The Heritage Walk កន្លែងកំសាន្តថ្មីក្នុងសៀមរាបចាប់ផ្តើមដំណើរការមែនទែនហើយ

យើងធ្លាប់បានចុះផ្សាយរួចម្តងហើយ ពីទីតាំងកំសាន្តថ្មីស្រទ្បាងក្នុងខេត្តសៀមរាប គឺ The Heritage Walk នេះឯង។ ហើយដំណឹងល្អដ៏ពិសេសក្នុងថ្ងៃនេះគឺ The Heritage Walk ចាប់ផ្តើមបើកដំណើរការចាប់ពីថ្ងៃទី 1 ខែ សីហា ឆ្នាំ 2018 នេះតទៅហើយ ដូច្នេះកុំរង់ចាំយូរ អ្នកដែលមានគម្រោងទៅសៀមរាប កុំភ្លេចចូលដើរលេងកំសាន្ត ដើរមើលឲ្យប្លែកភ្នែកម្តងមើល ព្រោះលឺថាមានហាងទំនើបៗ និងកន្លែងកំសាន្តច្រើនណាស់។ តោះមកមើលថាមានហាងណាខ្លះដែលបើកដំនើរការរួចហើយ!

The Heritage Walk
The Heritage Walk
The Heritage Walk

The Heritage Walk

ហាងជាច្រើនបានកំពុងបើកដំណើរការហើយ ដែលហាងមួយចំនួនមានការផ្ដល់ជូនពិសេស ដូចជាការបញ្ចុះតំលៃរហូតដល់ ៥០% រឺ ការផ្ដល់ជូនជាកាដូផ្សេងៗផងដែរ ដូចជា៖

  • KOI Thé
  • The Pizza Company
  • The Hashi (បញ្ចុះតម្លៃរហូតដល់ 50% off ដល់ថ្ងៃទី 10 សីហា)
    The Hashi (បញ្ចុះតម្លៃរហូតដល់ 50% off ដល់ថ្ងៃទី 10 សីហា)

    The Hashi (បញ្ចុះតម្លៃរហូតដល់ 50% off ដល់ថ្ងៃទី 10 សីហា)
  • Miniso
  • Yves Rocher (បញ្ចុះតម្លៃរហូតដល់  50% off ដល់ថ្ងៃទី 31 សីហា)
    Yves Rocher (បញ្ចុះតម្លៃរហូតដល់ 50% off ដល់ថ្ងៃទី 31 សីហា)

    Yves Rocher (បញ្ចុះតម្លៃរហូតដល់ 50% off ដល់ថ្ងៃទី 31 សីហា)
  • Monument Book
  • WK Remax (បញ្ចុះតម្លៃរហូតដល់ 30% Off)
  • Vivo Phone
  • Kids Park
  • Bar-B-Q Plaza (50% off via Pi Pay រហូតដល់ 10 សីហា)
    Bar-B-Q Plaza (50% off via Pi Pay រហូតដល់ 10 Aug)

    Bar-B-Q Plaza (50% off via Pi Pay រហូតដល់ 10 Aug)
  • Swensen’s (50% off via Pi Pay រហូតដល់ 10 សីហា)
    Swensen’s (50% off via Pi Pay រហូតដល់ 10 សីហា)

    Swensen’s (50% off via Pi Pay រហូតដល់ 10 សីហា)
  • Amazon Café
    Amazon Café

    Amazon Café
  • និង Starbucks
Kids Park បើកដំនើរការហើយ

Kids Park បើកដំនើរការហើយ

មិនមែនមានតែប៉ុណ្ណឹងទេ ឆាប់ៗនេះហាងល្បីៗជាច្រើនទៀតក៏នឹងបើកដំណើរការក្នុងពេលឆាប់ៗនេះផងដែរ ដូចជា អាហារដ្ឋាន ភូមិឆ្ងាញ់, Tous Les Jour, AKA , Domino’s Pizza, Brand Collection, T-Shop, Sneaker, Skecher, Hong Kong Jing Yi Jewelry, Tummour, Chinese Noodle, Zando, Lotteria, Toys&Me, The Asian Kitchen, Dr.Skin Clinic, Diary Queen, SayChiizu, Gelato Fix និងរោងភាពយន្ត Legend Cinema ផងដែរ។

Miniso បើកដំនើរការហើយ

Miniso បើកដំនើរការហើយ
Remax បើកដំនើរការហើយ

Remax បើកដំនើរការហើយ
Vivo បើកដំនើរការហើយ

Vivo បើកដំនើរការហើយ

គួរបញ្ជាក់ផងដែរថា មជ្ឈមណ្ឌលកំសាន្ត ដឹ ហេរីថេក វ៉ក (The Heritage Walk) ដែលជាមជ្ឈមណ្ឌលកំសាន្តដ៏ថ្មីស្រឡាងមួយ ដែលមានទីតាំងនៅចំកណ្ដាលទីក្រុងសៀមរាប ជាដំនឹងដ៏រីករាយសំរាប់អ្នកសៀមរាប ក៏ដូចជាភ្ញៀវទេសចរដែលមកកំសាន្ដនៅខេត្តសៀមរាប ព្រោះចាប់ពីពេលនេះទៅ ពួកគាត់នឹងមាន កន្លែងកំសាន្តថ្មី ប្លែកមួយទៀត បន្ថែមពីលើកន្លែងកំសាន្ដនានាដែលមានស្រាប់នៅក្នុងខេត្តសៀមរាប។ ទាំងរចនាបថសំណង់អគារទាំងនៅខាងក្នុង និង ខាងក្រៅ ការរៀបចំ និង តុបតែងលំអ ក៏ដូចជាភាពបៃតងដែល បានច្របាច់បញ្ចូលទៅក្នុងការបរិវេណអគារផ្ទាល់បាន បង្កើតជាទេសភាព និង សោភណភាព ដ៏ប្លែកភ្នែកមួយ សំរាប់អ្នកទស្សនា ហើយវាកាន់តែពិសេសទៀត ក្នុងការថតរូបកំសាន្ដ។

បើកដំណើរការជារៀងរាល់ថ្ងៃ៖ 9AM – 10PM

ទីតាំង៖ នៅតាមបណ្តោយ ផ្លូវជាតិលេ ៦ ចំងាយប្រមាណ ១០០ ម៉ែត្រ ពីបូជណីដ្ឋាន ព្រះអង្គចេក ព្រះអង្គចម

ពត៌មានបន្ថែម សូមចូលទៅកាន់ ទំព័រហ្វេសប៊ុកផ្លូវការរបស់ ដឹ ហេរីថេក វ៉ក (The Heritage Walk) រឺ ទាក់ទងទៅកាន់លោក រដ្ឋ ច័ន្ទវិសាលស័ក្ត ប្រធានផ្នែកទីផ្សារ តាមរយៈលេខទូរស័ព្ទ 087 377 772 រឺ អ៊ីម៉េល chanvisalsak@theheritagewalk.com។

ព័ត៌មានគួរតែអានបន្ទាប់