អត់បាច់ក្រឡុកខ្លួនឯងទេ Celeste ក្រឡុកឲ្យស្រាប់ ហើយដឹកមកដល់ផ្ទះដោយឥតគិតថ្លៃទៀត

ថ្វីត្បិតតែស្ថានភាពបច្ចុប្បន្នធ្វើឲ្យមនុស្សគ្រប់រូបមិនហ៊ានទៅណា ដោយសារតែចង់ការពារខ្លួន តែពេលខ្លះនៅផ្ទះគ្រប់ពេលក៏មានអារម្មណ៍ធុញថប់ដែរមែនទេ? ចុះបើចង់រកអីញ៉ាំ ឬ ផឹកបែបប្រណិតមួយពេលដោយមិនបាច់ចេញពីផ្ទះ អូខេអត់?

Image: Celeste Sky Bar

Celeste ត្រូវបានគេស្គាល់ថាជាស្កាយបារខ្ពស់ជាងគេនៅក្នុងរាជធានីភ្នំពេញនាពេលបច្ចុប្បន្ន។ ស្ថិតនៅជាន់ទី 42 នៃ Penthouse Residence ស្កាយបារ Celeste ផ្ដល់ជូននូវបរិយាកាសបរិសុទ្ធជាមួយនឹងទេសភាព 360o នៃសម្រស់ពេលរាត្រីក្នុងក្រុងភ្នំពេញ។ អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍ទៀតនោះគឺ ការវិលជុំរបស់ស្កាយបារនេះតែម្ដង ដូច្នេះប្រសិនបើចង់ទៅទទួលបទពិសោធន៍ដ៏ពិសេសនេះ ប្រិយមិត្តត្រូវធ្វើការកក់ជាមុន។

Image: Celeste Sky Bar

ដោយសារមានការប្រុងប្រយ័ត្នខ្ពស់ ស្កាយបារ Celeste លើកទឹកចិត្តឲ្យហ្វេនគ្រប់រូបប្រើប្រាស់នូវសេវាកម្មដឹកជញ្ជូនជៀសជាងការទៅទទួលទានដល់ស្កាយបារផ្ទាល់។ 

Image: Celeste Sky Bar

Image: Celeste Sky Bar

ស្កាយបារ Celeste ធ្វើការជ្រើសរើសអាហារ និងភេសជ្ជៈយ៉ាងសម្រិតសម្រាងដោយរើសយកតែភេសជ្ជៈ និងអាហារដែលពេញនិយមបំផុតប្រចាំហាងតែប៉ុណ្ណោះដើម្បីកែច្នៃវាឲ្យក្លាយជាឈុតអាហារដល់ទៅ 5 ឈុតសម្រាប់ការដឹកដល់ផ្ទះ។ សម្រាប់ឈុតអាហារទាំងអស់មានរួមបញ្ចូលជាមួយនឹងស្រាក្រហម (Wine) មួយដប មិនថាជា Wine ក្រហម ឬ ស ឡើយអ្នកអាចជ្រើសរើសបាន។ ប៉ុន្ដែប្រសិនបើអ្នកចង់ជាស្រាក្រឡុក ក៏អាចកុម្ម៉ង់បាន ដោយស្រាក្រឡុកទាំងអស់នឹងត្រូវ​បានរៀបចំយ៉ាងល្អ និងងាយស្រួលដឹកដែលថែមទាំងអាចរក្សាគុណភាពស្រាបានទៀតផង។

Image: Celeste Sky Bar

Image: Celeste Sky Bar

Image: Celeste Sky Bar

អ៊ីចឹងនៅផ្ទះ គ្រាន់តែទំនាក់ទំនងកុម្ម៉ង់ ស្កាយបារ Celeste នឹងដឹកមកដល់មាត់ទ្វារផ្ទះរបស់អ្នកតែម្ដង។

Image: Celeste Sky Bar

Image: Celeste Sky Bar

លេខទំនាក់ទំនង៖ 085 570 570/ 023 238 881 

Celeste Sky Bar

  • 43th Floor of Penthouse Residence (Sothearos Blvd)
  • 023 238 881

ព័ត៌មានគួរតែអានបន្ទាប់