បានញ៉ាំអាហារបួសល្អចំពោះសុខភាពហើយ ចំណាយតិចជាមួយប្រូម៉ូសិនពី Yellow Tree ទៀត

អាហារបួសត្រូវបានគាំទ្រកាន់តែច្រើនឡើងក្នុងរាជាណាចក្រកម្ពុជា ដោយសារតែអាហារបួសមានតំលៃសមរម្យ និងប្រជាជនមានការយល់ដឹងពីបញ្ហាសុខភាពទាក់ទង និងការទទួលទានច្រើនជាងមុន។ មិនត្រឹមតែមានអត្ថប្រយោជន៍ច្រើនសម្រាប់រាងកាយ និងសុខភាពប៉ុណ្ណោះទេ វាមានជាតិ និងឆ្ងាញ់មិនចាញ់អាហារប្រើសាច់ឡើយ ថែមទាំងសម្បូរទៅដោយជីវជាតិ និង វីតាមីនជាច្រើនប្រភេទទៀតផង។​ ហើយឥឡូវនេះ អ្នករកញ៉ាំបាននៅភោជនីយដ្ឋាន លឿងរាជ!

បាយឆា

Yellow Tree

Yellow Tree

ភោជនីដ្ឋាន លឿងរាជ ជាភោជនីដ្ឋានអាហារបួសដែលមានទីតាំងនៅ WB Arena ចាក់អង្រែក្រោម។ ហើយថ្មីៗនេះបានធ្វើការផ្ដល់ជូនប្រម៉ូសិនដ៏ពិសេសដល់អតិថិជនទាំងអស់សម្រាប់ការទទួលទានអាហារចំនួន 3 មុខ នឹងទទួលបានអាហារបួស Free មួយចានភ្លាមៗ។ នៅមិនទាន់អស់ទេ សម្រាប់បងប្អូនដែលចូលចិត្តទទួលទានទឹកត្នោតផ្អែមរបស់ខ្មែរ ក៏ទទួលបានប្រម៉ូសិនដូចគ្នាផងដែរ គឺទិញទឹកត្នោត 3 ដបនឹងទទួលបាន 1 ដបដោយឥតគិតថ្លៃផងដែរ​។ ប្រម៉ូសិននេះចាប់ពីថ្ងៃទី 02 ដល់ថ្ងៃទី 29 ខែកុម្ភៈ ឆ្នាំ2020។

ត្រីចៀនជូរអែម

ស៊ុបពោត

គាវបំពង

ភោជនីដ្ឋាន លឿងរាជ មានបំរើនូវអាហារបួសសុខភាព ចាប់ពីម៉ោង 7 ព្រឹកដល់ម៉ោង 9 យប់ ព្រមទាំងមានភេសជ្ជៈជាច្រើនប្រភេទ និងមានទឹកផ្លែឈើកិនស្រស់ៗជំនួយដល់សុខភាពផងដែរ។​ នេះគឺជាដំណឹងដ៏ល្អ​មួយ សំរាប់អ្នកដែលចូលចិត្តអាហារបួស និងអ្នកដែលមិនធ្លាប់បានសាកអាហារបួសពីមុនមកសោះ អាចមកសាកទាំងអស់គ្នាបានណា ជាមួយនឹងអាហារដែលមានរសជាតិឆ្ងាញ់ ប្រកបដោយអនាម័យ និងតំលៃសមរម្យថែមទៀតផង ជាពិសេសទីតាំងមានផាសុខភាព ចំណតធំទូលាយ។ ​

មីឆា

ខគោ

ប្រញាប់ឡើងណាចឹង បានថែរក្សាសុខភាពហើយ មានប្រូម៉ូសិនចំណាយតិចទៀត។

Yellow Tree

Yellow Tree

លេខទំនាក់ទំនង៖ 010 40 50 24/077 355 293

អាស័យដ្ឋាន៖ ស្ថិតនៅ WB Arena, ផ្លូវជាតិលេខ2, ចាក់អង្រែក្រោម, ភ្នំពេញ | Googlemap 

Facebook page

IG page

ព័ត៌មានគួរតែអានបន្ទាប់