ព្រឹត្តិការណ៍ប្រគល់រង្វាន់ជូនអ្នកឈ្នះរង្វាន់ពិតៗពីកម្មវិធី Win like a pro របស់ក្រុមហ៊ុន foodpanda

ភ្នំពេញៈ កាលពីខែមករាថ្មីៗនេះ foodpanda បានរៀបចំព្រឹត្តិការណ៍ប្រគល់រង្វាន់ ដល់អ្នកឈ្នះរង្វាន់ដែលបានភ្ជាប់គម្រោង pandapro និង​ធ្វើការកុម្ម៉ង់ច្រើនដង ដើម្បីជាការលើកទឹកចិត្តក៏ដូចជាកសាងទំនុកចិត្តជាមួយអតិថិជនដើម្បីបន្តការបញ្ជាទិញ និងគាំទ្រក្រុមហ៊ុនដឹកជញ្ជូន​ឈានមុខគេ foodpanda  ។


ឥឡូវនេះ​ foodpanda បានរកឃើញអ្នកឈ្នះរង្វាន់ជាច្រើនរូបដែល​ក្នុងនោះដែរ រកឃើញអ្នកឈ្នះរង្វាន់ជាទូរស័ព្ទ iphone 15 pro max ចំនួន ៨ រូប និងរង្វាន់ធំសំបុត្រយន្តហោះប្រភេទ​ business class ទៅដំណើរកម្សាន្តទៅបាលីសម្រាប់ ២ នាក់ចំនួន ១​​ រូប​ រួមទាំងរង្វាន់ជាច្រើនផ្សេងៗទៀត។ ឃើញអត់! កម៉្មង់ពិត ឈ្នះពិត តែម្ដង។​ 

ភ្ជាប់គម្រោង pandapro ឥឡូវនេះ ដើម្បីទទួលបានការដឹកជញ្ជូនឥតគិតថ្លៃ គ្មានដែនកំណត់ និងការបញ្ចុះតម្លៃរហូតដល់ 50% ជាមួយអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត។

foodpanda ជាក្រុមហ៊ុនដឹកជញ្ជូនអាហារឈានមុខគេក្នុងព្រះរាជាណាចក្រកម្ពុជាដោយសារមានការផ្ដល់ជូនសេវាកម្មដឹកជញ្ជូនរហ័សទាន់ចិត្ត តម្លៃសមរម្យ និងងាយស្រួលក្នុងការប្រើប្រាស់ ដែលជាហេតុធ្វើឲ្យ foodpanda មានការពង្រីកខ្លួនយ៉ាងឆាប់រហ័ស និងទទួលបានការគាំទ្រច្រើន។ foodpanda បានប្ដេជ្ញានឹងខិតខំឲ្យអស់ពីចិត្ត ដើម្បីបន្ដរក្សាសេវាកម្មល្អ និងពង្រីកខ្លួនដើម្បីផ្ដល់ភាពងាយស្រួលក៏ដូចជាការងារជូនប្រជាពលរដ្ឋកម្ពុជាក្នុងបណ្ដាខេត្តក្រុងផ្សេងៗ និងសេវាកម្មផ្សេងៗទៀតផងដែរ។

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ក្រុមហ៊ុន foodpanda សូម​ចូល​ទៅ​កាន់​គេហទំព័រ៖ www.foodpanda.com.kh ឬ​ទំនាក់ទំនង​ចុះ​ឈ្មោះជា​ដៃគូ​ដឹក​ជញ្ជូន​ក្រុមហ៊ុន foodpanda តាម​រយៈ៖ https://rider.foodpanda.com.kh

ព័ត៌មានគួរតែអានបន្ទាប់