កម្មវិធី​ថ្មី​ប្លែក​នៅ​ភ្នំពេញ “Cake & Bake Festival”  

អ្នក​ដែលមាន​ចំណង់ចំណូលចិត្ត​ជាមួយ​ខេក ​ការ​ដុតនំ និង​ចង់ទស្សនា ការ​ដាក់តាំងខេកស្អាត​ៗ ប្លែកៗ ឬ​ចង់​ពង្រឹង​សមត្ថភាពផ្នែក​ខេក មកចូលរួម​កម្មវិធី​នេះ​ដឹង​តែ​មិន​ខក​បំណងទេ! Factory Phnom Penh និង Urban Village Phnom Penh បាន​សហការ​ជាមួយនឹងសមាគមសហគមន៍​ចុងភៅកម្ពុជា និង Malaysian F&B Executives Association ​បាន​រៀបចំនូវសកម្មភាព​សប្បាយជាច្រើន​ដែល​ទាក់​ទង​ជាមួយ​នឹង​ខេក​​​​​​ និង​ការដុតនំសម្រាប់អ្នក​ទាំង​អស់​គ្នា។ 

យើង​នឹង​មានវគ្គសិក្ខាសាលាសម្រាប់​អ្នក​ដែលចង់​សិក្សា​ស្វែងយល់​អំពី​គន្លឹះ​ក្នុង​ការ​បើក​ហាង​អាជីវកម្ម​ផ្នែក​នំខេក​ ឬ​នំបុ័ងដោយ​ឥត​គិត​ថ្លៃ ដែល​នឹង​ធ្វើឡើង​ក្នុងរយៈពេល ២​ ថ្ងៃដោយ​គ្រាន់តែ​ជាវសំបុត្រ​ចូលរួម​កម្មវិធី​តែ​ប៉ុណ្ណោះ។​

សិក្ខាសាលា​នេះនឹង​បង្រៀន​ដោយ៖

១. ឯកឧត្តម ស្រូ រិទ្ធី (គ្រូបណ្តុះបណ្តាលថ្នាក់ជាតិ/អាស៊ាន  និងអ្នកឯកទេសផ្នែកបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស)

២.​​ លោក Ahmad Anuar (នាយកទំនាក់ទំនងកម្ពុជាសមាគមប្រតិបត្តិ ចំណីអាហារ និងភេសជ្ជៈម៉ាឡេស៊ី)

៣. លោក ឡាយ សុងហេង (អ្នកវាយតម្លៃថ្នាក់ជាតិ និងគ្រូបង្វឹកអាហារ និងភេសជ្ជៈ)

៤.​ លោក ពង្ស កែវលក្ស្មី (ប្រធាន​ផ្នែកអភិវឌ្ឍន៍អាជីវកម្ម នៅហាង Love Story Cake)

៥. លោក Barang Khun​ (គ្រូបណ្តុះ​បណ្តាលផ្នែកចំណីអាហារ និងធនធានបដិសណ្ឋារកិច្ចកម្ពុជា)

ដោយ​ចំនួន​កន្លែងមាន​កំណត់ សូម​ចុះឈ្មោះជាមុន​តាម​រយៈលីង៖ https://bit.ly/elevate-ur-baking-skill

សូម​ជាវសំបុត្រ​ចូលរួម​តាម​រយៈ https://bit.ly/tickets-cakenbake

គ្រប់ការទិញសំបុត្រ នឹងទទួលបាន នំខាប់ខេកចំនួន ១ និងទឹកបរិសុទ្ធចំនួន ១ ដប! 

លើស​ពី​នេះ​ទៅទៀត​យើង​នឹង​មាន​ការ​ដាក់​តាំង​បង្ហាញខេកដ៏​ស្រស់​ស្អាត​ប្លែក​ៗពី ​Love Story Cake Shop និង Peninsula 

ព្រម​ទាំង​ការ​ដាក់​តាំង​បង្ហាញពីភេសជ្ជៈថ្មី​ដែល​ធ្វើ​ឡើង​ពីគ្រាប់​ស្វាយចន្ទីពី​ខាង Domnork Tek - Cashew Innovation 

តោះ!!! ​មក​ចូលរួម​ទទួលយកទស្សនិយភាពនៅក្នុងកម្មវិធីថ្ងៃចុងសប្តាហ៍ដែលពោរពេញដោយភាពផ្អែមល្ហែម និងមកទទួលបទពិសោធន៍ជាមួយនំខេកគ្រប់ប្រភេទ ប្លែកៗដ៏អស្ចារ្យ! ក្រៅ​ពីនេះអ្នក​ក៏អាចនាំកូនតូចរបស់​អ្នក​មក “Kid Corner” ដើម្បីភាពសប្បាយរីករាយ ជាមួយនឹងការតុបតែងខូគី នំខេក និងសកម្មភាពជាច្រើនទៀតដែលនឹងក្លាយជាអនុស្សាវរីយ៍នៃការដុតនំសម្រាប់​ក្មេងៗ។ ជិតដល់ថ្ងៃកម្មវិធី Cake and Bake Festival ហើយណា!! មានបានទិញសំបុត្រសម្រាប់កម្មវិធីនៅ? 

តារាងតម្លៃ៖

  • $3 (សំបុត្រធម្មតា)
  • $5 (កញ្ចប់សំបុត្រគ្រួសារ)

សម្រាប់កញ្ចប់សំបុត្រគ្រួសាររួមមានសំបុត្រធម្មតាសម្រាប់មនុស្សធំ 2 សន្លឹក និងក្មេងៗអាយុក្រោម 10 ឆ្នាំចូលរួមដោយសេរី។ គ្រប់ការទិញសំបុត្រនឹងទទួលបាននំខាប់ខេកចំនួន ១ និងទឹកបរិសុទ្ធចំនួន ១ ដប! ទិញសំបុត្រនៅទីនេះ៖ https://bit.ly/tickets-cakenbake

Facebook:  Factory Phnom Penh

Instagram: Factory Phnom Penh

Website: Factory Phnom Penh

ព័ត៌មានគួរតែអានបន្ទាប់