Vanilla Milk Tea៖ ភេសជ្ជៈនៃក្ដីស្រឡាញ់ ត្រលប់មកវិញម្ដងទៀតហើយនៅ KOI Thé Cambodia

ដល់ខែកុម្ភៈហើយ ដឹងថាជាខែអ្វីអត់? កុម្ភៈ ជាខែនៃក្ដីស្រឡាញ់នោះអី! ឲ្យតែដល់ខែកុម្ភៈ ដឹងតែកំពុងពិបាកចិត្តរកនឹកគិតគម្រោងថាទៅណាជាមួយនឹងមនុស្សជាទីស្រឡាញ់ហើយមែនទេ? អ្នកណាដែលថាមិនចូលចិត្តចំណាយពេលវេលាដ៏ផ្អែមល្ហែមជាមួយមនុស្សជាទីស្រឡាញ់ ដើម្បីបង្ហាញទឹកចិត្តស្រឡាញ់របស់ខ្លួននៅថ្ងៃដ៏ពិសេសនេះ អ្នកខ្លះគិតតាំងពីគម្រោងជូនសូកូឡា ឬ ភេសជ្ជៈផ្អែមៗ រហូតដល់អាហារពេលល្ងាចរ៉ូមែនទិក!

KOI Thé - Vanilla Milk Tea

អ៊ីចឹងតោះ ទៅ KOI Thé សាខាជិតអ្នកបំផុត ដើម្បីញ៉ាំភេសជ្ជៈនៃក្ដីស្រឡាញ់ Vanilla Milk Tea ដ៏ផ្អែមត្រជាក់ទាំងអស់គ្នា! ថ្វីត្បិតតែការនាំត្រលប់មកវិញរបស់ភេសជ្ជៈ Vanilla Milk Tea មិនមែនជារឿងថ្មីក៏ដោយ តែភេសជ្ជៈដ៏ផ្អែមឆ្ងាញ់នេះសាកសមបំផុតសម្រាប់ខែកុម្ភៈ ដែលជាខែនៃក្ដីស្រឡាញ់ ថែមទាំងមានប្រជាប្រិយភាពយ៉ាងខ្លាំងជារៀងរាល់ឆ្នាំទៀតផង។ ដើម្បីធ្វើឲ្យហ្វេន KOI រីករាយនឹងភេសជ្ជៈដ៏ផ្អែមឆ្ងាញ់ និងអាចចែករំលែកក្ដីស្រឡាញ់ទៅកាន់មនុស្សជាទីស្រឡាញ់សម្រាប់ថ្ងៃបុណ្យនៃក្ដីស្រឡាញ់នេះ ហាងតែគុជដ៏មានប្រជាប្រិយភាពនៅកម្ពុជាមួយនេះ បាននាំមកនូវភេសជ្ជៈ Vanilla Milk Tea ជាថ្មីម្ដងទៀតរយៈមួយខែពេញចាប់ពីថ្ងៃ 1 ដល់ 29 ខែកុម្ភៈ ឆ្នាំ 2020

KOI Thé - Vanilla Milk Tea

KOI Thé - Vanilla Milk Tea

រសជាតិផ្អែមឆ្ងាញ់ និងក្លិនឈ្ងុយស្រាលស្រទន់ ទាំងអស់នេះមាននៅក្នុងភេសជ្ជៈ Vanilla Milk Teaដែលនឹងធ្វើឲ្យអ្នកមានអារម្មណ៍ស្រស់ថ្លា និងចាប់ផ្ដើមថ្ងៃថ្មីដោយស្រស់ស្រាយ។ មិនតែប៉ុណ្ណោះ ភេសជ្ជៈនេះអាចដាក់ជាមួយប្រភេទគុជមួយណាក៏បាន មិនថាជាប្រភេទគុជថ្លា ឬខ្មៅ សុទ្ធតែឆ្ងាញ់ទាំងអស់។

KOI Thé - Vanilla Milk Tea

KOI Thé - Vanilla Milk Tea

ដូច្នេះ បើអ្នកកំពុងតែស្វែងរកកន្លែងដែលអាចញ៉ាំតែគុជទឹកដោះគោបានយ៉ាងឆ្ងាញ់នៅថ្ងៃបុណ្យនៃក្ដីស្រឡាញ់នេះ កុំរំលងភេសជ្ជៈ Vanilla Milk Tea របស់ KOI Thé ណា៎! អ្វីដែលសំខាន់នោះ ភេសជ្ជៈមានលក់តែ 1 ខែក្នុងខែ កុម្ភៈ នេះប៉ុណ្ណោះ។ រួសរាន់ឡើង!

KOI Thé - Vanilla Milk Tea

តម្លៃ៖

  • S: $1.90
  • M: $2.70

ទីតាំង៖ គ្រប់សាខាទាំងអស់របស់ KOI Thé

ព័ត៌មានគួរតែអានបន្ទាប់