ទទួលបានប្រូម៉ូសិនពីហាងល្បីៗនៅថ្ងៃខួប 15 ឆ្នាំរបស់ផ្សារទំនើបសូរិយា
គ្រាន់តែលឺផ្សារទំនើបសូរិយា ប្រិយមិត្តច្បាស់ជាស្គាល់តាំងពីតូចៗតាមម៉ាក់តាមប៉ាទៅមិនខាន ព្រោះវាជាផ្សារទំនើបជំនាន់មុនគេបង្អស់នៅភ្នំពេញនោះអី។ ថ្មីៗនេះ ផ្សារទំនើបសូរិយាក៏បានរៀបចំតុបតែងលំអរក្នុង និងក្រៅផ្សារសារជាថ្មីដែលធ្វើឲ្យទាក់ទាញមនុស្សគ្រប់រូបទៅកុះករមិនចាញ់ផ្សារដែលកើតក្រោយៗនេះដែរ។ ជាពិសេសទៅទៀតនោះ នៅថ្ងៃទី15 នេះផ្សារទំនើបសូរិយា សេនធ័រ ភ័នធ៏ នឹងប្រារព្ធពិធីគំរប់ខួប 15 ឆ្នាំរបស់ខ្លួន និងផ្ដល់ជូនកម្មវិធីបញ្ចុះតម្លៃនិងរង្វាន់សឹងតែគ្រប់ភោជនីយដ្ឋានក្នុងផ្សារតែម្តង ដែលក្នុងនោះមានដូចជា:
- BAR.B.Q PLAZA
ហាងសាច់អាំងនេះទើបតែប្រកាសបើកនូវសាខាផ្សារសូរិយាជាសាខាថ្មីផងដែរនោះក៏មានកម្មវិធីចែកជូននូវរង្វាន់ជូនអតិថិជនដូចជា Voucher ចំនួន $10 ដល់ទៅ 20 សន្លឹកឯណោះ។ នៅចាំអីទៀត ញ៉ាំរបស់ឆ្ងាញ់ហើយ បានលុយត្រលប់មកវិញទៀត។

ទីតាំង: ផ្សារទំនើបសូរិយា សេនធ័រ ភ័នធ៏ជាន់ទី 3
- Pizza Company
ហាងភីហ្សា Pizza Company ក៏មានកម្មវិធីពិសេសសម្រាប់អតិថិជនផងដែរ គឺកម្មវិធី ទិញ 1 ថែម 1 ដែលធ្វើនៅថ្ងៃទី 15 នេះ ។ អ្នកឃ្លានភីហ្សាល្មមៗទុកពោះញ៉ាំថ្ងៃប្រូម៉ូសិនទៅកុំអោយខាត!

ទីតាំង: ផ្សារទំនើបសូរិយា សេនធ័រ ភ័នធ៏ជាន់ទី 4
- ហាងការ៉េម Swensen’s
ហាងការ៉េមដ៏ល្បីឈ្មោះមួយនេះក៏មានកម្មវិធីថែមជូនទិញ 1 ថែម 1 ដែរ។ ប្រញ៉ាប់ឡើង ហៅគ្នាអោយច្រើនញ៉ាំជុំគ្នាចំណេញលុយទៀត។

ទីតាំង: ផ្សារទំនើបសូរិយា សេនធ័រ ភ័នធ៏ជាន់ផ្ទាល់ដី
- Dairy Queen
សម្រាប់ប្រិយមិត្តចូលចិត្តញ៉ាំការ៉េម Dairy Queen កុំភ្លេចជិះមកញ៉ាំនៅសាខាផ្សារសូរិយា ប្រិយមិត្តនឹងទទួលបានកម្មវិធី 1 ថែម 1 ភ្លាមៗ។ ដើរផ្សារបណ្តើរញ៉ាំការ៉េមកំដរមាត់បណ្តើរ មានអីមិនល្អ។

ទីតាំង: ផ្សារទំនើបសូរិយា សេនធ័រ ភ័នធ៏ជាន់ទី 2
- Bonchon
ចំណែកឯ Bonchon ក៏មានប្រូម៉ូសិនសម្រាប់អបអរខួប 15 ឆ្នាំនេះដែរ រាល់ការទៅទទួលទាននៅ Bonchon សូរិយានៅថ្ងៃទី 15 ប្រិយមិត្តនឹងទទួលបានការបញ្ចុះតម្លៃដល់ទៅ 15%។

ទីតាំង: ផ្សារទំនើបសូរិយា សេនធ័រ ភ័នធ៏ជាន់ផ្ទាល់ដី
- KOI The
ចំពោះប្រិយមិត្តដែលមិនទាន់មិនបានទៅទិញកាតសមាជិករបស់ KOI The អាចទៅទិញនៅថ្ងៃពិសេសនេះបានជាមួយនឹងប្រម៉ូសិន 20% ណា។

ទីតាំង: ផ្សារទំនើបសូរិយា សេនធ័រ ភ័នធ៏ជាន់ផ្ទាល់ដី
- Pepper Lunch
ប្រសិនជាដើរផ្សារហើយឃ្លានក៏អាចឆៀងចូល Pepper Lunch ញ៉ាំអាហារមួយពេល នោះប្រិយមិត្តនឹងទទួលបានការ៉េមមួយដើមដោយឥតថ្លៃភ្លាមៗពី Pepper Lunch។

ទីតាំង: ផ្សារទំនើបសូរិយា សេនធ័រ ភ័នធ៏ជាន់ផ្ទាល់ដី
តោះ ចាំកាល តែមួយថ្ងៃទេណា!