មកមើលបណ្ដុំហាងជាង 10 កន្លែងដែលដឹកអាហារដល់ផ្ទះហើយមានប្រម៉ូសិនទៀត!
ដូចដែលយើងបានដឹងមកហើយថាថ្មីៗនេះ ពិភពលោកកំពុងជួបប្រទះបញ្ហាសុខភាពដ៏ធ្ងន់ធ្ងរមួយ។ មនុស្សគ្រប់រូបត្រូវបានលើកទឹកចិត្តឱ្យស្នាក់នៅក្នុងផ្ទះ លើកលែងតែចាំបាច់ប៉ុណ្ណោះទើបអាចចេញក្រៅ។ ដើម្បីកាត់បន្ថយការចេញទៅបរិភោគខាងក្រៅ ភោជនីយដ្ឋានជាច្រើនបានណែនាំនូវជម្រើសនៃការដឹកជញ្ជូនដើម្បីសុវត្ថិភាពទាំងអតិថិជន និងបុគ្គលិកបម្រើការក្នុងហាង។ ហេតុដូច្នេះហើយ ថ្ងៃនេះពួកយើងនឹងលើកយកហាងសំខាន់ៗមួយចំនួនដែលមិនត្រឹមតែផ្តល់ជូនសេវាដឹកដល់គេហដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានប្រម៉ូសិនទៀត!
- $ - $$
- $ - $$
ភ្លេចអីភ្លេចបាន តែភ្លេចប៊ឺហ្គឺរ និងមាន់បំពង មិនបានតែម្ដង! ចំម៉ាច់នឹងពេល Lotteria មានការផ្ដល់ជូនពិសេសហើយចឹង។ រាល់ការបានបញ្ជាទិញអស់ពី 6 ដុល្លារឡើងទៅតាមរយៈសេវាដឹកជញ្ជូន នោះ១០% នឹងត្រូវបរិច្ចាកដល់ក្រសួងសុខាភិបាលដើម្បីជួយប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ ។ ញ៉ាំបានទាំងឆ្ងាញ់ ទាំងសប្បុរសធម៌! ជាមួយនឹងការរីករាលដាលនៃជំងឺដ៏គួរឱ្យភ័យខ្លាច ការសម្រាកនៅផ្ទះជាជម្រើសដ៏ល្អបំផុត។ ដូច្នេះសូមថែរក្សាសុខភាព សុវត្ថិភាពនិងអាប់ដេតជាមួយគេហទំព័រ Foodbuzz រួមជាមួយកម្មវិធីដឹកអាហារទាំងអស់នៅក្នុងប្រទេសកម្ពុជាសម្រាប់អាហារថ្មីៗនិងការផ្សព្វផ្សាយប្រម៉ូសិនផ្សេងៗ។
- Available at all Lotteria stores
- 093 911 000
- $ - $$
Netflix and chill ទេ? អផ្សុកណាស់នៅផ្ទះរហូត! មិត្តទាំងឡាយច្បាស់ជាកំពុងជក់ទស្សនាខ្សែភាពយន្តជាច្រើនដែលគ្រោងទុកមើលតាំងពីយូរ។ ដើម្បីទទួលបានបទពិសោធន៍នៃការមើលបែបរោងកុនហើយដែលប្រសើរជាងមុន អាចធ្វើការបញ្ជាទិញតាមរយៈ Nham24 សម្រាប់អាហារសម្រន់ពីរោងកុនលេជេនបាន! មានទាំងពោតលីង ទឹកក្រូចត្រជាក់ៗ ហតដកក្ដៅៗជាដើម។
- Available at all Legend Cinemas
- 081 300 400
- $
ភាពខុសគ្នាដ៏សំខាន់មួយដែលធ្វើឱ្យ Villa Meatball មានលក្ខណៈពិសេសពីគេគឺថាពួកគេមានលក់តែប្រហិតសាច់ធ្វើដោយដៃដែលមានគុណភាព ដូច្នេះប្រហិតមួយគ្រាប់ៗច្បាស់ជាសាច់ហាប់ណែន និងម្សៅតិច! កុម្ម៉ង់ប្រហិតសាច់ឥឡូវនេះពី Villa Meatball ដើម្បីទទួលបាននំប៉័ងដោយឥតគិតថ្លៃរួមជាមួយការដឹកជញ្ជូនផងដែរ!
- #27, St 29, Sangkat Tonle Bassac, Khan Daun Penh, Phnom Penh
- 010 336 262
- $ - $$
- $ - $$
Dutch&Bean Coffee រួមជាមួយ Who's Tea ក៏ផ្ដល់នូវការបញ្ចុះតម្លៃលើភេសជ្ជៈ និងអាហារ 20% ទៀត និងការដឹកជញ្ចូនឥតគិតថ្លៃជាមួយ BLOC App! ដូច្នេះសូមរួសរាន់ឡើងទាញយកកម្មវិធីហើយធ្វើការបញ្ជាទិញឥឡូវនេះ!
- #448, St 310, Sangkat Boeung Keng Kang, Khan Chamkarmorn, Phnom Penh
- 093 881 081
- $
ក្រៅពីការសហការពី Kamu Tea & Nham24 យើងក៏មាន Heekcaa & Muuve ផងដែរ។ រាល់ការទិញភេសជ្ជៈ Heekcaa សរុបតម្លៃចាប់ពី 8 ដុល្លារឡើងទៅនឹងទទួលបានការដឹកដោយឥតគិតថ្លៃការតាមរយៈកម្មវិធី Muuve។ លើសពីនេះអតិថិជនគ្រប់រូបនឹងទទួលបាន Passion Green Tea 1 កញ្ចប់ទៀតដោយឥតគិតថ្លៃ! មិនមែនមួយទេ ប៉ុន្តែប្រម៉ូសិន 2 ក្នុងពេលតែមួយ។
- Available at all Heekcaa stores
- 077 333 357
- $
ប្រិយមិត្តណាខ្លះនិយមម្ហូបមកពីខេត្តកំពត? ធ្លាប់ចង់ញ៉ាំនំបញ្ចុកថ្មីៗ បន្លែស្រស់ៗ ជាមួយទឹកជ្រលក់កោះកុង និងខ្ទិះដូងទេ? ឥឡូវនេះជាឱកាសល្អជាមួយនឹងភោជនីយដ្ឋាន "បាយឆាក្ដាមល្បីកំពត"។ ការចែកចាយដោយឥតគិតថ្លៃនៅជុំវិញភ្នំពេញនៅពេលជាវ ៥ កញ្ចប់ឡើងទៅ។
- $ - $$
បើអ្នកមិនសូវចូលចិត្តស៊ុបបែបជប៉ុន ចុះស៊ុបស៊ូគីថៃពីភោជនីយដ្ឋានមួយដែលមានអាយុកាលយូរអង្វែងវិញម៉េចដែរ? មានកេរ្ដិ៍ឈ្មោះយ៉ាងនេះ ម៉ាស្ទ័រស៊ុគីស៊ុបមិនធ្វើឲ្យអ្នកខកបំណងឡើយជាមួយនឹងការផ្ដល់ជូនសេវាដឹកជញ្ជូនស៊ុបក្ដៅៗប្រចាំហាងរបស់ខ្លួនដោយឥតគិតថ្លៃ និងមានការបញ្ចុះតម្លៃដល់ទៅ 10% លើឈុតគ្រប់មុខទៀតផង។
- Available at all Master Suki Soup stores
- 081 288 882
- $ - $$
ស្រដៀងនឹងហាងដែលបានរៀបរាប់ខាងលើដែរទាំងគុណភាពនិងបរិមាណ Bijin Nabe ផ្តល់ជូននូវឈុតស៊ុបនិងរសជាតិជាច្រើនមុខដែលអ្នកអាចជ្រើសរើសបាន។ ពិសេសមួយទៀតនោះគឺថាអ្នកដែលរស់នៅចម្ងាយ ៥ គីឡូម៉ែត្រពីផ្សារទំនើបអ៊ីអនសែនសុខនឹងទទួលបាននូវការដឹកស៊ុបក្តៅៗដោយឥតគិតថ្លៃ។
- AEON MALL SEN SOK CITY, 2 floor
- 016 416 777
- $$$ - $$$$
- $$$ - $$$$
ម៉ោះៗមកភ្លក់របស់ហឹរៗម្ដង? SpicySisters អ្នកជំនាញលើម្ហូបថៃជាពិសេសបុកល្ហុងបែបថៃក៏មានផ្តល់ជូននូវម្ហូបអាហារប្រៃៗហឹរៗ ដឹកដោយឥតគិតថ្លៃផងដែរជាមួយនឹងការទិញចាប់ពី 50 ដុល្លារឡើងទៅ។ សូមពិនិត្យមើលរូបថតខាងក្រោមសម្រាប់ព័ត៌មានបន្ថែម។
- 76-78 golden street Phnom Penh, Cambodia
- (855) 23 215 616
- $$
ហាងទាំង 2 នេះគឺជាភោជនីយដ្ឋានថ្មីនៅក្នុងទីក្រុងដែលមានបម្រើអាហារសាច់អាំងប៊ីប៊ីឃ្យូដ៏មានគុណភាពខ្ពស់ និងបម្រើស៊ុបដែលមានរសជាតិឈ្ងុយឆ្ងាញ់។ រាល់ការទិញឈុតរបស់ពួកគេនឹងត្រូវបានមកជាមួយការដឹកជញ្ជូន និងឧបករណ៍ចម្អិនដោយឥតគិតថ្លៃ ដូច្នេះអ្នកទាំងអស់គ្នាអាចរីករាយចម្អិនអាហារនៅផ្ទះ តែរសជាតិនៅតែឆ្ងាញ់ដូចពេលទៅញ៉ាំនៅហាងផ្ទាល់ផងដែរ។
- Street 370 Phnom Penh, Cambodia
- 076 2222 955
- $ - $$
- $ - $$
រដូវប្រាំងកំពុងយាត្រាចូលបណ្ដើរៗហើយអាកាសធាតុក៏ក្ដៅទៅតាមហ្នឹងដែរ! Swensen's ចាប់ផ្តើមបម្រើនូវភេសជ្ជៈប៊ីងស៊ូថ្មីហើយអាចរីករាយបានទាំងជាបង្អែម និងភេសជ្ជៈធ្វើឱ្យរាងកាយនិងអារម្មណ៍ស្រស់ស្រាយ។ កុម្ម៉ង់ឥឡូវនេះខណៈពេលមានការបញ្ចុះតម្លៃគួបផ្សំនឹងការដឹកជញ្ជូនដោយឥតគិតថ្លៃ។
- Available at all Swensen's Cambodia Stores
- (855) 23 880 880
- $ - $$
- $ - $$
ងាកមកមើលដឹភីហ្សាខមផេនីដែលនាំមកនូវរសជាតិថ្មីៗតាមរដូវកាលក៏ផ្តល់ជូនការដឹកជញ្ជូនដោយឥតគិតថ្លៃផងដែរ! ដូច្នេះសូមត្រៀមទូរស័ព្ទសម្រាប់អ្នកចូលចិត្តភីហ្សាបែបក្លាស៊ីស ដុតជាមួយឈីស វែងអន្លាយ!
- Pasteur (St. 51), Beung Keng Kong I, Khan Chamkarmorn, Phnom Penh
- (855) 23 880 880
- $
បន្ទាប់ពីម្ហូបឆ្ងាញ់ៗហើយ លាងមាត់ជាមួយនឹងជម្រើស Kamu Tea ដែលអ្នកពេញចិត្ត! ហ្វេន Kamu Tea ឥឡូវនេះនឹងទទួលបានការផ្តល់ជូននូវរសជាតិតែណាមួយជាមួយនឹងការដឹកជញ្ជូនដោយឥតគិតថ្លៃតាមរយៈ Nham24 ។
- Currently Closed