កន្លែងពេញនិយមទាំង 15 នៅលើ FoodBuzz ក្នុងឆ្នាំ2017

2017 អាចរាប់បានថាជាឆ្នាំមួយដ៏ល្អសំរាប់ក្រុមការងារ FoodBuzz ហើយពួកយើងក៏មានភាពរីករាយដែលឆ្នាំនេះមានភាពផ្លាស់ប្ដូរជាច្រើននៅក្នុងវិស័យម្ហូបអាហារ។ គិតចាប់ពីដើមឆ្នាំមក ក្រុមការងារយើងបានណែនាំប្រិយមិត្តឲ្យស្គាល់ហាងថ្មីៗជាច្រើន ប៉ុន្តែសំរាប់ថ្ងៃនេះ ពួកយើងសូមបង្ហាញពីកន្លែងដែលពេញនិយមទាំង 15 ដែលប្រិយមិត្តរបស់យើងចូលចិត្តជាងគេនៅលើ FoodBuzz ក្នុងឆ្នាំនេះ។

 

#15 Le Castella

នំដែលកំពុងល្បីខ្លាំងនាពេលអីលូវនេះ
នំដែលកំពុងល្បីខ្លាំងនាពេលអីលូវនេះ

 

នំខេកទន់ៗមកពីតៃវ៉ាន់ ដែលធ្វើឲ្យអ្នកទាំងអស់តំរងជួរមួយម៉ោងដើម្បីទិញ។ ទីតាំង៖ អគារវ៉ាន់ដា ផ្លូវកម្ពុជាក្រោម តំលៃ៖ ៧ ទៅ ១១$

 

#14 មីគោកអូរឬស្សី

បានហុតទឺកស៊ុបក្តៅៗមកល្អម៉ង

បានហុតទឺកស៊ុបក្តៅៗមកល្អម៉ង

 

មានឈ្មោះល្បីជាច្រើនជំនាន់ មីគោកនេះនៅតែមានហាងនៅផ្លូវក្នុងនិងរក្សារសជាតិដើមបានល្អ។

ទីតាំង៖ ផ្លូវក្នុងសុកហុក កែងផ្លូវ១០៧ និង១០៩។

តំលៃ៖ ១០០០០រៀលឡើង

 

#13 Block 11

អ្នកណាមិនល្បី Block 11 នៅទួលគោក

អ្នកណាមិនល្បី Block 11 នៅទួលគោក

 

កង់ទីនលក់ម្ហូបច្រើនប្រភេទ ដែលមានចាប់ពីពងទាកូន មីតុងយាំ ទឹកកកឈូស ដល់ បុកល្ហុង។ អ្វីដែលសំខាន់គឺមាន Koi នៅជាប់តែម្ដង។

ទីតាំង៖ ប្លុកលេខ១១ ផ្លូវ៣១៥ នៅជាប់ Koi TK

តំលៃ៖ ៤០០០ ទៅ ១៥០០០ រៀល

 

#12 Battbong

ចង់គេចខ្លួនពីការពិត មិនចាំបាច់ទៅណាឆ្ងាយទេ ត្រឹម BattBong ក៏គ្មានអ្នកណារកឃើញដែរ

ចង់គេចខ្លួនពីការពិត មិនចាំបាច់ទៅណាឆ្ងាយទេ ត្រឹម BattBong ក៏គ្មានអ្នកណារកឃើញដែរ

 

បារលាក់ខ្លួននៅម្ដុំបឹងកេងកងនេះ ពិតជាអ្វីដែលអ្នកគួរតែសាកល្បង។ ទីតាំង៖ បឹងកេងកងI បត់ចូលច្រកផ្លូវទល់មុខនឹង Domino’s Pizza

តំលៃ៖ ៥ ទៅ ២០$

 

#11 នំប៉ោងជ្រលក់ទឹកស្លឹកតយនិងទឹកត្រាវ

នំ និង ទឹកជ្រលក់មានដល់ទៅ ២ មុខរើសមួយណាក៏បាន

នំ និង ទឹកជ្រលក់មានដល់ទៅ ២ មុខរើសមួយណាក៏បាន

 

ធម្មតាគេឃើញមានទឹកជ្រលក់ស្លឹកតយ តែនេះមានដល់ទៅទឹកជ្រលក់ត្រាវ។ មិនសាកមិនបាន។

ទីតាំង៖ នៅខាងក្រោយវិទ្យាល័យសន្ឋរម៉ុក នៅជាប់របងប្រៃសនីយន៏ តំលៃ៖ ២០០០ ទៅ ៥០០០ រៀល

 

#10 បាយវត្តនៅ Frank Café

បាយវត្តក៏បាន បើទំនងយ៉ាងនឹង

បាយវត្តក៏បាន បើទំនងយ៉ាងនឹង

 

ដែលលឺគេនិយាយថាញ៉ាំបាយវត្តទេ? ប៉ុន្តែនេះបាយវត្តមានបាយសាច់ជ្រូក ពងទាចៀន និងត្រីងៀត ខ្ចប់ក្នុងស្លឹកឈូកមួយស្អាត។ ទីតាំង៖ ស្ថិតក្នុងវត្តស្វាយពពែ ផ្លូវសុធារស តំលៃ៖ ចាប់ពី៥០០០រៀល

 

#9 K63

អ្នកណាមិនស្គាល់ K63

អ្នកណាមិនស្គាល់ K63

 

កន្លែងញ៉ាំអីជារបៀបកង់រទេះនេះមានលក់ម្ហូបជាច្រើនមុខ មិនថាហ្វឺឬទឹកកកឈូស។ កន្លែងនេះមានតំលៃសមរម្យនិងមានកន្លែងធំទូលាយផងដែរ។ ទីតាំង៖ ផ្លូវសម្តេចប៉ានកែងផ្លូវត្រសក់ផ្អែម តំលៃ៖ ៥០០០ ទៅ ១០០០០រៀល

 

#8 Indy House

តម្លៃសមរម្យ ហើយមានឆ្ងាញ់ទៀត

តម្លៃសមរម្យ ហើយមានឆ្ងាញ់ទៀត

ហាងដ៏តូចនៅម្ដុំទួលទំពូងនេះគឺជាជំរើសដ៏ល្អប្រសិនបើអ្នកកំពុងស្វែងរកបាយជាមួយនឹងស្តេកសាច់គោ មាន់ ឬជ្រូក។ ទីតាំង៖ ផ្លូវ១៣៥ ម្ដុំទួលទំពូង | Googlemap 

តំលៃ៖ ៣ ទៅ ១០$

 

#7 វេហា

កន្លែងមួយដែលអ្នកអាចសម្រាកលំហែរអារម្មណ័បាន

កន្លែងមួយដែលអ្នកអាចសម្រាកលំហែរអារម្មណ័បាន

 

សាកល្បងទទួលយកបទពិសោធន៏ថ្មីរបស់ស្កាយបារមួយនេះជាមួយនឹងទស្សភាពក្រុងភ្នំពេញដ៏គួរឲ្យគយគន់។ ទីតាំង៖ ផ្ទះលេខ៥៩ ផ្លូវសុធារស ២០០ម៉ែត្រពីផ្សារ Aeon

តំលៃ៖ ៥ ទៅ ២០$

 

#6 Exchange Square

មានលក់អីវ៉ាន់ brand brand ច្រើនណាស់

មានលក់អីវ៉ាន់ brand brand ច្រើនណាស់

 

មិនត្រឹមតែជាផ្សារទំនើបដែលទើបនឹងបើកនៅភ្នំពេញ Exchange Square ក៏មានម្ហូបជាច្រើនសំរាប់អ្នកផងដែរ។ ទីតាំង៖ ផ្លូវ១០៦ ពីក្រោយអគារវឌ្ឍនៈ

 

#5 The Heritage Walk

ជិតបានបើកបម្រើអ្នកទាំងអស់គ្នាហើយ

ជិតបានបើកបម្រើអ្នកទាំងអស់គ្នាហើយ

 

ទោះបីជាផ្សារនេះមិនទាន់បើកដំណើរការ The Heritage Walk បានទាក់ទាញចំណាប់អារម្មណ៏អ្នកទស្សនាឲ្យស្គាល់ផ្សារទំនើបធំជាងគេនៅក្រុងសៀមរាបរួចទៅហើយ។ ភោជនីយដ្ឋានធំៗពីភ្នំពេញក៏នឹងមានមុខនៅក្នុងផ្សារនេះ។ គ្រោងនឹងបើកដំនើរការនាដើមឆ្នាំ 2018 ខាងមុខនេះ។ ទីតាំង៖ កែងផ្លូវជាតិ6A និងផ្លូវស៊ីវត្ថា ខេត្តសៀមរាប

 

#4 នំ Churros នៅសួនវត្តបុទម

ចង់ញុំានំនេះទៀតអត់?

ចង់ញុំានំនេះទៀតអត់?

 

ចង់ញ៉ាំ Churros តាមផ្លូវដូចនៅស្រុកគេទេ? នៅសួនច្បារនេះមានរទេះរុញមួយលក់នំឈូរូសស្រួយឆ្ងាញ់! ទីតាំង៖ ផ្លូវសុធារស ទល់មុខ Master Suki Soup តំលៃ៖ ៣០០០រៀលសំរាប់៦នំ

 

#3 ផ្ទះគាវ

គាវមានទឹកស៊ុបហុតក្តៅៗចឹងល្អណាស់

គាវមានទឹកស៊ុបហុតក្តៅៗចឹងល្អណាស់

 

កន្លែងតែមួយគត់សំរាប់អ្នកដែលចូលចិត្តគាវ។ មិនថាស្នូលស្លឹកខ្ទឹមឬសាច់ជ្រូក អ្នកក៏មានជំរើសច្រើនសំរាប់ទឹកជ្រលក់ផងដែរ។ ទីតាំង៖ ផ្ទះលេខ៦២ ផ្លូវ២២១ នៅក្រោយ Chillin’ Café ផ្លូវកម្ពុជាក្រោម តំលៃ៖ ២ ទៅ ៤$

 

#2 ភោជនីយដ្ឋានបាត់ដំបងថ្មី

រសជាតិក៏មិនអន់ដែរ

រសជាតិក៏មិនអន់ដែរ

 

រកនៅណាបានឌឹមសាំ២គ្រាប់តែ២០០០រៀល? នេះជាហេតុផលមួយដែលអ្នកគួរតែងើបលឿន។ ទីតាំង៖ កែងផ្លូវសុកហុកនិងផ្លូវហ្សាលឌឺហ្គោល តំលៃ៖ ២០០០រៀលសំរាប់ឌឹមសាំ២គ្រាប់

 

#1 Skybar at Lumiere

ទៅ countdown នៅទីនោះក៏បាន

ទៅ countdown នៅទីនោះក៏បាន

 

ជាស្កាយបារស្អាតមួយដែលទើបនឹងបើកថ្មីនៅភ្នំពេញ ស្ថិតនៅលើជាន់ទី១៤ដែលអ្នកអាចគយគន់ទេសភាពទីក្រុងបានយ៉ាងងាយ។ ទីតាំង៖ អគារលេខ៥៥ ផ្លូវសម្ដេចមង្គលអ៊ាម ២២៨ ក្រោយសាលា ACE សម្ដេចប៉ាន តំលៃ៖ ៥ ទៅ ២០$

ព័ត៌មានគួរតែអានបន្ទាប់