មានដឹងថា Auntie Anne’s ចេញនំរសជាតិថ្មីអត់? ហើយមានប្រូម៉ូសិនពេញមួយខែមីនាទៀតផង!

29 ថ្ងៃនៃខែកុម្ភៈ លឿនណាស់មែនទេ? គ្រាន់តែធ្មេចបើកៗចូលដល់ខែថ្មី ខែមីនា បាត់! តែ Auntie Anne’s នៅតែទម្រើសអតិថិជនរបស់ពួកគេជាមួយនឹងប្រូម៉ូសិនជាច្រើន ហើយប្រសិនបើអ្នកខកខាន ឬ នៅតែអាឡោះអាល័យនូវប្រូម៉ូសិនទាំងនេះ សូមកុំបារម្ភអី ព្រោះថាខែមីនានេះផ្ទាល់ Auntie Anne’s ក៏មានផ្តល់ជូនកម្មវិធីប្រូម៉ូសិនយ៉ាងពិសេសៗសម្រាប់គ្រប់អតិថិជនផងដែរ!

គ្រាន់តែចូលដល់ខែថ្មី Auntie Anne’s ណែនាំនូវប្រភេទនំ Pretzel រសជាតិថ្មីមួយគឺ Dragon Fruit Stix ជាមួយតម្លៃត្រឹមតែ 7,800 រៀលប៉ុណ្ណោះ។ កាន់តែចំណេញ បើលោកអ្នកទិញឈុតនំ Dragon Fruit Stix នេះជាមួយភេសជ្ជៈ Lemonade កែវធំណាមួយនោះ អ្នកនឹងអាចបញ្ជាទិញក្នុងតម្លៃពិសេសត្រឹម 12,400 រៀលប៉ុណ្ណោះ។ ចង់ភ្លក្សរសជាតិថ្មីនេះមែនទែន!

បើនិយាយពីប្រូម៉ូសិន Auntie Anne’s អត់ដែលរំលងប្រូម៉ូសិនប្រចាំថ្ងៃនោះឡើយ។ គ្រាន់តែចាប់ផ្ដើមសប្ដាហ៍ថ្មីនៅថ្ងៃច័ន្ទភ្លាម Auntie Anne’s ក៏មានការផ្ដល់ជូនកម្មវិធី Happy Hour សម្រាប់រៀងរាល់ថ្ងៃច័ន្ទតែម្ដង។ ជារៀងរាល់ថ្ងៃច័ន្ទចាប់ពីវេលាម៉ោង 2 រសៀលដល់ម៉ោង 5 រសៀល ក្នុងខែមីនា លោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃ 30% ទៅលើគ្រប់នំ Pretzel ។ ឥឡូវនេះ យើងមានអ្វីដែលទន្ទឹងរង់ចាំនៅរៀងរាល់ថ្ងៃច័ន្ទហើយមែនទេ?

សម្រាប់ថ្ងៃអង្គារវិញ Auntie Anne’s មានប្រូម៉ូសិន Tuesday Twist Special គឺការបញ្ចុះតម្លៃរហូតដល់ 50% ទៅលើ Original Pretzel និង Original Lemonade កែវធំក្នុងតម្លៃត្រឹមតែ 6,100 រៀលប៉ុណ្ណោះ។

ចំណែកឯប្រូម៉ូសិនសម្រាប់ថ្ងៃពុធ មិនមានអ្វីប្លែកពីថ្ងៃពុធក្នុងខែមុនៗឡើយ។ តែចង់ដឹងថាប្រូម៉ូសិនជាអ្វីម្ដងទៀតមែនអត់? រាល់ការជាវ Almond Crunch Pretzel មួយក្នុងតម្លៃធម្មតា នោះ Almond Crunch Pretzel ទី 2 របស់អ្នកមានតម្លៃត្រឹមតែ 500 រៀលប៉ុណ្ណោះ។

ប្រូម៉ូសិនទាំងនេះ ត្រូវម៉េចពេលបាយថ្ងៃហើយ ឬ ពេលសម្រាកបន្ដិចពីការសិក្សា ឬ ការងារល្មម។ កម្មវីធីប្រម៉ូសិននេះមានប្រសិទ្ធភាពសម្រាប់ការកុម៉្មង់នៅហាងផ្ទាល់តែប៉ុណ្ណោះ និងមានសុពលភាពចាប់ពីថ្ងៃនេះ រហូតដល់ចុងខែមីនានេះតែម្ដង។ អ៊ីចឹងលោកអ្នកអាចស្វែងរកប្រូម៉ូសិននេះបាននៅគ្រប់សាខាទាំងអស់របស់ Auntie Anne’s ហើយជាពិសេសនោះ កុំភ្លេចទៅសាកសាខាថ្មីរបស់ពួកគេដែលទើបតែបានបើកនៅថ្ងៃទី 22 កាលពី ខែកុម្ភៈ នៅផ្សារទំនើបជីបម៉ុងណូរ៉ូម៉លជាន់ទី 2។ 

Auntie Anne's

  • Available at all Auntie Anne's Stores

ព័ត៌មានគួរតែអានបន្ទាប់