[Feature] 10 កន្លែងសម្រាប់ញុំាជ្រក់ជើងមាន់
បានភ្លក្សរសជាតិជើងមាន់ជ្រក់ដែលកំពុងតែទទួលបានការពេញនិយមយ៉ាងខ្លាំងនៅកម្ពុជាក្នុងពេលបច្ចុប្បន្នហើយឬនៅ? ជើងមាន់ផ្សំជាមួយនឹងក្រូចឆ្មា ម្ទេស និង គ្រឿងផ្សំជាច្រើនមុខទៀត ធានាថានឹងជក់មាត់ជាមិនខាន។ បើមិនទាន់បានភ្លក្សឬចង់ស្គាល់កន្លែងលក់ច្រើនដើម្បីជ្រើសរើសរសជាតិ នេះជាទីតាំង១០កន្លែងដែលលោកអ្នកអាចទៅញុំា ឬ ធ្វើការកុម្ម៉ង់ជើងមាន់ជ្រក់សម្រាប់ញុំាបានដែល។

#1 ជើងមាន់ជ្រក់ SP

មានដឹងអត់ថាបងពេជ្រសោភាមានហាងលក់ជើងមាន់? ហាងរបស់គាត់ទទួលបានការពេញនិយមយ៉ាងខ្លាំងដោយសារតែរសជាតិដែលមិនអាចបំភ្លេចបានរបស់ជ្រក់ជើងមាន់គាត់។
តម្លៃ៖ ៣០០០០៛ ក្នុងមួយគីឡូ។
ទំនាក់ទំនងធ្វើការកុម្ម៉ង់តាមរយៈលេខទូរស័ព្ទ៖ 015789566 ឬ 0888233882
ព័ត៌មានបន្ថែម៖ ចុចទីនេះ
#2 The Street Cambodia

ដឹងអត់ថា The Street Cambodia ចេញលក់ជើងមាន់ជ្រក់ពិសេសសម្រាប់ហាងរបស់ខ្លួន? នៅ The Street Cambodia លោកអ្នកអាចញុំាបាននូវជើងមាន់ជ្រក់ដែលមានរសជាតិឆ្ងាញ់ប្លែក ខុសពីកន្លែងដទៃ ដោយសារតែពួកគាត់បានប្រើប្រាស់នូវខ្ទឹមជ្រក់ពិសេស។
តម្លៃ៖ ២០០០០៛ សម្រាប់មួយប្រអប់(កន្លះគីឡូ) និង ៦០០០៛ សម្រាប់មួយកែវតូច។
ទីតាំងទី១៖ ផ្ទះលេខ202 ផ្លូវលេខ143 (ក្រោយភោជនីយដ្នានព្រឹមថ្មីល្ងាចស្រស់) បឹងកេងកង២ ភ្នំពេញ
ទីតាំងទី២៖ ផ្ទះលេខ01 ផ្លូវលេខ313 សង្កាត់បឹងកក់2, ខ័ណ្ឌទួលគោក, ភ្នំពេញ (ផ្លូវក្រោយផ្សារមាន់អាំង ទល់មុខភោជនីយដ្ឋានភូមិស្ទូចបង្កង)
ទំនាក់ទំនងធ្វើការកុម្ម៉ង់តាមរយៈលេខទូរស័ព្ទ៖ 070 21 65 66
ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ https://www.facebook.com/the.street202%20/
#3 ជើងមាន់ជ្រក់ពេញចិត្ត

ធ្លាប់តែញុំាមីហឺរ៧កម្រិត ឥឡូវមានទាំងជើងមាន់ជ្រក់ហឺរ៧កម្រិតទៀត។ ទៅសាកញុំាម្តងមើលថាហឺរហើយឆ្ងាញ់កម្រិតណា!
តម្លៃ៖ មួយប្រអប់ធំតម្លៃ៣០០០០៛ ប្រអប់តូចតម្លៃ២០០០០៛ (២ប្រអប់តូច=១គីឡូក្រាម=៤០០០០៛)
ទំនាក់ទំនងធ្វើការកុម្ម៉ង់តាមរយៈលេខទូរស័ព្ទ៖ 071 455 53 33 ឬ 096 769 99 94
ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ https://www.facebook.com/Bongnak99/
#4 ជ្រក់ជើងមាន់ខ្មែរ - Sokly Chea

នៅទីនេះ លោកអ្នកអាចកុម្ម៉ង់ជើងមាន់ជ្រក់ដែលផ្សំជាមួយនឹងម្ទេសដែលធ្វើឲ្យមានរសជាតិប្លែកពីជើងមាន់នៅកន្លែងមុនៗ។
តម្លៃ៖ ៣៥០០០៛ ក្នុងមួយគីឡូក្រាម។
ទំនាក់ទំនងធ្វើការកុម្ម៉ង់តាមរយៈលេខទូរស័ព្ទ៖ 015 57 32 33
ព័ត៌មានបន្ថែម៖ ចុចទីនេះ
#5 Mean Chey

និយាយអំពីម្ទេសស នៅទីនេះក៏ធ្វើជើងមាន់ជ្រក់ផ្សំជាមួយនឹងម្ទេសសដូចគ្នា។ សាកទាំង ២ មើល ទើបដឹងថាចូលចិត្តមួយណាជាង (ឬចូលចិត្តទាំង២)។
តម្លៃ៖ ៣០០០០៛ សម្រាប់ប្រអប់ធំ(មួយគីឡូក្រាម), ១៧០០០៛ សម្រាប់ប្រអប់តូច(កន្លះគីឡូក្រាម)។
ទំនាក់ទំនងធ្វើការកុម្ម៉ង់តាមរយៈលេខទូរស័ព្ទ៖ 010 611633 ឬ 092 611633
ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ https://www.facebook.com/pg/Mean-chey-508926362564787/
#6 ជើងមាន់ជ្រក់អនាម័យ

ជើងមាន់ជ្រក់នៅទីនេះមានរស់ជាតិជូរហឺរមុត ដែលញុំាហើយចង់ញុំាទៀត ហើយធានាពីអនាម័យច្បាស់លាស់ ប្រអប់វេចខ្ចប់ក៏ស្រស់ស្អាត។
តម្លៃ៖ ៤០០០០៛ សម្រាប់មួយគីឡូក្រាម, ២០០០០៛ សម្រាប់កន្លះគីឡូក្រាម។
ទំនាក់ទំនងធ្វើការកុម្ម៉ង់តាមរយៈលេខទូរស័ព្ទ៖ 010890809 ឬ 077555969
ព័ត៌មានបន្ថែម៖ ចុចទីនេះ
#7 After Shop $

ទើបតែបើកលក់ថ្មីថ្មោង តែទទួលបានការគាំទ្រច្រើនគួរឲ្យសរសើរ។ ចង់ដឹងថាមានរសជាតិយ៉ាងណានោះ កុម្ម៉ង់សាកទាំងអស់គ្នាម្តង់មើល៎!
តម្លៃ៖ ១២០០០៛ ក្នុងមួយប្រអប់។
ទំនាក់ទំនងធ្វើការកុម្ម៉ង់តាមរយៈលេខទូរស័ព្ទ៖ 010 70 13 78 ឬ 097 211 64 63
ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ https://www.facebook.com/theaftershop/
#8 ជើងមាន់ជ្រក់ពិសេស 168
ស្រស់ទេៗ? ចង់ញុំាទេ? គ្រាន់តែឃើញក៏ស្រក់ទឹកមាត់ដែរ។ នៅចាំអីទៀត ទៅសាកកាហ្មងញុំាម្តងមើល៎ថាឆ្ងាញ់ដូចសម្រស់អត់!
តម្លៃ៖ ៣០០០០៛ សម្រាប់មួយគីឡូក្រាម, ១៥០០០៛ សម្រាប់កន្លះគីឡូក្រាម។
ទំនាក់ទំនងធ្វើការកុម្ម៉ង់តាមរយៈលេខទូរស័ព្ទ៖ 0968999992
ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ https://www.facebook.com/horputheany/
#9 N&K ជ្រក់ជើងមាន់

មើលទៅទំនងដល់ហើយ! នៅ N&K ជ្រក់ជើងមាន់ មានលក់ជើងមាន់ជ្រក់ដែលផ្សំពីជើងមាន់ខ្មែរ ហើយរសជាតិក៏ឆ្ងាញ់អស្ចារ្យផងដែរ។
តម្លៃ៖ ២៨០០០៛ សម្រាប់មួយគីឡូក្រាម, ១៤០០០៛ សម្រាប់កន្លះគីឡូក្រាម។
ទំនាក់ទំនងធ្វើការកុម្ម៉ង់តាមរយៈលេខទូរស័ព្ទ៖ 010760700 ឬ 017333847 ឬ 086987002
ទីតាំង៖ ផ្ទះលេខ២៣៥ ផ្លូវ១៥៦ស/ក ទឹកល្អក់២ ខ័ណ្ឌទួលគោគ រាជធានីភ្នំពេញ លក់ក្នុងស្ថានីយ៍ប្រេងសូគីម៉ិច(នៅជិតហាង ម៉ូន ឡាយ)
ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ https://www.facebook.com/MengteangEar/
#10 ជ្រក់ជើងមាន់ឆ្ងាញ់

ជើងមាន់ជ្រក់នៅទីនេះក៏ធានាថាប្លែកពីកន្លែងដែលបានរៀបរាប់ខាងលើផងដែរ។ ពិសេសសម្រាប់អ្នកមិនដែលធ្លាប់ញុំាហើយចង់ភ្លក្សសាក ដោយសារពួកគេមានលក់ជើងមាន់ជ្រក់ពីតម្លៃមានចាប់ពី៨០០០៛ឡើងទៅ។
ទំនាក់ទំនងធ្វើការកុម្ម៉ង់តាមរយៈលេខទូរស័ព្ទ៖ 086868683 ឬ 070263656 ឬ 011541166
ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ https://www.facebook.com/chrokcheungmeanchhnganh/
Bonus: ជ្រក់ជើងមាន់នៅ Lao Di Fang
ឲ្យតែទៅញ៉ាំម្ហូបចិនលើកណា ជាប់មាត់នឹងជ្រក់ជើងមានគាត់រហូត! ស្ងួត ហើយហិរល្មម ព្រោះគេត្រាំជាមួយថ្នាំចិន និង ម្ទេសពណ៌បែតង។ ចានទីមួយហ្វ្រី តែចានទី២ បើសុំថែមដោយសារជាប់មាត់ គឹមួយចាន 5$។ មាននៅទាំងពីរសាខារបស់ Lao Di Fang៖ សាខាអូឬស្សី និង ទូតចិន។