រីករាយថ្ងៃបុណ្យចូលឆ្នាំចិនជាមួយប្រូម៉ូសិនឈុតអាហារលាភដ៏សម្បូរបែបនៅ ណាហ្គាវើលដ៍ 

រាជធានីភ្នំពេញ ថ្ងៃទី 9 ខែមករា ឆ្នាំ 2020  ទទួលយកនូវលាភសំណាង និងភាពរីករាយគ្មានដែនកំណត់ក្នុងឆ្នាំជូតកណ្តុរមាសដោយជួបជុំជាមួយអ្នកជាទីស្រឡាញ់ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិននៅណាហ្គាវើលដ៍។ ណាហ្គាវើលដ៍ផ្ដល់ជូនការបញ្ចុះតម្លៃ និងការសម្តែងសិល្បៈដ៏អស្ចារ្យ ចាប់ពីឥឡូវនេះរហូតដល់ថ្ងៃទី 9 ខែកុម្ភៈ។

ម្ហូបចិនពិសេស នៅភោជនីយដ្ឋានចិនឈ្នះពានរង្វាន់ពិភពលោកទាំងពីររបស់ណាហ្គាវើលដ៍ Fortune Palace និង Hall of Golden Chimes

ឈុតអាហារចិនបញ្ចុះតម្លៃជាច្រើនរៀបចំនៅ Fortune Palace និង Hall of Golden Chimes ដែលជាភោជនីយដ្ឋានចិនឈ្នះពានរង្វាន់ពិភពលោករបស់ណាហ្គាវើលដ៍។ សាកល្បងភ្លក្សម្ហូបពិសេសណែនាំដោយមេចុងភៅចំណាន ដូចជា ម្ហូបអ៊ីសាង និងចាប់ម្ហូបឲ្យបានខ្ពស់តាមដែលអាចធ្វើទៅបានដើម្បីទទួលបានង៉ូវហេង និងភាពសម្បូរហូរហៀរពេញមួយឆ្នាំ តម្លៃចាប់ពី $28 សម្រាប់ការពិសានៅក្នុងភោជនីយដ្ឋាន ឬខ្ចប់យកទៅគេហដ្ឋាន ដូចជា គ្រឿងសមុទ្រស្រស់ ត្រីសាលម៉ុន ប៉ាវហ៊ឺអាហ្វ្រិកខាងត្បូង និងបង្កងអូស្ត្រាលី។

ទទួលបានតុក្កតារូបកណ្តុរនាំសំណាងដ៏ស្រស់ស្អាតមួយគូឥតគិតថ្លៃនៅណាហ្គាវើលដ៍ ៖ ចំនួនមានកំណត់!

ណាហ្គាវើលដ៍ ក៏មានបម្រើជូននូវមុខម្ហូបដែលមានការពេញនិយមផងដែរ ដូចជា ម្ហូបមហាសម្បត្តិដែលមានលាយគ្រឿងសមុទ្រកម្រជាមួយនឹងសាច់ កំភួនជើងជ្រូកលាយជាមួយផ្សិតចិន និងសារាយសមុទ្រខ្មៅ បង្គាលាយជាមួយទឹកជ្រលក់ និងម្ហូបនាំសំណាងជាច្រើនជម្រើសទៀត។ សូមអញ្ជើញទៅពិសាម្ហូបឈុតដែលមានរសជាតិដ៏ឈ្ងុយឆ្ងាញ់មិនអាចបំភ្លេចបាន តម្លៃចាប់ពី $238 សម្រាប់គ្នា 4 នាក់ ឬ $588 សម្រាប់គ្នា 10 នាក់។ សូមណែនាំឲ្យកក់ទុកមុនតាមរយៈ +855 15 402 345 ឬ dining@nagaworld.com

សូមអញ្ជើញទៅទស្សនាការសម្តែងរបាំរូបនាគ និងការសម្តែងសិល្បៈអបអរបុណ្យចូលឆ្នាំចិនពីឥឡូវនេះរហូតដល់ថ្ងៃទី៩ ខែកុម្ភៈ នៅឆាកជាន់ផ្ទាល់ដី ណាហ្គាវើលដ៍ទី១

ចំពោះនំ និងបង្អែមបែបចិនវិញ លោកអ្នកអាចសាកល្បងនំរសជាតិបឺរ នំរសជាតិសណ្តែក នំស្រួយរសជាតិដូង និងនំនាំសំណាងធ្វើពីអង្ករដំណើបដែលមានដាក់លក់ពីម៉ោង 10 ព្រឹកដល់ 10 យប់ រៀងរាល់ថ្ងៃ នៅកន្លែងទទួលភ្ញៀវ និងភោជនីយដ្ឋានក្រោមដី Food Pavilion ។

NagaWorld

NagaWorld

NagaWorld

មិនតែប៉ុណ្ណោះ លោកអ្នកនឹងទទួលបានតុក្កតារូបកណ្តុរដ៏ស្រស់ស្អាតតូចមួយនៅពេលចំណាយ $50 ឬច្រើនជាងនេះនៅក្នុងវិក្កយបត្រមួយ នៅតាមភោជនីយដ្ឋានណាមួយរបស់ណាហ្គាវើលដ៍ ឬទិញកញ្ចប់សេវាកម្មស្ប៉ាចាប់ពី $88 ហើយអ្នកនឹងទទួលបាននូវតុក្កតារូបកណ្តុរធំមួយនៅពេលអ្នកចំណាយលើសពី $80 នៅពេលពិសាម្ហូបអាហារ ឬទិញកញ្ចប់សេវាកម្មស្ប៉ា​ចាប់ពី $108។ ចុះឈ្មោះជាសមាជិកណាហ្គាវើលដ៍រីវ៉ត នឹងទទួលបានតុក្កតាមួយឈុតឥតគិតថ្លៃដែលចំនួនមានកំណត់!

NagaWorld

NagaWorld

NagaWorld

អ្វីដែលកាន់តែអស្ចារ្យនោះ គឺណាហ្គាវើលដ៍នឹងផ្តល់ជូនការសម្តែងសិល្បៈអបអរបុណ្យចូលឆ្នាំចិន​ ចាប់ពីម៉ោង 6 ល្ងាច រៀងរាល់ថ្ងៃ នៅឆាកជាន់ផ្ទាល់ដី ណាហ្គាវើលដ៍ទី 1។ អ្វីដែលមានជាលើកដំបូងក្នុងរាជធានីភ្នំពេញ គឺការដើរដង្ហែក្បួនរូបនាគបែបបុរាណចិនដែលគេកម្របានឃើញនៅក្នុងសម័យទំនើប។ រូបនាគ ត្រូវបានគេជឿថា តំណាងឲ្យប្រាជ្ញា អំណាច និងទ្រព្យសម្បត្តិ ដូច្នេះអ្នកអាចដើរតាមក្បួនដង្ហែរូបនាគអមជាមួយលោកតាចិននាំសំណាង និងរូបម៉ាស់ស្កត់ដទៃទៀតដើម្បីទទួលបាននូវមហាលាភសម្រាប់ឆ្នាំថ្មី។ សូមត្រៀមខ្លួនដើម្បីអបអរ និងប្រារព្ធពិធីបុណ្យចូលឆ្នាំចិនជាមួយគ្នានៅណាហ្គាវើលដ៍។ សួស្តីឆ្នាំថ្មីប្រពៃណីចិន!

NagaWorld

NagaWorld

ទីតាំង៖ ភោនីយដ្ឋាន Fortune Palace និង Hall of Golden Chimes នៅ ណាហ្គាវើលដ៍ទី 1 | Googlemap 

តម្លៃ៖ ចាប់ពី $28 ឡើងទៅ

ការផ្ដល់ជូន៖ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី 9 ខែកុម្ភៈ ឆ្នាំ 2020

ព័ត៌មានគួរតែអានបន្ទាប់