Sushi Zo អូម៉ាកាសិ លំដាប់​ Michelin-star ដែលមិនធ្លាប់មានពីមុនមក នៅទីក្រុងភ្នំពេញ!!

FoodBuzz មានសេចក្តីសោមនស្សរីករាយ ដែលមានវត្តមានភោជនីយដ្ឋានលំដាប់​ Michelin-star មកកាន់ប្រទេសកម្ពុជា នៅថ្ងៃទី 19 ខែតុលា ឆ្នាំ 2023 នេះ។ ភោជនីយដ្ឋាន Sushi Zo នឹងនាំមកនូវបទពិសោធន៍ទទួលទានអាហារដ៏មានឱជារស លំដាប់អូម៉ាកាសិ ដែលមិនធ្លាប់មានពីមុនមកនៅក្នុងប្រទេសកម្ពុជា។

Sushi Zo ត្រូវបានបង្កើតឡើងនៅក្នុងទីក្រុង Los Angeles ក្នុងឆ្នាំ 1991 ដោយមេចុងភៅ Sushi ម្នាក់មានកំណើតនៅក្រុង Osaka ដែលមានឈ្មោះថា លោក Keizo Seki។ ភោជនីយដ្ឋានមួយនោះបានទទួលផ្កាយ Michelin លំដាប់ទី 1 ក្នុងចំណោមភោជនីយដ្ឋាន ​2​ នៅទីក្រុង Los Angeles ចំពោះម៉ឺនុយ អូម៉ាកាសិ សម្រាប់គ្រឿងសមុទ្រដែលមានគុណភាពខ្ពស់ជាងគេបំផុត ដែលត្រូវបាននាំចូលជារៀងរាល់ថ្ងៃពីប្រទេសជប៉ុនដោយផ្ទាល់។ 

មេចុងភៅ Keizo Seki ត្រូវបានបណ្តុះបណ្តាលនៅក្នុងទីក្រុងតូក្យូ ព្រមទាំងមានបទពិសោធន៍ជាច្រើនទសវត្សរ៍ក្នុងការរៀបចំ sushi បែបប្រពៃណី edomae ពិតប្រាកដ ហើយគាត់តែងតែផ្តោតសំខាន់ទៅលើរសជាតិរបស់សាច់ត្រីជាពិសេស។ 
នៅហាង Sushi Zo Phnom Penh យើងគោរព និងប្រកាន់នូវប្រពៃណីមួយដែលចង់បង្ហាញពីគុណភាព និងរសជាតិដ៏ពិសេសរបស់សាច់ត្រី។

បន្ទាប់ពីបានបង្ហាញស្នាដៃនៅបណ្ដាប្រទេសនានាដូចជា LA, New York, បាំងកក, និងហុងកុងរួចមក ចុងភៅ Keizo Seki ក៏នាំយកទេពកោសល្យដ៏អស្ចារ្យនៃការធ្វើម្ហូបរបស់គាត់មកកាន់ប្រទេសកម្ពុជា។ លើសពីនេះទៀត នៅទីក្រុងភ្នំពេញនេះ គាត់បានដាក់ការទុកចិត្តរបស់គាត់ទៅលើមេចុងភៅជនជាតិជប៉ុន ២ រូប ដែលមានឈ្មោះថា Kensuke Morishima និង Yoichi Sato ដើម្បីដឹកនាំ និងមើលកាន់កាប់ភោជនីយដ្ឋាន Sushi Zo ។

នៅ Sushi Zo មានសាច់ត្រីស្រស់ៗ ចាប់បានថ្មីៗជារៀងរាល់ថ្ងៃ ដែលនាំចូលពីប្រទេសជប៉ុនដោយផ្ទាល់​ អាចឱ្យយើងផ្លាស់ប្តូរមុខម្ហូបនៅក្នុងម៉ឺនុយជាប្រចាំ។ រួមជាមួយនឹងគ្រឿងផ្សំដែលមានយកមកពីប្រទេសជប៉ុន Sushi Zo អាចធានាបាននូវគុណភាព ភាពស្រស់ និងរសជាតិរបស់សាច់គ្រប់មាត់ដែលមិនអាចប្រៀបផ្ទឹមបាន។

"ខ្ញុំនឹងទុកវាឱ្យអ្នក" អូម៉ាកាសិ នៅ Sushi Zo គឺជាបទពិសោធន៍ទទួលទានមួយដែលបង្កើនទំនាក់ទំនងរវាងភ្ញៀវ និងមេចុងភៅ។

នៅ Sushi Zo Phnom Penh ភ្ញៀវគ្រប់រូបនឹងទទួលបាន អូម៉ាកាសិ ដ៏ទាក់ទាញ។ ម៉ឺនុយ អូម៉ាកាសិ នៅ Sushi Zo មានន័យថាជាការផ្សងព្រេងចូលទៅក្នុងពិភព sushi, sashimi និង អាហារបន្ថែមជាច្រើន ដែលម្ហូបនីមួយៗមានការប្រើប្រាស់គ្រឿងផ្សំថ្មីៗ និងល្អបំផុតជូនអតិថិជនគ្រប់រូប។ កាន់តែបំភ្លេចមិនបាន បើលោកអ្នកបរិភោគជាមួយនឹង Sake ដែលបាននាំចូលផ្តាច់មុខដ៏ពិសេសរបស់ Sushi Zo ។

នៅខាង Sushi Zo យើងនេះផ្តល់តម្លៃលើពេលវេលាផ្ទាល់ខ្លួនយ៉ាងខ្លាំង ដោយបារស៊ូស៊ីអាចចូលអង្គុយបាន 10 នាក់ ដែលអនុញ្ញាតឱ្យមេចុងភៅទាំងពីររូបអាចណែនាំអំពីម្ហូបទៅកាន់អ្នកដោយផ្ទាល់ ដោយពន្យល់អំពីសាច់ត្រី និងវិធីត្រឹមត្រូវក្នុងការញ៉ាំស៊ូស៊ីនីមួយៗ។ ហើយ Sushi Zo មានមោទនភាពយ៉ាងខ្លាំង ដែលអាចយល់ដឹងអំពីភ្ញៀគ្រប់រូប និងអាចនាំមកនូវទិដ្ឋភាព និងការទស្សនានីមួយៗ ប្រកបដោយក្ដីស្រឡាញ់ និងអារម្មណ៍ដ៏កក់ក្ដៅដូចការញ៉ាំអាហារជាមួយមិត្តចាស់អញ្ចឹង។

មិនត្រឹមតែសាច់ត្រី និងម្ហូបឆ្ងាញ់ៗទេ តែការរចនាភោជនីយដ្ឋានគឺជា minimalist zen and intimate style ដែលអាចធ្វើឲ្យត្រជាក់ភ្នែក ជាពិសេសបានដាក់ជាមួយសម្ភារៈដ៏ល្អប្រណិត ដើម្បីបង្កើនភាពទាក់ទាញមួយកម្រិតទៀត។ កន្លែងអង្គុយបង្កើតឡើងដើម្បីមានការទំនាក់ទំនងយ៉ាងស៊ីជម្រៅរវាងភ្ញៀវ និងមេចុងភៅ។ កន្លែងអង្គុយមានព័ទ្ធដោយថ្ម Daté Kan ពីរដែលបានបង្កើតឡើងកាលពី 20 លានឆ្នាំមុន ដែលជាលទ្ធផលនៃការផ្ទុះភ្នំភ្លើងកប់យ៉ាងរឹងមាំនៅក្រោមដី រួមជាមួយនឹងត្បូងដ៏ធំនៅជិតភ្នំ Okurayama ។

ចាប់ពីថ្ងៃទី 19 ខែតុលា យើងសូមអញ្ជើញអ្នកមកកក់កន្លែងនៅ អូម៉ាកាសិ ហើយក្លាយជាអ្នកដំបូងគេដែលរកឃើញស្តង់ដារថ្មីសម្រាប់ការញ៉ាំអាហារនៅភ្នំពេញ ជាបទពិសោធន៍ថ្មី និងពិសេសជាងគេ ដែលមិនអាចបំភ្លេចបាន!

ទំនាក់ទំនង

Unit B1 – 01, Vattanac Capital Mall, មហាវិថីព្រះមុនីវង្ស, 66, Phnom Penh 12202​ 

ម៉ោងបើក៖ 

  • អាហារថ្ងៃត្រង់៖ 12:00pm - 2:00pm (ថ្ងៃពុធ-សៅរ៍) 
  • វគ្គអាហារពេលល្ងាចដំបូង៖ 6:00pm - 8:00pm (ពេលវេលាកំណត់តឹងរឹងក្នុងវគ្គដំបូង) 
  • វគ្គអាហារពេលល្ងាចទី ២៖ 8:15 pm (គ្មានពេលវេលាកំណត់ទេ) 

ថ្ងៃច័ន្ទ៖ បិទ 

ថ្ងៃអាទិត្យ និងថ្ងៃអង្គារ៖ បិទសម្រាប់អាហារថ្ងៃត្រង់ 

Sushi Zo ផ្ដល់ជូនសាច់ត្រីតាមរដូវកាលដ៏ស្រស់ៗមកពីប្រទេសជប៉ុន ដូច្នេះហើយទើប Sushi Zo មិនបើកដំណើរការនៅថ្ងៃច័ន្ទ រីឯពេលវេលាខាងលើគឺបើកដំណើរការដដែល។

ម៉ឺនុយ & តម្លៃ 

USD 250 សម្រាប់ឈុត 14 មុខ ដែលមានផ្ដល់ជូន អាហារសម្រន់ ស៊ូស៊ី ស៊ុប និងបង្អែម 

USD 350 សម្រាប់ឈុត 18 មុខ ដែលមានផ្ដល់ជូន អាហារសម្រន់ ស៊ូស៊ី ស៊ុប និងបង្អែម 

បូកនឹងថ្លៃសេវា 7% និងពន្ធ 10% ក្នុងមនុស្សម្នាក់

Sushi Zo Phnom Penh

  • 66 Preah Monivong Blvd (93), Phnom Penh, Cambodia
  • 076 253 7168

ព័ត៌មានគួរតែអានបន្ទាប់