មីប៉ក់នៅមុខ IFL ចាប់បើកដំណើរការហើយណា៎
មានដឹងអត់ថានៅមុខ IFL មានបើកលក់មីប៉ក់ដែលលោកអ្នកតែងចូលចិត្តញុំាហើយណា៎! ឥឡូវនេះ មីប៉ក់ បានបើកសាខាថ្មីរបស់ពួកគេនៅក្នុងអាហារដ្ឋានថ្មីដែលទើបតែបើកដំណើរការនៅក្នុង Koi IFL តែម្តង។ រស់ជាតិរបស់ពួកគេនៅតែរក្សាបានដូចដើម ហើយអ្វីដែលពិសេសគឺថាញុំាមីប៉ក់ហើយអាចកុម្ម៉ង់ Koi ញុំាជាមួយតែម្តង មិនបាច់ដើរឆ្ងាយ។

ក្រៅពីនេះទៀត ពួកគេកំពុងមានកម្មវិធីពិសេសមួយដែលដំណើរការដល់ថ្ងៃទី 30 ខែ វិច្ឆិកានេះ។ រាល់ការជាវនូវមីប៉ក់មួយចាន លោកអ្នកនឹងទទួលបានហ្រ្វី 1 ចានដោយគ្រាន់តែថែមតែ $1.00 តែប៉ុណ្ណោះ។

កុំភ្លេចទៅញុំាណា ជាពិសេសពេលថ្ងៃៗឡើង!
តម្លៃ៖ ចាប់ពី $2.75 ឡើងទៅ
ទីតាំង៖ នៅក្នុង Koi IFL | Googlemap