កៀកថ្ងៃចូលឆ្នាំចិនហើយ សាកប្តូររសជាតិមកភ្លក់នំពងទាពិសេសៗនៅហាងទាំង 8 នេះម្តងមើល៎!
កុងស៊ីហ្វាឆាយ កូនខ្មែរខ្សែស្រឡាយចិនទាំងអស់គ្នា! ជិតដល់ថ្ងៃសែនឆ្នាំថ្មីអញ្ចឹង ប្រាកដជាកំពុងនឹកនំពងទាហើយត្រូវអត់? ប្រសិនបើអ្នកទាំងអស់គ្នាកំពុងស្វែងរកហាងនំពងទាប្លែកៗ ថ្មីៗ សម្រាប់ឆ្នាំថ្មីកុំឲ្យស៊ាំឆ្នាំចាស់ អាចខលទៅកុម្ម៉ង់ទុកមុននៅហាងទាំងនេះបានណា៎!
- $
នំពងទានៅ 21 Bakery មានពីររសជាតិ គឺរសជាតិពងមាន់ និងស្លឹកតយ។ ក្រៅពីនេះក៏មានជាប្រអប់អំណោយនំឆ្នាំថ្មីសម្រាប់ក្រុមគ្រួសារ បងប្អូន មិត្តភក្តិផងដែរ។ ខាងហាងទទួលបានការគាំទ្រមិនចាញ់ប្រេនបរទេសទេ ដោយសារមាននំប្លែកៗ រសជាតិឆ្ញាញ់ និងមានភាពច្នៃប្រឌិតមកឲ្យអតិថិជនជាប្រចាំ។
- #171E0, Phnom Penh, Cambodia
- (855) 15 221 289
- $ - $$
- $ - $$
ហាងនំបុ័ងបាយ័នជាហាងដែលមានអាយុកាល រសជាតិឆ្ងាញ់ ដិតជាប់តាំងពីកុមារភាព និងទទួលបានការគាំទ្រមិនអន់ថយប៉ុន្មានឡើយ។ ឆ្នាំនេះក៏ដូចឆ្នាំមុន ខាងហាងមានលក់នំពងទាសែនចិន និងថែមទាំងបានរៀបជាឈុតហើយជាស្រេចសម្រាប់សែនជំនាងផ្ទះ សែនកុងម៉ា សែនជំនាងទេវតា រហូតដល់ 3 កញ្ចប់ផ្សេងៗគ្នា។
- Available at all Bayon Bakery stores
- 069 555 075
- $ - $$
- $ - $$
នៅ BreadTalk វិញ ក៏មានជានំទន្សាយសំណាង ដែលជាប្រភេទនំពងទាបែបតៃវ៉ាន់ពិសេស ដើម្បីជួយបង្កើនបរិយាកាសក្នុងការជួបជុំជាមួយក្រុមគ្រួសារ ហើយការកម្ម៉ង់ទុកមុន នឹងទទួលបានការបញ្ចុះតម្លៃ 10% ភ្លាមៗ។
- Available at all BreadTalk Stores
- 023 977 977 / 023 977 976 / 023 977 976
- --
Luna Coffee and Bakery ជាហាងកាហ្វេដែលមានលក់នំឆ្ងាញ់ៗ ហើយចំពោះនំពងទាសែនឆ្នាំនេះវិញ មានទាំងប្រភេទចំហុយ និងដុត។ លោកអ្នកអាចជ្រើសរើសរវាងនំពងទាលូណា នំពងទាស្លឹកតើយ និងនំពងទាចំហុយដែលមានរហូតដល់ 3 ទំហំដូចគ្នា។
- 289 street Phnom Penh, Cambodia 12151
- 069 555 815
- $ - $$
- $ - $$
ចំពោះហាងនំពងទាតៃវ៉ាន់នេះវិញ មានលក្ខណៈពិសេសដោយសារមិនមែនជានំពងទាសែនទូទៅ តែជានំដែលមានភាពទន់ល្មើយ រលាយក្នុងមាត់មិនបាច់ទំពារ មានច្រើនរសជាតិ សាកសមបំផុតសម្រាប់ក្រុមគ្រួសារជំនាន់ថ្មី ទិញសែនក៏ប្រពៃ យកមកពិសារក៏ប្រសើរ។
- Next to TK avenue Toul Kork, near ABA traffic light
- 095 588 711
- $
នៅ TheCake ក៏មាននំមាសសែនចិនប្រចាំហាង ដែលជានំពងទាចំហុយពណ៌ក្រហមត្រាមាស សម្រាប់នាំលាភ នាំសំណាង ត្រឹមត្រូវតាមហ៊ុង ស៊ុយ ជាពិសេសគឺភាពទន់ល្មើយ ប្លែកមាត់ ប្លែកអារម្មណ៍របស់នំ ដែលមិនធ្លាប់មានពីមុនមកតែម្តង។
- The Cake, Saint 310, Phnom Penh, Cambodia
- 096 889 8222
- $ - $$
ចំពោះហាងនេះវិញ ជាប្រភេទហាងលក់រាយ បោះដុំតាមអនឡាញ មានលក់នំប្លែកៗជាច្រើនប្រភេទ មានទាំងនំពងទា និងនំសែនផ្សេងៗ ហើយកាន់តែងាយស្រួល អ្នកទាំងអស់គ្នាក៏អាចទិញជាឈុតដែលខាងហាងបានរៀបចំជាស្រេច មានទាំងតូចទាំងធំលាយគ្នាតម្លៃចាប់ពី $10 ឡើងទៅ។
- $$
- $$
ភូមិខេកជាហាងនំស្នាដៃកូនខ្មែរដែលកំពុងទទួលបានការពេញនិយមនាពេលបច្ចុប្បន្ន។ ក្រៅពីនំខេក ពេលនេះខាងហាងក៏បានបើកលក់នំពងទា ដែលផ្សំពីម្សៅគុណភាពខ្ពស់ ពងមាន់ដែលបានសម្អាតយ៉ាងស្អាត ធ្វើឲ្យនំមិនស្អិតក មិនទ្រលាន់ពេក មានឲ្យជ្រើសរើសរហូតដល់ពីរទំហំ និង ពីររសជាតិ។
- PhumCAKE Toul Tompoung - CAKE STORE, Saint 480, Phnom Penh, Cambodia
- 015 236 683