ដំណើរកម្សាន្តគូស្នេហ៍ជាមួយ CORNETTO​ ឆ្ពោះទៅកាន់ខេត្តសៀមរាប

Cornetto Cambodia​​ ពិតជាមានសេចក្តីរីករាយ និងរំភើបជាខ្លាំងនៅក្នុងការផ្តល់រង្វាន់ជូនទៅកាន់គូស្នេហ៍ដ៏មានសំណាង ដែលពួកគាត់នឹងធ្វើដំណើរទៅកាន់ទឹកដីអឆ្ឆរិយៈមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍​ នោះគឺ ជាការឈ្នះដំណើរកម្សាន្តដ៏ផ្អែមល្ហែមទៅកាន់ខេត្តសៀមរាប។ 

សូមអបអរសាទរទៅកាន់អ្នកឈ្នះទាំងអស់ ហើយយើងសង្ឃឹមថាដំណើរកម្សាន្ត​ ទៅកាន់ខេត្តសៀមរាបរបស់គាត់នឹងពោរពេញទៅដោយបទពិសោធន៍ និងការចងចាំល្អៗ។ រីករាយជាមួយនឹងដំណើរផ្សងព្រេងដ៏ផ្អែមល្ហែម បែបគូស្នេហ៍ និងសូមឱ្យដំណើរកម្សាន្តនេះជាការកម្សាន្តប្រកបដោយសុភមង្គល។

Cornetto Cambodia បាននាំគូស្នេហ៍ដែលឈ្នះ ទៅទស្សនាក្រុងអង្គរ រយៈពេល ៣ថ្ងៃ ២យប់។ នៅថ្ងៃទីមួយ យើងនឹងធ្វើការចេញដំណើរឆ្ពោះទៅកាន់ខេត្តសៀមរាប ដោយមានការផ្តល់ជូននូវអាហារ មួយថ្ងៃពេញ និងការដើរកម្សាន្តក្នុងតំបន់។ Sokha Angkor Resort, Siem Reap យើងនឹងផ្តល់នៅការឈប់សម្រាក ដើម្បីស្រស់ស្រូបអាហារថ្ងៃត្រង់នៅភោជនីយដ្ឋានស្ទឹងត្រជាក់ ហើយជាមួយគ្នានោះដែរ យើងនឹងទៅទស្សនា មជ្ឈមណ្ឌលសិប្បកម្មកសច្ចៈកម្ពុជា។ 

នៅថ្ងៃទីពីរគូស្នេហ៍ទាំងអស់បានធ្វើដំណើរទៅទស្សនាប្រាសាទអង្គរវត្តជាមួយមគ្គុទេសបុរាណរួម និងការថតតែងបុរាណ ដើម្បីទុកជារូបកម្រងអនុស្សាវរីយ៍។ នាពេលរសៀល ក៏មានការកំសាន្ត ជិះម៉ូតូកង់បួននៅភូមិស្លាអេកូទេសចរណ៍ និងការទស្សនាថ្ងៃលិច។ បន្ទាប់មក យើងក៏បានជូនគូស្នេហ៍ទាំងអស់ ទទួលទានអាហារពេលល្ងាចដ៏រ៉ូមែនទិច រួមជាមួយនឹងការកម្សាន្តទស្សនាសៀករហ័សកម្ម ហ្វារ-សៀកកម្ពុជា។ នៅថ្ងៃទីបីដែលជាថ្ងៃចុងក្រោយ យើងនឹងទៅកម្សាន្តទស្សនា Angkor Wildlife ពិភពបាតសមុទ្រសៀមរាប និងបន្តទស្សនាសួនផ្កា Angkor Wonder Garden រួចធ្វើដំណើរត្រទ្បប់មកវិញជាមួយអនុស្សាវរីយ៍ដែលបំភ្លេចមិនបាន។

សូមបញ្ជាក់ថារាល់ការចំណាយទាំងអស់ក្នុងដំណើរកម្សាន្តដ៏អស្ចារ្យមួយនេះគឺការចំណាយពីរបស់​ Cornetto Cambodia ដែលផ្តល់ជូនពិសេសសម្រាប់គូស្នេហ៍ដែលបានឈ្នះរង្វាន់ទាំងអស់។


Cornetto Cambodia សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅទៅកាន់អតិថិជនដែលបានគាំទ្រផលិតផល ការ៉េម Cornetto វ៉លទាំងអស់និងសូមបន្តតាមដាននៅលើហ្វេសបុកផេកផ្លូវការរបស់ការ៉េមវ៉លសម្រាប់កម្មវិធីថ្មីៗ។ 

ព័ត៌មានគួរតែអានបន្ទាប់