នៅតែអាចញ៉ាំឈុត ផបខន ដូចនៅរោងកុនបានជាមួយនឹងសេវាដឹកជញ្ជូនដល់ផ្ទះរបស់ លេជេន

ឡើងអត់សប្បាយចិត្តគ្រាន់តែលឺគេឲ្យផ្អាករោងភាពយន្ដមួយរយៈ! ដោយសារតែបញ្ហាបច្ចុប្បន្នប្រឈមនឹងគ្រោះថ្នាក់ដល់សុខភាពរបស់គ្រប់ៗគ្នា ប្រជាជនគ្រប់រូបត្រូវបានលើកទឹកចិត្តឲ្យធ្វើ ចត្ដឡីស័ក (ការដាក់គម្លាត Social Distancing) ហើយតាមបណ្ដារោងកុន និងកន្លែងកំសាន្ដនានាត្រូវបានដាក់ផ្អាកមិនឲ្យដំណើរការជាបណ្ដោះអាសន្ន។

វាជាដំណឹងមិនសប្បាយចិត្តសម្រាប់ពួកយើងដែលជាអ្នកចូលចិត្តតាមដានទស្សនាភាពយន្ដថ្មីប្រចាំខែនៅតាមរោងកុនមែនអត់? បើបិទអ៊ីចឹង ម៉េចបានមើលរឿង បានយំ បានសើច ហើយចែកផបខនជាមួយមិត្តភក្ដិ ឬ មនុស្សជាស្រឡាញ់កើត។

តែកុំបារម្ភអី រោងភាពយន្ដ លេជេន មិនឲ្យហ្វេនៗរបស់ខ្លួនខកចិត្តទេ នៅតែរកវិធីប្រាស្រ័យទាក់ទងជាមួយនឹងហ្វេនរបស់ខ្លួន។ ទោះបីមិនបើឲ្យចូលទស្សនា ប្រិយមិត្តក៏អាចស្រូបយកក្លិនដ៏ឈ្ងុយ និងញ៉ាំ ផបខន ទឹកក្រូច ហតដកអីពីរោងភាពយន្ដ លេជេន បានដែរ។ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី 31 ខែមីនា រោងភាពយន្ដ លេ ជេន មានការផ្ដល់ជូនឈុត ផបខន ជាច្រើននៅលើកម្មវិធីដឹកជញ្ជូនតាមទូរស័ព្ទដៃដូចជា ​E-Gets, Bloc, Nham24, តោះញ៉ាំ និង Muuve

ចុះកុម្ម៉ង់អ្វីបានខ្លះ? រោងភាពយន្ដ លេជេន ផ្ដល់ជូនឈុតច្រើនសម្រាប់ឲ្យប្រិយមិត្តអង្គុយ ឬ គេងញ៉ាំកំឡុងពេលមើលរឿងនៅផ្ទះ។ ចាប់ផ្ដើមដំបូងជាមួយឈុតគ្រួសារធំ ដែលមានដូចជា ពោតលីងប្រភេទ Bucket មួយកាតូ (រសជាតិអាចកុម្ម៉ង់បាន), កូកាកូឡា 3 កំប៉ុង, នំប៉័ង Hotdog  មួយ, ពោតផ្អែមមួយកំប៉ុង, ស្ករគ្រាប់ Kinder Joy ចំនួន 2 ប្រអប់, និងទឹកសុទ្ធមួយដប។ ចុះបើក្នុងគ្រួសារមានតែ 3 នាក់? កុំបារម្ភជាមួយនឹងឈុតគ្រួសារតូចនេះសម្រាប់ 3 នាក់ល្មម ដែលក្នុងនោះមានដូចជា ពោតលីងប្រភេទ Bucket មួយកាតូ (រសជាតិអាចកុម្ម៉ង់បាន), កូកាកូឡា 2 កំប៉ុង, នំប៉័ង Hotdog  មួយ, ពោតផ្អែមមួយកំប៉ុង, ស្ករគ្រាប់ Kinder Joy ចំនួន 1 ប្រអប់, និងទឹកសុទ្ធមួយដប។

បើអ្នកកំពុងផ្អែមល្អែមនៅផ្ទះ ក៏មានឈុត ផបខន សម្រាប់ឲ្យកុម្ម៉ង់ដែរ។ ឈុតគូស្នេហ៍នេះ មានពោតលីងប្រភេទ Bucket មួយកាតូ (រសជាតិអាចកុម្ម៉ង់បាន), កូកាកូឡា 2 កែវធំ, និងហតដតូចៗចំនួន 9 ដុំ។

អ្នកឯការ ដូចអ្នកសរសេរនេះ ក៏អត់បាច់ស្រ្ដេសដែរម៉ោះ! ព្រោះមានឈុតឯការសម្រាប់ពួកយើងដូចគ្នា ដែលឈុតនេះមានពោតលីងប្រភេទ Bucket មួយកាតូ (រសជាតិអាចកុម្ម៉ង់បាន), កូកាកូឡា 1 កែវធំ និងស្ករគ្រាប់ Chupa Chups ចំនួន 1 ដើម។

មិនតែប៉ុណ្ណោះ មានឈុតអត់ ផបខន ទៀតផង ដូចជាឈុតនំប៉័ងហតដក ជាមួយទឹកក្រូចកូកាកែវតូច និងឈុតហតដកតូចៗចំនួន 9 ដុំ ជាមួយនឹងទឹកក្រូចកូកាកែវតូច ដែលមានការបញ្ចុះតម្លៃដល់ទៅ %50 ឯណោះ។

អត់បានចេញក្រៅមើលភាពយន្ដ មើលនៅផ្ទះញ៉ាំ ផបខន របស់រោងភាពយន្ដ លេជេន ក៏បាន។

រោងកុនលេជេន - Legend Cinema

ព័ត៌មានគួរតែអានបន្ទាប់