មីគាវគោកសាច់ឆាស៊ីវ៖ មុខម្ហូបថ្មី គ្មានប្រើប្រាស់ប៊ីចេងរបស់ផាកកាហ្វេ

តើលោកអ្នកបានទៅសាកភ្លក្ស មីគាវគោកសាច់ឆាស៊ីវ នៅផាកហ្វេ​រួចហើយឬនៅ? មីគាវគោកសាច់ឆាស៊ីវផាកកាហ្វេ ប្រើមីគោកដ៏ឈ្ងុយឆ្ងាញ់ដែលផលិតពីអង្ករធម្មជាតិនិងស៊ុតមាន់ និងសាច់ជ្រូកឆាស៊ីវដែលផលិតដោយចុងភៅផាកកាហ្វេផ្ទាល់ដែលធានាបានថាគ្មានការបន្ថែមពណ៌ ឬ ក្លិនឡើយ។ សាច់ជ្រូកដែលយកមកធ្វើសាច់ជ្រូកឆាស៊ីវ គឺជាជ្រូកដែលចិញ្ចឹមផ្ទាល់ដោយប្រជាពលរដ្ឋខ្មែរយើងនៅខេត្តតាកែវ។

Park Cafe

អ្វីដែលពិសេសសម្រាប់អាហារថ្មីនេះគឺ ស៊ុបគាវ សម្រាប់មីគាវគោកសាច់ឆាស៊ីវ ត្រូវបានផ្សំគ្រឿងពិសេសជាមួយគ្រឿងផ្សំស្រស់ៗពីធម្មជាតិ។ ទឹកស៊ុបត្រូវបានកំណត់ភ្លើងក្នុងការរំងាស់យ៉ាងយកចិត្តទុកដាក់បំផុត ហើយមិនមានប្រើប៊ីចេងឡើយ។ ស្នូលគាវនីមួយៗ ត្រូវបានផ្សំជាមួយសាច់ជ្រូកចិញ្ច្រាំ និងបង្គាក្រៀម ដែលមានរសជាតិឈ្ងុយឆ្ងាញ់។

Park Cafe

Park Cafe

ឈុតមីគាវគោកសាច់ឆាស៊ីវក៏មានកាហ្វេភ្នំពេញដែលជាកាហ្វេប្រចាំផាកកាហ្វេ ខ្នាតតូច ១ កែវផងដែរ។ លោកអ្នកអាចរើសរសជាតិមួយក្នុងចំណោម៖ កាហ្វេភ្នំពេញទឹកដោះគោក្តៅ កាហ្វេភ្នំពេញទឹកដោះគោទឹកកក កាហ្វេភ្នំពេញក្តៅ និងកាហ្វេភ្នំពេញទឹកកក។

Park Cafe

មីគាវគោកសាច់ឆាស៊ីវនេះ អាចរកបាននៅគ្រប់សាខារបស់ផាកកាហ្វេទាំងអស់ លើកលែងតែសាខាព្រលានយន្ដហោះតែប៉ុណ្ណោះ។

Park Cafe

ម៉ោងបើក៖ 6:30AM – 9PM

ទីតាំង៖ គ្រប់សាខាផាកកាហ្វេ លើកលែងសាខាព្រលានយន្ដហោះ

ព័ត៌មានគួរតែអានបន្ទាប់