ហាងកាហ្វេបើកថ្មីទាំង៩កន្លែងនៅភ្នំពេញ! កាហ្វេក៏ឆ្ងាញ់ បរិយាកាសក៏ល្អ កន្លែងថតរូបក៏ស្អាតៗ (២០២១)
កំពុងរកហាងកាហ្វេស្អាតៗ ទុកណាត់គ្នា ថតរូបលេង មែនអត់? អាចសាកទៅហាងកាហ្វេទើបនឹងបើកថ្មីទាំង ៩ កន្លែងនេះបាន ធានាថាការរចនាស្អាត បរិយាកាសល្អ មានប្លង់ថតរូបស្អាតៗច្រើន៖
- --
ម្ចាស់ហាង Lumpini Chaktomuk Coffee គឺជាស្ថាបត្យករមួយរូប ដូច្នេះហើយការដេគ័រគឺមានភាពស្រស់ស្អាតមែនទែន។ ហាងនេះមានកន្លែងអង្គុយខាងក្រៅដ៏ស្រស់ថ្លា សម្រាប់អង្គុយលេង ឬធ្វើការងារផ្សេងៗ។
- Street 184 No9E0, Songkat Chey Chom Neas, Khan Doun Penh, Phnom Penh City
- 092 844 404
- --
7AM Coffee ជាហាងកាហ្វេតូចល្មមមួយដែលមានលក់កាហ្វេនិងភេសជ្ជៈជាច្រើនមុខ។ ហាងនេះមានការតុបតែងស្អាតបែបសាមញ្ញៗ អ៊ីចឹងហើយថតរូបក៏បានស្អាតៗដែរ!
- Corner Sihanouk Blvd. & St. 125 Phnom Penh, Cambodia
- 011 377 757
- $ - $$$
- $ - $$$
ក្រសាល ជាហាងកាហ្វេផង និងជា Lounge ផង ដែលទើបនឹងបើក។ ថ្វីត្បិតទើបតែបើកមែន តែក្រសាលមានភាពទាក់ទាញមែនទែន។ ក្រសាលជាហាងកាហ្វេនៅពេលថ្ងៃ ហើយប្រែខ្លួនជា Lounge នៅពេលរាត្រី ដែលមានបម្រើម្ហូបនិងភេសជ្ជៈផ្សេងៗជាច្រើនមុខ។
- St. 237, Sangkat Psar Depo 1, Khan Toul Kork, Phnom Penh
- 081 368 388
- $ - $$$
- $ - $$$
Rainy Cafe Studio លម្អឡើងបែបធម្មជាតិដោយដើមរុក្ខជាតិនិងផ្កាតូចៗ ធំៗ ស្អាតៗ។ ហាងនេះមានបម្រើម្ហូប អាហារសម្រន់ និងភេសជ្ជៈប្លែកៗជាច្រើន សម្រាប់ឲ្យអតិថិជនអង្គុយលេងរំសាយភាពតានតឹងក្នុងធម្មជាតិ។
- 151 Preah Ang Yukanthor Street (19), Phnom Penh
- 096 574 5777
- $ - $$
- $ - $$
Wild Rose Eatery មានការតុបតែងខាងក្នុងយ៉ាងស្អាត បែបខ្យូតៗ ផ្កាឈូកៗ ថតរូបស្អាតៗ។ ហាងនេះក៏មានលក់ម្ហូបបែបអាសុី និងអឺរ៉ុបជាច្រើន បូករួមទាំងភេសជ្ជៈប្លែកៗទៀតផង។
- View Park Mall, Phnom Penh
- 017 272 779
- $ - $$$
Arabica ផ្ដោតសំខាន់ទៅលើកាហ្វេនិងតែ Matcha អ៊ីចឹងហើយបើមិនធ្លាប់សាកពីមុនមក ហើយចង់ទៅ ក្រុម FoodBuzz យើងណែនាំឲ្យសាកពីរមុខនេះ! ហើយសម្រាប់ Arabica សាខាថ្មីនៅអគារ The Commune Toul Kork មានការតុបតែងស្អាត ប្លែកភ្នែក ប្លែកអារម្មណ៍ រីឯភេសជ្ជៈនិងនំផ្សេងៗធានាថាគឺថ្មីៗ ស្រស់ៗ គុណភាពខ្ពស់!
- The Commune Mall, Toul Kork, Phnom Penh
- 023 900 365
- $ - $$
- $ - $$
ហាងនេះផ្ដោតលើទីធ្លាអង្គុយខាងក្រៅជាគោល មានដើមឈើបៃតង គួបផ្សំនឹងខ្យល់តិចៗ ហើយភេសជ្ជៈប្លែកៗដែលធ្វើឲ្យអារម្មណ៍អាក្រក់ៗរសាត់ចេញឆ្ងាយ។
- Street 408, #32 Toul tompong 1 , Phnom Penh, Cambodia
- 093 961 112
- $ - $$
- $ - $$
Cactus coffee garden ជាហាងកាហ្វេដែលមានការតុបតែងបែបទាន់សម័យ ហើយលម្អតាមបែបធម្មជាតិដោយប្រើប្រាស់ដើមដំបងយក្ស និងប្រទាលតូចធំជាច្រើន។ ហាងនេះមានភេសជ្ជៈជាច្រើនមុខ និងបរិយាកាសល្អសាកសមសម្រាប់ការជួបជុំជាមួយមិត្តភក្តិបំផុត។
- #36, st.368, Phnom Penh, Cambodia
- 099 212 123 / 092 991 701
- $ - $$
- $ - $$
Cup & Cart Coffee មានទីតាំងនៅម្ដុំបឹងកេងកង ហើយមានការតុបតែងស្រស់ស្អាត បែបទាន់សម័យកាត់បុរាណតិចៗ ក៏មានដាក់តាំងសៀវភៅជាច្រើនជម្រើសផងដែរ។ ហាងកាហ្វេនេះមានបម្រើជាភេសជ្ជៈផ្សេងៗ និងអាហារសម្រន់ជាច្រើនមុខ។
- No. 20, St. 334, Sangkat Boeung Keng Kang I, Khan Chamkarmorn, Phnom Penh
- 095 354 572 / 010 58 68 33