បញ្ចុះតម្លៃម៉ាចាស់ដៃនៅត្រឹម 1$

សឹងតែមិនគួរឲ្យជឿ វាហាក់ដូចជាកាលពីម្សិលមិញចឹងដែល Pezzo Pizza ទើបបានបើកហាងដំបូងរបស់ខ្លួននៅទីក្រុងភ្នំពេញ បន្ទាប់មកសាខាទី 2 ហើយឥឡូវនេះពួកគេក៏កំពុងប្រារព្ធខួបមួយឆ្នាំរបស់ខ្លួនទៅហើយ!

Pezzo Pizza

មុននឹងយើងរៀបរាប់អំពីព្រឹត្តិការណ៍ខួបមួយឆ្នាំនេះ Foodbuzz សុំរំលឹកពីអំពី Pezzo Pizza Cambodia បន្តិច។ Pezzo Pizza Cambodia ជាហាងដំបូងគេបង្អស់ (ហើយប្រហែលជាមានតែមួយគត់) ដែលលក់ភីហ្សាជាចំណិតៗ។ ជំនួសឱ្យការបញ្ជាទិញភីហ្សាមួយទាំងមូល អតិថិជនអាចទិញភីហ្សាតាមចំនួន slide ឬ ចំណិតដែលពួកគេចង់បាននៅ Pezzo។

Pezzo Pizza

Pezzo Pizza

កន្លែងភីហ្សានេះបានទទួលនូវប្រជាប្រិយភាពយ៉ាងខ្លាំងដែលនាំទៅដល់ការបើកសាខាទី 2។ នេះក៏ដោយសារតែconceptប្លែក រួមជាមួយរសជាតិភីហ្សាតាមរដូវកាលរបស់ពួកគេ ទាក់ទាញអ្នកគាំទ្រកាន់តែច្រើន។

Pezzo Pizza

អញ្ចឹងត្រឡប់ទៅខួបមួយឆ្នាំរបស់ហាងវិញ! ដើម្បីអបអរសាទរឱកាសពិសេសបែបនេះ Pezzo Pizza Cambodia នឹងផ្តល់ជូននូវប្រម៉ូសិន 1ដុល្លារទទួលបានចំណីក្នុងហាងរួមមាន ភីហ្សា Cheesy Cheese, សាច់ក្រក Nacho (6ដុំ) ឬ ទឹកក្រូចPepsi 2 កែវ។ អត់កុហកទេណា មានតែ 1ដុល្លារប៉ុណ្ណោះក៏អាចរីករាយជាមួយនឹងអាហារពិសេសៗរបស់ពួកគេបានដែរ!

រីករាយគម្រប់ខួបមួយឆ្នាំរបស់ Pezzo Pizza!

យ៉ាងណាមិញ ការផ្តល់ជូននេះមាននៅទាំង 2 សាខាប៉ុន្តែសុពលភាពខុសគ្នា:

  • Pezzo Pizza អ៊ីអនម៉លៈ ពីថ្ងៃទី17 ដល់ 23 មិថុនា
  • Pezzo Pizza ទួលគោក: ពីថ្ងៃទី 24 ដល់ថ្ងៃទី 28 ខែមិថុនា

Pezzo Pizza

កុំភ្លេចចូលមករំលឹកខួប 1 ឆ្នាំរបស់ហាងនិងរីករាយជាមួយនឹងប្រម៉ូសិន 1 ដុល្លាររបស់ហាងផង!

បើកម៉ោង: 9 ព្រឹក – 10 យប់

ទំនាក់ទំនង: 023 222 115

ព័ត៌មានគួរតែអានបន្ទាប់