ញ៉ាំសាច់អាំងម៉ាឆ្អែតនៅ Bar-B-Q-Plaza អស់ក្រោម $15​ តែប៉ុណ្ណោះ

ចង់ញ៉ាំសាច់អាំងតែគួរតែទៅញ៉ាំនៅទីណា? ម៉ោះ FoodBuzz សូមណែនាំឲ្យទៅ Bar-B-Q-Plaza ដោយសារទីនោះមានប្រម៉ូសិនពិសេសណា។ ដោយមានការគាំទ្រពីអតិថិជនដ៏ច្រើន Bar-B-Q-Plaza ធ្វើការផ្ដល់ជូនប្រម៉ូសិន Refill ញ៉ាំម៉ាអស់ដៃ (Happy Refill) ដល់ទៅ 2 ខែ ចាប់ពីថ្ងៃទី 1 ខែសីហានេះតទៅ។

Bar B Q Plaza
Bar B Q Plaza

ប្រិយមិត្តគ្រាន់តែចំណាយ $12.5 ប្រិយមិត្តនឹងទទួលបានសាច់ បន្លែ និងមុខម្ហូបថ្មីៗ និងមានគុណភាពខ្ពស់ដូចជាសាច់គោ សាច់ជ្រូក សាច់មាន់ អាហារសមុទ្រ និងតៅហ៊ូជាមួយនឹងប្រម៉ូសិន Refill ញ៉ាំម៉ាអស់ដៃនេះ។ ពិសេសទៅទៀតនេះ បើមានកូន ក្មួយតូចៗដែលមានកំពស់ក្រោម 120 សម នោះប្រិយមិត្តនឹងទទួលបានការបញ្ចុះតម្លៃដល់ទៅ 50%។

Bar B Q Plaza

Bar B Q Plaza

ប្រសិនបើចង់ញ៉ាំត្រីសាម៉ុង បង្គា សាច់គោអូស្រ្ដាលី&អាឡឺម៉ង់ ជាមួយនឹងអាហារពិសេសដូចជា សាច់ស្មាជ្រូកជាមួយឈីស និងសាច់គោប្រាយជាមួយទឹកត្រី Negidare នោះប្រិយមិត្តអាចញ៉ាំបានជាមួយនឹងឈុត Super Refill តម្លៃត្រឹមតែ $14.50។ ថែមទាំងមានការបញ្ចុះតម្លៃសសម្រាប់កូន ក្មួយ ឬប្អូនៗរបស់ប្រិយមិត្តដែលមានកំពស់ក្រោម 120 សម ដល់ទៅ 50%ទៀត។

Bar B Q Plaza

Bar B Q Plaza
Bar B Q Plaza

Bar B Q Plaza

មិនតែប៉ុណ្ណោះ ប្រិយមិត្តដែលមាន ATM/VISA,  Master Card, Union Pay Saving Card របស់ធនាគារកាណាឌីយ៉ា ធនាគារ Phillip និងគ្រឹះស្ថានហិរញ្ញវត្ថុ LOLC នឹងទទួលបានការបញ្ចុះតម្លៃដល់ទៅ 15% ចំណែកប្រិយមិត្តដែលជាសមាជិកស្រាប់របស់ BAR B Q PLAZA នឹងទទួលបានពិន្ទុសន្សំទ្វេរដង។

Bar B Q Plaza

Bar B Q Plaza

តោះចាំកាល តែ 2 ខែទេណា!

ទីតាំង៖

  • សាខាទី 1៖ នៅផ្សារអ៊ីអនម៉ល
  • សាខាទី 2៖ ផ្លូវ 528 កែងនឹងផ្លូវ 315 សង្កាត់បឹកកក់ 1 ខណ្ឌទួលគោក ភ្នំពេញ | Googlemap 
  • សាខាទី 3៖ នៅផ្សារអ៊ីអនម៉លសែនសុខ

ព័ត៌មានគួរតែអានបន្ទាប់