មានដំណឹងល្អសម្រាប់អ្នកក្រុងកំពង់ចាម! foodpanda បើកដំណើរការក្នុងទីរួមខេត្តហើយណា៎!

FoodBuzz ដឹងថាអ្នកតាមខេត្តមួយចំនួនកំពុងច្រណែននឹងអ្នកភ្នំពេញ ដោយសារភ្នំពេញជាទីក្រុងមានការអភិវឌ្ឍន៍ខ្ពស់ និងទីផ្សារអាហារធំទូលាយ និងរហ័ស។ ក្រៅពីនេះច្បាស់ណាស់ថា ច្រណែនរឿងអត់ទាន់មានសេវាកម្មដឹកជញ្ជូនអាហារដល់គេហដ្ឋានដូច foodpanda ហ្នឹងតែម្ដង។ foodpanda ជាក្រុមហ៊ុនដឹកជញ្ជូនអាហាររហ័ស និងផ្ដល់ភាពងាយស្រួលជូនប្រិយមិត្តដល់គេហដ្ឋាន ហើយនៅថ្ងៃទី 25 ខែសីហានេះ foodpanda នឹងបើកដំណើរការនៅក្រុងកំពង់ចាម។ ដំណឹងល្អសម្រាប់អ្នកស្រុកកំពង់ចាមតែម្ដង!

foodpanda តែងតែផ្ដល់ភាពងាយស្រួល ជម្រើសអាហារដ៏សម្បូរបែប និងសេវាកម្មរហ័សទាន់ចិត្តជូនអតិថិជនគ្រប់រូប ជាហេតុធ្វើឲ្យសេវាកម្មដឹកជញ្ជូននេះទទួលការគាំទ្រច្រើន។ ក្នុងកំឡុងពេលត្រឹម 1 ឆ្នាំ foodpanda បានបន្ដពង្រីកខ្លួនរហូតដល់ 5 ខេត្តក្រុងក្នុងរាជាណាចក្រកម្ពុជា រួមមាន រាធានីភ្នំពេញ សៀមរាប បាត់ដំបង តាខ្មៅ និងកំពង់ចាម។

មិនតែប៉ុណ្ណោះ foodpanda មានជាប្រូម៉ូសិនក្នុងថ្ងៃបើកសម្ពោធថ្មីនេះទៀតផង។ ចាប់ពីថ្ងៃទី 25 សីហា ដល់ថ្ងៃ 31 ខែធ្នូ ឆ្នាំ 2020 អតិថិជនថ្មីរបស់ foodpanda ទាំងអស់នឹងទទួលបានការបញ្ចុះតម្លៃ 50% ត្រឹម $3 ដោយគ្រាន់តែប្រើប្រាស់ប្រូម៉ូកូដ “HELLOKPC”។ មិនទាន់អស់ទេ! មិនថាអតិថិជនថ្មី ឬ ចាស់ លោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃ 20% លើរាល់ការកុម្ម៉ង់ចាប់ពីថ្ងៃទី 31 សីហា ដល់ 30 ខែកញ្ញា ឆ្នាំ 2020 ហើយសេវាដឹកជញ្ជូនដោយឥតគិតថ្លៃទៀតផង។ ចំណេញណាស់ឃើញអត់?

foodpanda មានជម្រើសហាងល្បីជាច្រើនក្នុងក្រុងកំពង់ចាមសម្រាប់ឲ្យជ្រើសរើសដូចជា តាម៉ាប់បាយមាន់ Sushi BBQ & Soup The Pizza Company Kimmo មីហឹរ 7 កម្រិត LBN Asian Hotel នំប៉័ងតួរគី មាត់ទន្លេ Coffee Today Amazon Café មាតុភូមិ និងជាច្រើនទៀត។

ពេលខ្លះឃ្លាន តែអត់ចង់ចេញក្រៅ ក្ដៅផងភ្លៀងផង អត់សប្បាយសោះ អ៊ីចឹងម៉ោះ ទាញយកកម្មវិធី foodpanda ទាំងអស់គ្នាដើម្បីប្រើប្រាស់សេវាកម្មអាហារដឹកជញ្ជូនអាហារដោយឥតគិតថ្លៃ។ ចំណេញណាស់មែនទេ?

ព័ត៌មានគួរតែអានបន្ទាប់