ញ៉ាំប៊ូហ្វេគ្រឿងសមុទ្រមួយសេរីក្នុងតម្លៃពិសេសនៅសូហ្វីតែល

ចូលចិត្តញ៉ាំនូវប៊ូហ្វេ តែមានដឹងទេថាកន្លែងណាដែលលោកអ្នកអាចញ៉ាំប៊ូហ្វេគ្រឿងសមុទ្រស្រស់ៗឈ្ងុយឆ្ងាញ់ក្នុងតម្លៃដ៏ពិសេស? អត្ថបទមួយនេះជាដំណឹងល្អរបស់លោកអ្នកជាមិនខាន។

ប៊ូហ្វេគ្រឿងសមុទ្រមានទាំងស៊ូស៊ី Lobster និងជាគ្រឿងសមុទ្រជាច្រើនទៀត។ ខប់ៗណាស់!

សណ្ឋាគារសូហ្វីតែលភ្នំពេញមានការផ្តល់ជូននូវប៊ូហ្វេគ្រឿងសមុទ្រដ៏ឆ្ងាញ់ពិសាជាមួយនឹងតម្លៃដ៏អស្ចារ្យ ដើម្បីបំពេញតម្រូវការរបស់លោកអ្នកដែលតែងតែគាំទ្រ និងចូលចិត្តពិសាគ្រឿងសមុទ្រដែលមានបម្រើជូនជារៀងរាល់ថ្ងៃ។

គ្រាន់តែឃើញរូបក៏ដឹងតែហ្វេនស៊ី និងអាហារត្រូវបានរៀបចំយ៉ាងស្រស់ស្អាតដែរ។

ភោជនីយដ្ឋាន La Coupole នឹងនាំមកជូននូវប៊ូហ្វេគ្រឿងសមុទ្រ (SEAFOOD PARADISE) ដ៏ពិសេស ជាមួយនឹងគ្រឿងសមុទ្រស្រស់ៗជាច្រើនជម្រើស ដែលបម្រើជូនជារៀងរាល់ថ្ងៃដើម្បីបំពេញតម្រូវការរបស់លោកអ្នក។ គ្រឿងសមុទ្ររួមមាន៖ ក្តាមកែបស្រស់ៗ​ បង្កងប៉ាក បង្កងកាណាដា បង្គាប៉ារ៉ា ត្រីសមុទ្រ​ ប៊ូហ្វេយើងខ្ញុំក៏មានការផ្តល់ជូនដ៏ពិសេស នូវពងត្រី Caviar Oscietre ដែលនាំចូលពីអ៊ីរ៉ង់ អយស្ទ័របារាំងនិង សាច់គោអូស្ត្រាលីផងដែរ​។

គ្រឿងសមុទ្រស្រស់ ធានាថាផ្អែមឆ្ងាញ់ជាប់មាត់មិនខាន

បង្គាស្រស់ៗកមពុងរង់ចាំអ្នកនៅភោជនីយដ្ឋាន La Coupole

តាមប្រសាសន៍របស់ មេចុងភៅ លោក Beniot Leloup “អាហារសមុទ្រទាំងអស់នៅទីនេះត្រូវបានផ្តោតសំខាន់ខ្ពស់លើគុណភាពសាច់ដែលនាំចូលផ្ទាល់ពីខេត្តកែបនៃប្រទេសកម្ពុជា ប្រទេសបារាំង​ និង ប្រទេសជប៉ុន ដើម្បីធ្វើឲ្យលោកអ្នកទទួលបានបទពិសោធន៍មួយដែលមិនអាចបំភ្លេចបានបន្ទាប់ពីការទទួលទានអាហារប៊ូហ្វេជាមួយពួកយើង។”

លេបទឹកមាត់នៅ?

ចង់ដឹងរសជាតោឆ្ងាញ់យ៉ាងណា កុំទៅសាកទាំងអស់គ្នា

Lobster នៅភោជនីយដ្ឋាន La Coupole

ប៊ូហ្វេគ្រឿងសមុទ្ររបស់យើងផ្តល់ជូនទាំងរសជាតិ និង ជម្រើសជាច្រើន ដែលមេចុងភៅយើងបានរៀបចំពិសេស ឆ្ងាញ់ៗ ជាច្រើនមុខដូចជា អាហារសាច់ស្រស់ៗ ស៊ូស៊ី សាស៊ីមី និង អាហារបែបអាស៊ី ដូចជា ស៊ុបតុំយាំ និង សម្លការីគ្រឿងសមុទ្រ ដែលមានរសឆ្ងាញ់ជាងគេនៅ ទីក្រុងភ្នំពេញ។ ស្ថិតនៅក្នុងបរិយាកាសដ៏សែនមនោរម្យ ភោជនីយដ្ឋាន La Coupole ត្រូវបានរៀបចំឡើងតាមរចនាបថបារាំងយ៉ាងល្អប្រណិតសក្តិសមបំផុតសម្រាប់ការទទួលទានអាហារជាមួយមនុស្សជាទីស្រឡាញ់ និង ក្រុមគ្រួសាររបស់អ្នក។

ស៊ូស៊ីក៏ទំនងណាស់ដែរ ចូលចិត្តអាហារជប៉ុនបែបស៊ូស៊ី មិនខ្វះទេនៅទីនេះ

ភោជនីយដ្ឋាន La Coupole

ប៊ូហ្វេគ្រឿងសមុទ្រ (SEAFOOD PARADISE) បម្រើជូនជារៀងរាល់ថ្ងៃ ក្នុងតម្លៃពិសេសត្រឹមតែ 32++ ដុល្លារប៉ុណ្ណោះ និង 49++ ដុល្លារ ជាមួយនឹងការទទួលទានស្រាដែលមានគុណភាពខ្ពស់ដោយសេរី។

មានទាំងស្រា Champagne ស្រាក្រហម និងភេសជ្ជៈយ៉ាងសម្បូរបែបជាច្រើនផ្សេងទៀត

ជាមួយនឹងទីធ្លាចតយានយន្តធំទូលាយ និង សុវត្ថិភាព សណ្ឋាគារសូហ្វីតែល​ គឺជាទីកន្លែងដ៏សក្តិសមបំផុតសម្រាប់ ការប្រារព្ធកម្មវិធីជប់លៀងផ្សេងៗ ដូចជាកម្មវិធីខួបកំណើត និង កម្មវិធីខួបអាពាហ៍ពិពាហ៍ជាដើម។

ញ៉ាំមួយឆ្អែតណា! បើអត់ដឹងទៅណាឆ្លងឆ្នាំ មកភោជនីយដ្ឋាន La Coupole ក៏បាន!

តម្លៃ៖

  • ប៊ូហ្វេគ្រឿងសមុទ្រ៖ $32++
  • ប៊ូហ្វេគ្រឿងសមុទ្រជាមួយនឹងស្រា៖ $49++

លេខទំនាក់ទំនង៖ 023 999 200

ទីតាំង៖ ក្នុងសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា វិថីសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ | Googlemap 

ព័ត៌មានគួរតែអានបន្ទាប់