ប្ដូរបរិយាកាសពីការជួបជុំរំសាយអារម្មណ៍នៅឆ្នេរ មកសាកបារថ្មី Ocean Pub ក្នុងព្រះសីហនុម្ដងអត់?
ទៅឆ្នេរ ទៅកោះមនុស្សច្រើនមិនមានភាពស្ងប់ស្ងាត់ និងផ្ទាល់ខ្លួនសម្រាប់រំសាយអារម្មណ៍មែនទេ? អ៊ីចឹងនេះជាដំណឹងល្អសម្រាប់ប្រិយមិត្តរស់នៅ និងទៅដើរលេងនៅក្រុងព្រះសីហនុហើយ ព្រោះមានបារបើកថ្មីមួយនៅទីនោះ។ ចង់ដឹងហើយមែនទេ ថាជាបារបែបណា និងឈ្មោះអ្វី?
Ocean Pub ជាបារបើកថ្មីស្ថិតនៅជិតសាលាក្រុងព្រះសីហនុ ដែលមានបម្រើអាហារ និងភេសជ្ជៈឆ្ងាញ់ៗសម្រាប់ការសម្រាករំសាយអារម្មណ៍ពីភាពមមារញឹកក្នុងទីក្រុងកំពង់ផែ និងឆ្នេរមួយនេះ។ មិនត្រឹមតែមានអាហារឆ្ងាញ់ៗប៉ុណ្ណោះទេ តែនៅទីនេះក៏មាននូវការប្រគុំតន្រ្ដីផ្ទាល់ និង ការសម្តែងសិល្បៈលេងភ្លើង ដើម្បីកំដរ និងកំសាន្ដអារម្មណ៍ពេលជួបជុំជាមួយមិត្តភក្ដិរបស់អ្នកផងដែរ។ ចាប់អារម្មណ៍តិចៗហើយមែនទេ? អ៊ីចឹងម៉ោះ មកស្គាល់ Ocean Pub ឲ្យកាន់តែច្បាស់ជាងហ្នឹងបន្ដិច!
Ocean Pub ដែលទើបតែបើកដំណើរការថ្មីនេះមានបម្រើទាំងម្ហូបខ្មែរ និងម្ហូបបែបអឺរ៉ុបដែលមាន រសជាតិឈ្ងុយឆ្ងាញ់។ បារនេះក៏មានផ្តល់ជូននូវភេសជ្ជៈជាច្រើនមុខផងដែរ ដូចជា Ocean Sunshine រហូតដល់ Bubble Tea Cocktail ដែលគ្រាន់តែមើលរូបក៏ដឹងថាវាទាក់ទាញគួរឱ្យ ចង់ផឹកមែនទែន។
ទេសភាព និងបរិយាកាសទាំងខាងក្នុង និងខាងក្រៅមានលក្ខណៈល្អវិសេសសម្រាប់ការជួបជុំគ្នាកំសាន្តលំហែអារម្មណ៍ជាមួយមិត្តរួមការងារ មិត្តភក្តិ និងក្រុមគ្រួសារក្តីនាពេលល្ងាច។ ការប្រគុំតន្រ្តីផ្ទាល់ និងទស្សនីយភាពនៃការសម្ដែងសិល្បៈលេងភ្លើងនេះ ប្រាកដជានឹងញ៉ាំងបរិយាកាសឱ្យកាន់តែមានភាពសប្បាយរីករាយ ជាពិសេសប្រិយមិត្តក៏អាចធ្វើពិធីជប់លៀងខួបកំណើតដ៏ភ្ញាក់ផ្អើល រឺកម្មវិធីសប្បាយផ្សេងៗទៀតបានផងដែរ។
ចង់បានការជួបជុំប្រកបដោយផាសុកភាព និងស្ងប់ស្ងាត់ស្រស់ស្រាយ កុំរំលង Ocean Pub ឲ្យសោះណា៎ បើទៅដល់ក្រុងព្រះសីហនុ!
ម៉ោងបើក៖ 4 ល្ងាច - 12 យប់
ទីតាំង៖ ផ្លូវមិត្តភាព, អូរ 3, ក្រុងព្រះសីហនុ (ជិតសាលាក្រុងព្រះសីហនុ) | Googlemap
តម្លៃ៖
- ភេសជ្ជៈ៖ ចាប់ផ្តើមពី $3 ឡើងទៅ
- អាហារ៖ ចាប់ផ្តើមពី $4.75 ទៅ $8.9
ទំនាក់ទំនង៖ 081 75 73 27