គ្រីស្ទាល់ជេតជាភោជនីយដ្ឋានបែបចិនកាតាំងជាមួយនឹង Michelin One-Star Restaurant និងពានរង្វាន់ Michelin Bib Gourmand ជាច្រើន!

កំពុងស្វែងរកអាហារបែបចិន ដែលមានបរិយាកាសល្អតុបតែងបែបទំនើប និងបុរាណប្រកបដោយផាសុកភាពមែនអត់? ភោជនីយដ្ឋាន គ្រីស្ទាល់ជេត​ ត្រូវម៉ាច់តែម្ដងភោជនីយដ្ឋានបែបចិន​កាតាំង​នេះ​មានបម្រើ​ជូននូវជម្រើសម្ហូប​ចិនជាច្រើនមុខ​ និង​មាន​​យីហោល្បីល្បាញដំបូងគេនៅក្នុងប្រទេស​សិង្ហបុរី។

ភោជនីយដ្ឋាននេះមានភាពល្បីល្បាញជាយូរណាស់មកហើយ ដែលបានកកើតឡើងតាំងពីឆ្នាំ ១៩៩១​ មកម្ល៉េះ ដែលជាប្រេនម្ហូបរបស់ប្រទេសសិង្ហបុរី ជាមួយនឹងភោជនីយដ្ឋាន Michelin One-Star Restaurant (Singapore Michelin Guide) និងបានឈ្នះពានរង្វាន់ BIB Gourmand (Shanghai Michelin Guide) ជាច្រើនថែមទៀតផង។ បច្ចុប្បន្ន ភោជនីយដ្ឋានគ្រីស្ទាល់ជេត មាន​សាខា​ចំនួន​ ២​ នៅ​រាជធានីភ្នំពេញ ក្នុងប្រទេសកម្ពុជា ដែលមាន​ទីតាំងទី១ នៅ​បឹង​កេងកង​១ និង​ទីតាំងទី២ នៅក្នុងផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​សែន​សុខជាន់ទី ២​។

ភោជនីយដ្ឋាន​គ្រីស្ទាល់ជេត​ មានជម្រើសមុខម្ហូបជាច្រើនមុខ ដែលមានការចម្អិនឡើងពីគ្រឿងទេសដ៏មានគុណភាពខ្ពស់បំផុត។ ភោជនីយដ្ឋាននេះដែរមានមុខម្ហូបល្បីប្រចាំហាងដែលទទួលបានការគាំទ្រច្រើនបំផុតដូចជាឌីមសាំ បបរបុរាណបែបចិន ទាប៉េកាំង និងជម្រើសម៉ឺនុយផ្សេងៗជាច្រើនទៀត។ បើនិយាយពីឌីមសាំនៅហាងនេះវិញមានរហូតទៅដល់ 28 មុខ ហើយរសជាតិក៏ខុសៗគ្នាដែរ។ ដោយឡែកភោជនីយដ្ឋានគ្រីស្ទាល់ជេត​ ក៏មានផ្តល់ជូននូវសេវាកម្មអាហារពេលព្រឹក អាហារថ្ងៃត្រង់ និងអាហារពេលល្ងាចផងដែរ។

បន្ថែមពីនោះទៅទៀតភោជនីយដ្ឋានគ្រីស្ទាល់ជេត​ ក៏មានបន្ទប់ជួបជុំបែបលក្ខណៈឯកជនសម្រាប់ទទួលរៀបចំកម្មពិធីផ្សេងៗ ដូចជា ជប់លៀង ពិធីខួបកំណើត​ ជួបជុំគ្រួសារ ឬមិត្តភក្តិ ពិភាក្សាការងារជាដើម ជាមួយនឹងបន្ទប់ធំទូលាយ ទំនើបឆើតឆាយ បរិយាកាសល្អ និងប្រកបដោយផាសុកភាព។ លើសពីនេះទៅទៀត ភោជនីយដ្ឋានក៏មាន មានជម្រើសស្រាក្រហម និង ស្រាក្រឡុកជា ច្រើនមុខផងដែរ ដែលនាំមកនូវបរិយាកាសដ៏ស្រស់ស្រាយ និងបទពិសោធន៍ដ៏រីករាយដែលមិនអាចបំភ្លេចបាន។

កម្មវិធីជួបជុំញាតិមិត្ត ឬចែករំលែកនូវរសជាតិម្ហូបឆ្ងាញ់ៗជាលក្ខណៈគ្រួសារ ភោជនីយដ្ឋានគ្រីស្ទាល់ជេត គឺជាជម្រើសដំបូងសម្រាប់អ្នក។ សម្រាប់ការកក់ទុកមុន សូមទំនាក់ទំនងមកលេខទូរស័ព្ទ ០២៣ ៩០២​ ១៦១ ភោជនីយដ្ឋានបម្រើជូនជាមួយនឹងសេវាកម្មដ៏រីករាយនិងល្អឥតខ្ចោះជូនលោកអ្នក។

ព័ត៌មានបន្ថែម៖ Crystal Jade Cambodia   

ទីតាំង៖ Crystal Jade Cambodia  (BKK1)

Crystal Jade Cambodia  (Aeon Mall Sen Sok) 

ម៉ោងដំណើរការ៖ BKK1 8:00 AM - 3:00 PM, 5:00 PM - 10:00 PM

Aeon Mall Sen Sok 9:00 AM - 10:00 PM 

ព័ត៌មានគួរតែអានបន្ទាប់