ចង់ស្គាល់បទពិសោធន៍សិល្បៈនៃការភ្លក្សអាហារជាមួយនឹងមេចុងភៅនៅសណ្ឋាគារលំដាប់ផ្កាយ 5 អត់?

សិល្បៈនៃការភ្លក្សអាហារនេះ ពិតជាឱកាសកម្ររកបានណាស់ មិនតែប៉ុណ្ណោះវាធ្វើឡើងក្នុងភោជនីយដ្ឋានប្រណីតទៀតផង។

Cr. Sofitel Angkor Phokeethra Goft & Spa Resort

ក្នុងចំណោមភោជនីយដ្ឋានប្រណីតដែលមាននៅក្រុងសៀមរាប ក្នុងនោះក៏មានភោជនីយដ្ឋានស្ថិតក្នុងសណ្ឋាគារ Sofitel Angkor Phokeethra Goft & Spa Resort ដែរ។ Chef’s Table នៃភោជនីយដ្ឋាន Mouhot’s Dream ក្នុងសណ្ឋាគារដ៏ប្រណីតមួយនេះ មានឈ្មោះបោះសម្លេង និងជំនាញខាងប្រណីតភាពនៃអាហារបារាំងជាយូរណាស់មកហើយ។ 

Cr. Sofitel Angkor Phokeethra Goft & Spa Resort

ក្នុងខែនីមួយៗ Chef’s Table នឹងមានការបង្ហាញម៉ឺនុយមុខម្ហូបថ្មីៗប្លែកៗជាចានតូចៗដែលចាត់ទុកជាកម្មវិធីសិល្បៈមួយនៃការភ្លក្សអាហារដ៏ពិសេស។ កម្មវិធី Chef’s Table ប្រចាំខែទាំងនេះនឹងធ្វើឡើងនៅភោជនីយដ្ឋានឈ្នះពានជាច្រើនគឺ Mouhot’s Dream ដែលនឹងធានាជូននូវបទពិសោធន៍ដ៏អស្ចារ្យសម្រាប់ភ្ញៀវគ្រប់រូបដែលចូលចិត្តការញ៉ាំ និងភ្លក្សអាហារគ្រប់ប្រភេទ។

Cr. Sofitel Angkor Phokeethra Goft & Spa Resort

 Cr. Sofitel Angkor Phokeethra Goft & Spa Resort

មេចុងភៅ Eric Berrigaud បញ្ចូលការស្រឡាញ់នៃការចម្អិនអាហារ និងគ្រឿងផ្សំក្នុងនិងក្រៅស្រុកដែលមានគុណភាពខ្ពស់ និងស្រស់ៗដើម្បីប្រើប្រាស់ក្នុងកម្មវិធីនេះ។

Cr. Sofitel Angkor Phokeethra Goft & Spa Resort

មេចុងភៅ Eric Berrigaud ដែលមានជំនាញមានបទពិសោធន៍ធ្វើការជាមួយ Machelin stars រូបនេះផងដែរ នឹងបង្ហាញឈុតមុខម្ហូបថ្មីៗប្លែកៗដែលមានម្រេចកំពតជាគ្រឿងផ្សំចំបង ថែមទាំងឈុតនេះមកជាមួយនឹងស្រាក្រហមជាគូទៀតផង។ កម្មវិធីនេះមានទទួលកក់នៅថ្ងៃ 28th ខែកុម្ភៈ ឆ្នាំ 2020។

Cr. Sofitel Angkor Phokeethra Goft & Spa Resort

ក្នុងខែមីនាវិញ កម្មវិធីសិល្បៈនៃការភ្លក្សអាហារនេះនឹងមានមុខម្ហូបដែលមាន White Asparagus ជាគ្រឿងផ្សំចំបងវិញម្ដង។ សម្រាប់ខែមេសា ខុសប្លែកពីខែមុនៗបន្ដិច ត្រង់ថាមុខម្ហូបនឹងត្រូវបង្ហាញជាអាហារបែបបារាំង។ លោក Berrigaud នៅតែបន្ដសិក្សាពីបទពិសោធន៍សិល្បៈចម្អិនអាហារជាមួយនឹងការស្រមើស្រមៃដ៏មានភាពច្នៃប្រឌិត និងចំណេះដឹងទៅលើសា្រក្រហមបារាំងដ៏ធំទូលាយទូលាយរបស់គាត់។

សម្រាប់ការកក់ 

តារាងពេលវេលារបស់ សិល្បៈនៃការភ្លក្សអាហារ៖

·         ថ្ងៃ 28 ខែកុម្ភៈ៖ ឈុតអាហារពេលល្ងាចម្រេចកំពត ​(Kampot Pepper Dinner)

·         ថ្ងៃ 20 ខែមីនា៖ ឈុតអាហារពេលល្ងាច White Asparagus

·         ថ្ងៃ 16 ខែមេសា៖ ឈុតអាហារពេលល្ងាចបែបបារាំង (Goût de France Dinner)

តម្លៃ៖ $100++

ទីតាំង៖ Chef’s Table – Mouhot’s Dream Restaurant, Sofitel Angkor Phokeethra Goft & Spa Resort, វិថី ហ្សាដឺហ្គោល, ក្រុងសៀមរាប | Googlemap 

ព័ត៌មានគួរតែអានបន្ទាប់