ក្រឡុកស្រាផឹកនៅផ្ទះខ្លួនឯងជាមួយនឹង Seekers Spirits ម៉េចដែរ?

បារក៏បិទ ទីក្រុងក៏ចាប់ផ្ដើមស្ងាត់! គេមិនឲ្យជួបជុំគ្នា មានការជួបជុំ តែក៏ចង់ Streaming and cheer នៅផ្ទះតែឯង ឬជាមួយក្រុមគ្រួសារ។ ចុះបើមានស្រាក្រឡុកទុកលើកជល់ម៉េចដែរ?

បើប្រិយមិត្តដែលតែងតែជាប់ចិត្តនឹង Seekers Spirits ក៏បារម្ភនឹងការលែងបានពិសាទៀតហើយ ដោយសារតែស្ថានភាពបច្ចុប្បន្នមិនចង់នៅកន្លែងដែលមានភាពអ៊ូអរ ព្រោះអ្នកអាចរកបាននូវជម្រើសភេសជ្ជៈពី Seekers Spirits នៅ Deli Market និង Grocerdel Online ចាប់ពីថ្ងៃនេះតទៅ។ 

តែបើសូម្បីតែការធ្វើដំណើរចេញក្រៅក៏មិនចង់ចេញ Spirits Seekers ក៏មានជាសេវាដឹកជញ្ជូនដល់ផ្ទះផងដែរ តាម Nham24 ដែលនឹងចាប់ដំណើរការដឹកពីសប្ដាហ៍ក្រោយ។ 

Seekers Spirits ក៏នឹងមានឈុតសម្រាប់ធ្វើស្រាក្រឡុកខ្លួនឯងដោយផ្ទាល់ដែលនឹងមានសម្រាប់ការកុម្ម៉ង់តាមសេវាដឹកជញ្ជូននានាជាច្រើន។ តែប្រិយមិត្តត្រូវដឹងពីវិធីលាយដោយខ្លួនឯងណា៎ ឬអានវិធីធ្វើនៅទីនេះ។

Seekers Spirits

  • ផ្លុវជាតិលេខ ២ (ចូលតាមច្រក ១៥៧៧ ប្រហែល ៣០០ម៉), សង្កាត់ចាក់អង្រែក្រោម, ខណ្ឌមានជ័យ, រាជធានីភ្នំពេញ
  • 093 998 852

ព័ត៌មានគួរតែអានបន្ទាប់