មានដឹងអត់ថា ផាកកាហ្វេ បើកសាខាថ្មីនៅ The Point Community Mall?
អ្នកណាដែលមិនស្គាល់ផាកកាហ្វេ ជាភោជនីយដ្ឋានដែលបម្រើម្ហូបអាហារផ្សេងៗចម្រុះមុខដោយមិនប្រើប៊ីចេង? ជាមួយនឹងតម្លៃសមរម្យនិងកន្លែងដែលមានផាសុកភាព Park Café បើកទ្វារស្វាគមន៍ភ្ញៀវគ្រប់វ័យ ទាំងជាហាងសម្រាប់ជួបជុំមិត្តភ័ក្រ្ត គ្រួសារឬ ការប្រជុំសម្រាប់គោលបំណងមុខជំនួញផ្សេងៗ។


ជាមួយនឹងការទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ហាងកាហ្វេផាកកាហ្វេបានរីកសាយសាខាគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា ជាពិសេសក្នុងក្រុងភ្នំពេញ។ លើកនេះមិនបាច់ពិបាករក គឺនៅលើផ្លូវធំ វិថីម៉ៅសេទុងតែម្ដង នៅទល់មុខស្ថានទូតចិន ក្នុងទីតាំង The Point Community Mall។


ដោយផាកកាហ្វេតែងតែមានឈរលើគោលការណ៍ចំបងរបស់ខ្លួន ផាកកាហ្វេថ្មីនេះនៅតែផ្តល់នូវការតុបតែងខាងក្នុងហាងដ៏ស្អាតអស្ចារ្យល្អប្រណីត និងផ្តល់ផាសុកភាព និងភាពកាន់តែងាយស្រួលដល់អតិថិជនគ្រប់រូប។ គ្រាន់តែមើលរូបខាងក្រោមទៅដឹងហើយ!


យើងក៏មានឱកាសដើម្បីសាកល្បងបបរកង្កែបរបស់ពួកគេផងដែរ ដែលជាអាហារដ៏ល្អឥតខ្ចោះកម្ចាត់ធាតុត្រជាក់នាខែភ្លៀងនេះ។ មិនថាអ្នកទាំងអស់គ្នាចូលចិត្តញ៉ាំខកង្កែប ឬ កង្កែបបំពងជាមួយខ្ទឹមស មកផាកកាហ្វេគឺមិនខកបំណងឡើយ។ ម្ហូបអាហារទាំងពីរនេះក៏មានរសជាតិឆ្ងាញ់ពេលទទួលជាមួយបបរក្តៅៗរោយស្លឹកខ្ទឹមពីលើ។


ដូច្នេះបើ The Point Community Mall ជិតផ្ទះអ្នក អាចចូលផាកកាហ្វេក៏បាន មានទាំងអាហារពេលព្រឹក ថ្ងៃត្រង់ និងល្ងាច មួយអ៊ែមអត់បាច់ទីណាឆ្ងាយ។

តម្លៃ: 7.99 $ (បបរកង្កែបមួយឈុត)
បើកម៉ោង: 9 ព្រឹក – 9 យប់
ទីតាំងថ្មី: The Point Community Mall, វិថីម៉ៅសេទុង (ទល់មុខស្ថានទូតចិន) | Googlemap