មកសាកកាហ្វេ Cold Brew ­(ដបកែវ) របស់ Gloria Jean’s Coffees!

Gloria Jean’s Coffees គឺជាហាងកាហ្វេអន្តរជាតិដំបូងបង្អស់ចូលមកកាន់កម្ពុជា ហើយក៏ជាហាងកាហ្វេដែលត្រូវបានទទួលការគាំទ្រយ៉ាងច្រើនទួទាំងពិភពលោកទៅលើផលិតផលដែលមានគុណភាពខ្ពស់។

Cold Brew Coffee

តើអ្នកប្រញាប់ មិនមានពេលឈរតម្រង់ជួរចាំយូរមែនទេ? ពេលវេលា និង គុណភាព ក៏ជាអ្វីដែល Gloria Jean’s Coffees ឲ្យតម្លៃបំផុតដូចគ្នា ដូច្នេះហើយទើបហាងកាហ្វេមួយនេះបង្កើតនូវ  cold brew coffee ដែលវេចខ្ចប់រួចជាស្រេច និងរួចរាល់សម្រាប់ការញ៉ាំ។ អត់បាច់រងចាំយូរ, គ្រាន់តែជាវ, រួចញ៉ាំ អ្នកនឹងទទួលបានថាមពលរបស់អ្នកជាមួយនឹងកាហ្វេដ៏ស្រាលស្រទន់តាំងពីមួយតំណក់ដំបូង។

Cold Brew Coffee

កាហ្វេ Cold Brew នេះគឺមិនដូចកាហ្វេទឹកកកធម្មតានោះទេ -  ដំណើរការនៃការផលិតរបស់ Cold Brew គឺមានលក្ខណៈសាមញ្ញ ប៉ុន្តែវាត្រូវការភាពម៉ត់ចត់ក្នុងការផលិតឡើងជាមួយនឹងការប្រើប្រាស់នូវឧបករណ៍ដែលមានស្តង់ដារ ដូចជាធុង stainless steel សម្រាប់ការឆុងកាហ្វេជាដើម ។ សម្រាប់គ្រឿងផ្សំផលិតកាហ្វេ Cold Brew វិញមានដូចជា៖ កាហ្វេគុណភាពខ្ពស់របស់ Gloria Jean’s Coffees, ទឹក និងទឹកកក ដើម្បីរក្សារសជាតិ និងក្លិនកាហ្វេ។ អ្វីដែលកាន់តែពិសេសនិងប្លែកទៀតនោះ គឺគ្រឿងផ្សំទាំងអស់ត្រូវបានត្រាំនៅក្នុងធុង stainless steel រយៈពេលរហូតដល់ទៅ ២៤ ម៉ោង។

Pop the cap like beer!!

មុនពេលច្រកកាហ្វេ Cold Brew ចូលទៅក្នុងដបកែវ ដបទាំងនោះត្រូវបានស្ទីមនៅក្នុងម៉ាស៊ីនកំដៅក្នុងសីតុណ្ហភាព ៩៥ អង្សា ដើម្បីសម្លាប់មេរោគ ដោយសារគុណភាព និងអនាម័យ គឺជាគោលការណ៍ដ៏ធំរបស់ហាងកាហ្វេ Gloria Jean’s Coffees

Cold Brew Coffee

កាហ្វេ Cold Brew មាន២ជម្រើស សម្រាប់លោកអ្នកជ្រើសរើស៖ “Sereno Blend និងSpecial Blend

Sereno Blend ៖ រសជាតិកាហ្វេដែលមានក្លិន កាកាវ និងក្រូចឆ្មារ ផ្ដល់នូវអារម្មណ៍ប្លែក និងអស្ចារ្យក្នុងក្រអូមរបស់អ្នក។

Special Blend” ៖ រសជាតិកាហ្វេម៉ុត​និងខ្លាំង​ អ្នកនឹងទទួលបាន​អារម្មណ៍ ល្វីងលាយផ្អែមជាប់នឹងអណ្តាតរបស់អ្នក។

Special Blend

ដើម្បីសម្របទៅតាមចំណង់ចំណូលចិត្តអ្នកញ៉ាំកាហ្វេ Gloria Jean’s Coffees ផ្ដល់ជូននូវកាហ្វេ Cold Brew ដល់ទៅពីររសជាតិដោយមួយមានប្រភេទផ្អែម ដែលត្រូវបានលាយជាមួយស្ករអំពៅ និងមួយទៀតជាប្រភេទគ្មានស្ករ សម្រាប់អ្នកមិនចូលចិត្តផ្អែម។

Order-in is also fine!

Gloria Jean’s Coffees យកចិត្តទុកដាក់ទៅលើបញ្ហាបរិស្ថាន ដូច្នេះពួកគេតែងតែផ្តល់ផលិតផលដែលមានគុណប្រយោជន៍ដល់អ្នកទទួលទាន ព្រមទាំងបរិស្ថាន។ ជាហេតុដែលធ្វើឲ្យ Gloria Jean’s Coffees ផលិតកាហ្វេ Cold Brew ដោយប្រើប្រាស់ដបកែវសម្រាប់ច្រកកាហ្វេ​ ហើយអ្វីដែលពិសេសជាងនេះទៅទៀត គឺអ្នកអាចយកវាទៅប្រើប្រាស់បន្ទាប់ពីសម្អាតរួច។

Cold Brew Coffee

តម្លៃត្រឹម ២.៥០ដុល្លារ ក៏អាចសាក កាហ្វេ Cold Brew Coffee (ដបកែវ)  ដ៏ឈ្ងុយឆ្ងាញ់របស់ Gloria Jean’s Coffees

មាននៅគ្រប់សាខាទាំងអស់នៅកម្ពុជា!

ព័ត៌មានគួរតែអានបន្ទាប់