ស្តារបាកស៍បានពង្រីកសាខាទៅកាន់ក្រុង​កំពត ហាងកាហ្វេលំដាប់ថ្នាក់ពិភពលោកត្រៀមរួចរាល់ក្នុងការស្វាគមន៍ និងបម្រើអតិថិជន​ក្នុងក្រុង​កំពត

ក្រុង​កំពត ព្រះរាជាណាចក្រ​កម្ពុជា ថ្ងៃទី ៨​ ខែធ្នូ- ថ្ងៃនេះ ស្តារបាកស៍ ខេមបូឌាបានធ្វើការបើកសម្ពោធសាខាដំបូងបង្អស់នៅក្នុងក្រុង​កំពតចំកណ្តាលទីក្រុង នៅថ្ងៃទី ០៨ ខែធ្នូ ដែល​ផ្តល់​នូវបរិយាកាសកក់ក្តៅ និង​ បទពិសោធន៍កាហ្វេស្តារបាកស៍ ក្នុងទីតាំងថ្មីមួយនេះ។

រចនាប័ទ្មខាងក្នុងហាងគឺជាការលាយបញ្ចូលគ្នាយ៉ាងស្រស់ស្អាតរវាងការដេគ័រសម័យ និងបុរាណតាមដង ព្រែកកំពត (ព្រែកទឹកឈូ)។ អគារ «ផ្សារត្រី» ត្រូវបានកសាងតាំងពីសម័យអាណានិគមនិយមបារាំងក្នុងកំឡុង ទស្សវត្សរ៍ 1930 ហើយហាងកាហ្វេស្តាបាកស៍បានរក្សារូបរាងភាគច្រើនឱ្យដូចទៅនឹងសំណង់ដើម។ ការ​រចនា​ខាង​ក្នុងបង្ហាញពីប្រវត្តិសាស្រ្តរបស់អគារមួយនេះ ដែលមានការតុបតែងបែបបុរាណ សម្រាប់​បន្ថែម​ភាព​ទាក់ទាញ​របស់ហាង ។

បន្ថែមពីលើការរចនាស្អាតប្លែក ហាងមួយនេះក៏មានរំលេចជាមួយនឹងគំនូរដែលគូរឡើងដោយវិចិត្រករក្នុងស្រុក Peap Tarr និង Lisa Mam មានឈ្មោះថា «ក្រោមដួងតារារាប់លាន» ជាអ្វីដែលមិនគួរមើលរំលង។ ក្នុង​គំនូរ​នេះ ទេពមច្ឆាគឺកំពុងតែហែលយ៉ាងសប្បាយ ស្រប​ពេល​ដែល​នាង​កំពុង​តែ​រីករាយ​នឹង​សម្រស់​ស្រស់ត្រកាល​របស់ ក្រុង​កំពត នៅដៃស្តាំរបស់នាងកាន់ជាមួយនឹងម្រេចកំពតដ៏ល្បីល្បាញ និង​គ្រាប់​កាហ្វេ​នៅ​ដៃ​មួយ​ចំហៀង​ទៀត ដែលបង្ហាញអំពីទំនាក់ទំនងរវាងផលិតផលទាំង​២ ដែលល្បីល្បាញពាសពេញ​ពិភពលោក។ គំនូរ ទាំងមូល ត្រូវបានតុបតែងដោយសំបកធុរេន ដែលតំណាងឱ្យខេត្ត​​កំពតផងដែរ។

លោក ប៉ោ លីម ប្រធានគ្រប់គ្រងទូទៅប្រចាំ Coffee Concepts (Cambodia) Limited បានថ្លែងថា «យើងពិតជារំភើបដែលបានបើកដំណើរការហាងកាហ្វេស្តារបាកស៍នៅក្នុងក្រុងកំពត» ។ 

សាខាដំបូងគេបង្អស់នៅក្រុង​កំពតរបស់ Starbucks នឹងបើកដំណើរការនៅចំកណ្តាលក្រុង ក្នុងតំបន់​ប្រជុំជន​ដែល​ជាហាង​កាហ្វេមួយដែលកក់ក្តៅជាមួយនឹងរូបមន្តភេសជ្ជៈដើមរបស់ Starbucks ផងដែរ។ 

«សាខានេះនឹងផ្តល់ជូននូវបទពិសោធន៍កាហ្វេ ជាមួយកាហ្វេដែលមានគុណភាព​ខ្ពស់ពីបណ្តាពិភពលោក ថែមទាំងគោរពនូវវប្បធម៌ និងអរិយធម៌ដ៏សម្បូរបែបរបស់ប្រទេសកម្ពុជា»។

លោក ប៉ោ លីម បានបន្ថែមថា «ស្តារបាកស៍បានធ្វើការតាំងចិត្តយ៉ាងមុតមាំនៅក្នុងការចូលរួមចំណែក ជួយ​ដល់​សហគមន៍ ។ ដើមខែនេះ ស្តារបាកស៍បានសហការជាមួយអង្គការ Planet Water Foundation នៅក្នុង ការ​តម្លើងប៉ម​ចម្រោះទឹកស្អាតនៅក្នុង វិទ្យាល័យអង្គរមាស ស្រុកដងទង់ ខេត្តកំពតដោយនាំមកនូវ​ទឹកស្អាត​សម្រាប់សិស្សានុសិស្ស និងប្រជាពលរដ្ឋនៅក្នុងភូមិសរុបប្រហែល ១៨០០ នាក់ក្នុងមួយថ្ងៃ។»

អំពី ​ Starbucks

ចាប់តាំងពីឆ្នាំ ១៩៧១ មក ក្រុមហ៊ុន Starbucks Coffee បានប្តេជ្ញានៅក្នុងការនាំចូលមកនូវកាហ្វេអារ៉ាប៊ីកា ដែលមានគុណភាពខ្ពស់។ សព្វថ្ងៃ ក្រុមហ៊ុន Starbucks Coffee គឺជាក្រុមហ៊ុនដែលមានជំនាញខ្ពស់នៅ ក្នុង​ការ​ចែកចាយ ដែលមានសរុបជាង ៣៥០០០ សាខាទូទាំងពិភពលោក ។ ភាពឥតខ្ចោះ រួម​ជាមួយ​នឹង​គោលការណ៍​ក្រុមហ៊ុន យើងនាំបទពិសោធន៍ Starbucks ដែលថ្មីហើយប្លែកសម្រាប់អតិថិជន​គ្រប់ៗកែវ ។ ដើម្បីទទួលបានបទពិសោធន៍ល្អៗ លោកអ្នកអាចអញ្ជើញមកកាន់សាខាផ្ទាល់ ឬអនឡាញ តាមរយៈ https://stories.starbucks.com/StarbucksNewsRoom

ព័ត៌មានគួរតែអានបន្ទាប់