ប្រូម៉ូសិនអស់ស្ទះ នៅថ្ងៃបើកសម្ពោធសាកល្បងរបស់ផ្សារទំនើបអូឡាំព្យា

អ្នកណាៗក៏ទន្ទឹងចាំដែរ ផ្សារទំនើបអូឡាំព្យា ដែលមានកម្ពស់ដល់ទៅ7ជាន់ នឹងត្រូវសម្ភោធហើយនៅថ្ងៃទី22 ខាងមុខនេះ ។ ចង់ដឹងទេ ស្របពេលគេបើកសម្ភោធនេះមានហាងណាខ្លះទៅ មានប្រូម៉ូសិនអីខ្លះទៅណ៎។ កុំបារម្ភ foodbuzz នឹងប្រាប់ណា ហាងមួយចំនួនដែលនឹងបើកដំណើរការជាមួយនឹងប្រូម៉ូសិនពិសេសមានដូចជា

#1 Pizza Company

Pizza Company នឹងមានវត្តមាននៅផ្សារទំនើបអូឡាំព្យានេះ ជាមួយនឹងការថែមជូនពិសេសគឺដោយគ្រាន់តែ selfie មុខហាងហើយ​ ធ្វើការបង្ហោះ​រូបនោះហើយ check in តែប៉ុណ្ណោះ លោកអ្នកនឹងទទួលបាននូវ coupon មួយសន្លឹកដែលអាចដូរនឹង pizza ខ្នាតតូចមួយភ្លាមៗ​​។

The Pizza Company

The Pizza Company

#2 Dairy Queen

Dairy Queen នឹងធ្វើការចែកជូននូវការ៉េមនំរហូតដល់ទៅ1000 ដើមសម្រាប់ក្មេងៗ​ដោយគ្រាន់តែពាក់អាវពណ៌ផ្កាឈូកប៉ុណ្ណោះ។ ហើយក៏មានប្រូម៉ូសិនទិញ hotdog មួយថែមកូកាមួយផងដែរ (ជាល���្ខណៈ combo set) ។

Dairy Queen

#3 Swensen’s

ហាងការ៉េម Swensen’s ក៏មានការផ្តល់ជូនពិសេសដែរ គឺគ្រាន់តែជាវនូវការ៉េមមែងហ្គោណាមួយ អ្នកនឹងទទួលបានការ៉េមមួយហ្រ្វី។

Swensen's

#4 Potato Corner

អ្នកចូលចិត្តដំឡូងបារាំងត្រូវម៉ាច់ហើយ potato corner មានកម្មវិធី ទិញ 1 ថែម 1 ណា៎។

Potato Corner

#5 Ice Manias

Ice Manias ក៏មានវត្តមានប្រូម៉ូសិនដែរ។ គឺកម្មវិធីទិញ 1 ថែម 1 ផងដែរ។ បើដឹងគេថែមហើយ កុំភ្លេចហៅដៃគូមកជាមួយផងណា៎។

Ice Manias

#6 Krispy Kreme

Krispy Kreme នឹងថែមជូននូវកាដូរពិសេសភ្លាមតែម្តង សម្រាប់ការជាវអស់ $10 ឡើងទៅ។

Krispy Kreme

#7 Snow Yogurt

ហ្វេន snow yogurt ក៏ត្រូវប៉ាន់ដែរលើកនេះ។ កម្មវិធីទិញ1ថែម1 ពី Snow Yogurt នៅផ្សារទំនើបអូរឡាំព្យារនេះតែម្តង។

Snow Yogurt

#8 Juicy Cambodia

រីករាយកម្មវិធី បញ្ចុះតម្លៃរហូតដល់20% នៅថ្ងៃទី22 នេះតែម្តង។ ចាំកាលទៀត មកភ្លក្ស Juicy ទាំងអស់គ្នា។

Juicy Cambodia

#9 The Cottage

ក៏មិនចាញ់គេប៉ុន្មានទេ ហាងកាហ្វេ The cottage ចែកជូនភេសជ្ជៈ រហូតដល់ទៅ100 កែវឯណោះ ។ បើចង់បានទាល់តែទៅអោយលឿនតិច ព្រោះអ្នកមកមុនបានមុនហើយណា៎។

The Cottage

#10 SayChiizu Cambodia

អ្នកណាហ្វេននំបុ័ងឈីស Hokkaido ខ្លះ? ហាងនំបុ័ងមួយនេះនឹងមានការបញ្ចុះតម្លៃពិសេសសម្រាប់សាខាថ្មីរបស់គេផងដែរ។

SayChiizu

#11 Who’s Tea

នេះនែ​ កម្មវិធីពិសេសពីហាង​Who’s Tea​ ដោយមានការចែកជូនភេសជ្ជហ្រ្វីតែម្ដង។​ រកណាបាន!!!

Who's Tea

ទីតាំង៖ ​ផ្សារទំនើបអូឡាំព្យា ផ្លូវសម្តេច​មុនីរ៉េត សង្កាត់វាលវង់ ខណ្ឌ7មករា​​ រាជធានីភ្នំពេញ | Googlemap 

ព័ត៌មានគួរតែអានបន្ទាប់