អ្នកបឹងស្នោរតិចអត់ដឹងមានអីញ៉ាំខ្លះក្នុងបឹងស្នោរហ៊្វូដវីលេច
អ្នកនៅច្បារអំពៅជាពិសេសម្តុំប៉េងហួតបឹងស្នោរប្រហែលជាស្គាល់ច្បាស់ហើយ បឹងស្នោរហ៊្វូដវីលេច (Boeung Snor Food Village) ដែលជាកន្លែងមួយសម្រាប់អ្នកចូលចិត្តការញ៉ាំម្ហូបអាហារផ្សេងៗជាច្រើនមុខខុសៗគ្នាជាមួយវត្តមានហាងល្បីៗ និងហាងទើបបើកថ្មីជាង 12 ហាងឯណោះ។ ច្រើនយ៉ាងនេះចឹង FoodBuzz សុំណែនាំម្តងមួយៗជូនទស្សនិកជនឲ្យបានស្គាល់ទាំងអស់គ្នាណា៎!
- $ - $$$
មើលពីក្រៅខាងអ្នកទាំងអស់គ្នាប្រហែលជាគិតថានេះជាហាងម្ហូបចិន តែការពិតហាងនេះគឺផ្តោតទៅលើមុខម្ហូបបែបខ្មែរជាច្រើនមុខដែលសុទ្ធសឹងតែជាម្ហូបដែលបងប្អូនខ្មែរយើងចូលចិត្តទៀតផង។ ក្រៅពីនេះគេក៏ល្បីពីរសជាតិបង្អែមបែបខ្មែរនៅ Huat Huat Restaurant BBQ Chicken Wings ផងដែរ។ ចង់ដឹងរសជាតិបែបណា កុំភ្លេចមកសាកទាំងអស់គ្នា! អូ! ហាងនេះមានការតុបតែងស្អាតមែនទែន។
- Inside Boeung Snor Food Village, National road 1, Phnom Penh
- 016 517 873
- $ - $$
- $ - $$
រាងប្លែកពីការញ៉ាំការ៉េមសព្វមួយដង នៅ Snow Yogurt លោកអ្នកមានជម្រើសថប់ភីងយ៉ាងច្រើនសម្រាប់ដាក់ពីលើការ៉េមយូហ្គើតរបស់អ្នក។ Snow Yogurt សាខាបឹងស្នោរហ៊្វូដវីលេច មានតុ បួន ប្រាំដែរជាមួយទីធ្លាក្នុងហាងទូលាយល្មម។ ការ៉េមគឺត្រូវថ្លឹងគីឡូបន្ទាប់ពីដាក់ថប់ភីងរួចរាល់មុនពេលគិតលុយ។
- Inside Boeung Snor Food Village, Sangkat Niroth, Phnom Penh
- 099 676 868
- $ - $$
នេះជាហាងដំបូងនិងទើបតែមានវត្តមាននៅប្រទេសកម្ពុជាយើងទេ ដែលបោះទីតាំងនៅ បឹងស្នោរហ៊្វូដវីលេច។ ហាងនេះបើសិនជាហៅឈ្មោះជាខ្មែរគឺ ភោជនីយដ្ឋានស៊ុបក្រពះជ្រូកដែលមានដើមកំណើតរសជាតិចេញពីប្រទេសឹង្ហបុរីសុទ្ធសាទ្ធតែម្តង។ ចឹងសម្រាប់អ្នកចូលចិត្តម្ហូបបែបគ្រឿងឌិតៗបែបចិន អ្នកអាចមកភ្លក់បាននៅក្នុង Boeung Snor Food Village។
- Inside Boeung Snor Food Village, Sangkat Niroth, Phnom Penh
- $ - $$
- $ - $$
វត្តមាន Starbucks ប្រេ៊នហាងកាហ្វេដ៏ធំមួយនេះមានសាខាច្រើនគួរសមបន្ទាប់ពីបានបោះជំហ៊ានដំបូងចូលប្រទេសកម្ពុជាដែលមានសាខាដំបូងបង្អស់នៅអាកាសយានដ្ឋានភ្នំពេញកាលពីឆ្នាំ 2015។ Starbucks Boeung Snor មានទីធ្លាធំទូលាយជាមួយការដេគ័រពីខាងក្នុងយ៉ាងទាក់ភ្នែកទៀតផង។ ចំណែកឯមីនុយភេសជ្ជៈក៏មានដូចសាខាដ៏ទៃទៀតដែរ។
- Inside Boeung Snor Food Village, Sangkat Niroth, Phnom Penh
- 087 700 922
- $ - $$
- $ - $$
ហាងនេះគឺនៅជាប់ Starbucks តែម្តងដែលមានផ្លាក 53 Central។ មើលពីក្រៅដូចហាងកាហ្វេ តែ 53 Central Coffee & Phó ក៏ល្បីជាមួយរសជាតិហ្វឺរបស់ខ្លួនដែរសម្រាប់អ្នកនៅម្តុំនោះក៏ដូចអ្នកដំណើរកាត់នោះទៀតផង។ ហ្វឺគេចេញឲ្យយើងជាឈុតមានទាំងសរសៃគុយទាវ បន្លែសាច់ស្រស់សម្រាប់ដាក់ចូលក្នុងចានទឹកស៊ុបដែលកំពុងតែពុះគ្រុចៗ។ នេះអាចជាបទពិសោធន៍ថ្មីក្នុងការញ៉ាំហ្វឺផងដែរ។
- Inside Boeung Snor Food Village, Sangkat Niroth, Phnom Penh
- 096 974 07 70
- $ - $$$
- $ - $$$
ហាងម្ហូប 3 សាសន៍នៅបឹងស្នោរហ៊្វូដវីលេចដែលមានការតុបតែងហាងយ៉ាងស្រស់ស្អាតជាពិសេសកន្លែងអង្គុយខាងក្រៅមានរាងរៅដូចរាជដំណាក់ក្រោយក្នុងរឿងចិនចឹង។ ខាងក្នុងក៏ស្រស់សោភាផងដែរ។ ផ្កា ស បម្រើជូនម្ហូបបែបខ្មែរ ថៃនិងវៀតណាម ជាមួយនឹងសាច់អាំងក៏ដូចជាគ្រឿងសមុទ្រផងដែរ។
- Inside Boeung Snor Food Village, Sangkat Niroth, Phnom Penh
- 085 268 086
- $ - $$$
នេះជាសាខាថ្មីទី 3 របស់ ដេចាំងឃឹម-Dae Jang Geum ដែលជាហាងដ៏ល្បីឈ្មោះមួយផ្នែកសាច់អាំងបែបកូរ៉េនិងម្ហូបកូរ៉េទូទៅដែលភាគច្រើនផ្តោតទៅលើរសជាតិហឹរៗបន្តិច។ អ្នកប៉េងហួត និងអ្នកម្តុំច្បារអំពៅលែងពិបាកទៅឆ្ងាយទៀតហើយ Dae Jang Geum សាច់អាំងកូរ៉េនៅជិតបង្កើយ។
- Inside Boeung Snor Food Village, Sangkat Niroth, Phnom Penh
- $ - $$
- $ - $$
ហាងមៀលធីដែលជាបងប្អូនភ្លោះរបស់ Fire Tiger ដែលជាហាងមៀលធីដ៏ល្បីមួយផងដែរ។ ខុសគ្នាបន្តិចទៅនឹងបងរបស់ខ្លួន Snow Tiger មានការតុបតែងហាងបែបរដូវរងាមានព្រិលធ្លាក់ ហាងពណ៍សរ មើលមកប្លែកភ្នែកតែម្តង។ ត្បិតតែមានកន្លែងខុសគ្នាបន្តិចមែន តែជម្រើសភេសជ្ជៈគឺដូចគ្នាទាំងស្រុងតែម្តង។
- Inside Boeung Snor Food Village, National road 1, Sangkat Niroth, Phnom Penh
- 015 566 569
- $ - $$
- $ - $$
ហាងអាហាររហ័ស Burger King ក៏មានវត្តមាននៅ បឹងស្នោរហ៊្វូដវីលេចដែរ។ អ្នកទាំងអស់គ្នាប្រហែលជាស្គាល់និងដឹងនៅរសជាតិប៊ឺហ្គឺ សាច់មាន់របស់ Burger King នៅទីនេះមានមីនុយម្ហូបក៏ដូចជាប្រូម៉ូសិនផ្សេងៗទៀតដូចសាខាដ៏ទៃទៀតដែរ។
- Inside Boeung Snor Food Village, National road 1, Sangkat Niroth, Phnom Penh
- 0964566007
- $ - $$$
- $ - $$$
បារនិងភោជនីយដ្ឋានមួយដ៏ស៊ីវីល័យជាមួយការដេគ័រហាងក៏ដូចជាការប្រើប្រាស់គ្រឿងសង្ហារឹមទំនើបៗ។ ការពិសារអាហាររបស់អ្នកកាន់តែមានភាពរ៉ូមែនទិកជាមួយនិងការប្រគុំតន្ត្រីផ្ទាល់ៗជារៀងរាល់ថ្ងៃតែម្តង។ នៅទីនេះមានកន្លែងអង្គុយពិសេសគឺអង្គុយលើកៅអីហ្គេមមីង (Gaming Chair)។
- inside Boeung Snor Food Village, national raod 1, Sangkat Niroth, Phnom Penh
- 096 978 66 68
- $ - $$$
- $ - $$$
នៅទីនេះជាសាខាទី 4 របស់ Hops។ អ្វីដែលពិសេសនៅទីនេះគឺ ជាស្រាបៀរប្រចាំហាងដែលជាស្រាធ្វើថ្មីៗនៅហាងផ្ទាល់ដែលចេញរូបមន្តពីប្រទេសអាឡឺម៉ង់សុទ្ធៗតែម្តង។ ស្រង់យកក្លិននិងរសជាតិរបស់ Craft Beer ជាមួយបរិយាការស្រស់ស្រាយនៅ Hops Boeung Snor ទាំងអស់គ្នា!
- Inside Boeung Snor Food Village, Sangkat Niroth, National road 1, Phnom Penh
- 093 999 014
- $ - $$$
នេះគឺជាហាងដែលបម្រើជូននៅគ្រឿងសមុទ្រដែលមានគុណភាពខ្ពស់ដែលភាគច្រើនសុទ្ធសឹងតែនាំយកពីប្រទេសក្រៅតែម្តង។ សាខានេះមើលពីក្រៅមកជះរាងបែបអេឡេហ្កង់និងស្រស់ស្អាតគួរសម។ អ្វីដែលពិសេសនៅទីនេះគឺអយស្ទ័រស្រស់ៗគ្រាប់ធំ ដែលគេតែងតែហៅថា French Fine De Claires។ The Oyster Bar by Ostra Fine Foods ក៏មានជាភេសជ្ជៈបែបគ្រឿងអាកុលមួយចំនួនផងដែរ។
- Inside Boeung Snor Food Village, National road 1, Sangkat Niroth, Phnom Penh
- 078 290 222