ញ៉ាំបាយនៅផ្ទះមែនពិត តែក៏អាចស្ដាប់តន្រ្ដីប្រគុំផ្ទាល់ពី Farm to Table   

ដោយសារតែស្ថានភាពបច្ចុប្បន្ន ប្រជាពលរដ្ឋភាគច្រើនបង្កើនការការពារខ្លួន និងត្រូវបានណែនាំមិនឲ្យមានការជួបជុំជាលក្ខណៈគ្នាច្រើន។ ដូច្នេះហើយទើបភោជនីយដ្ឋាន Farm to table ដែលធ្លាប់តែទទួលបម្រើអាហារក្នុងហាង បានលើកទឹកចិត្តឲ្យអតិថិជនមកប្ដូរប្រើប្រាស់សេវាកម្មបម្រើអាហារ "ខ្ចប់ចេញក្រៅ" និង "ដឹកជញ្ជូន" វិញ។

មិនតែប៉ុណ្ណោះ Farm To Table នឹងធ្វើការផ្សាយផ្ទាល់ កម្មវិធីចម្រៀង Acoustic សម្រាប់ថ្ងៃសុក្រ លើ Page ផ្លូវការរបស់ខ្លួនចាប់ពីម៉ោង 6:30 ល្ងាចទៀតផង។ ការប្រគុំតន្រ្ដីផ្ទាល់តាមបណ្ដាញសង្គមហ្វេសប៊ុកនេះ ត្រូវបានសម្ដែងដោយតារាចម្រៀងដ៏ឆ្នើមប្រចាំកម្ពុជាម្នាក់គឺ Mirasol Aguila ដែលចាប់ដៃគូជាមួយអ្នកលេងហ្គីតាដ៏ពូកែ Arone Silverman នៅថ្ងៃសុក្រពេលល្ងាចនេះ។ 

ទទួលទានភេសជ្ជៈកំដរអារម្មណ៍ជាមួយចម្រៀង ពេលកំពុងរង់ចាំយកអាហារល្អចំពោះសុខភាពរបស់អ្នកទៅផ្ទះ ដោយ Farm To Table នឹងធ្វើការផ្សាយផ្ទាល់ លើបណ្ដាយសង្គមហ្វេសប៊ុកជាលើកដំបូងបង្អស់របស់ហាង! អត់បានទៅដល់ហាងញ៉ាំមើលការសម្ដែងផ្ទាល់ តែក៏បានមើលផ្ទាល់លើហ្វេសប៊ុក ប៉ុណ្ណឹងក៏បាន! 

លោកអ្នកអាចធ្វើការកុម្ម៉ង់អាហារពី​​​​ Farm To Table តាមរយៈ សេវាកម្មកដឹកជញ្ជូនដូច NHAM24, Meal Temple Cambodia, និង YourPhnomPenh.com។ ថែខ្លួនផងណា៎!

Farm to Table

ព័ត៌មានគួរតែអានបន្ទាប់