តស់! មកស្គាល់ហាងជប៉ុនតូចៗទាំង 6 ដែលកំពុងសម្ងំលាក់ខ្លួនក្នុងតំបន់បឹងកេងកងទាំងអស់គ្នា!
បច្ចុប្បន្ន អាហារជប៉ុនកំពុងវាយលុកទីផ្សារក្នុងស្រុក និងនិយមទទួលទានណាស់ដោយសាររូបរាង និងរសជាតិប្លែកៗបានពីគ្រឿងផ្សំ និងវិធីធ្វើដែលមានភាព Unique ដាច់ដោយលេខពីគេ។ ក្រៅពីនេះ ក៏មានម្ហូបជប៉ុនដែលត្រូវបានកែច្នៃរសជាតិ ឲ្យត្រូវមាត់ខ្មែរយើងច្រើនជាងមុនដូចគ្នា។ តែបើសួរថា ចង់សាកញាំអាហារជប៉ុនរសជាតិដើមនៅឯណាវិញនោះ ថ្ងៃនេះក្រុមការងារ FoodBuzz សុំណែនាំហាងជប៉ុនតូចៗមួយចំនួន នៅម្តុំបឹងកេងកង ធានាតែម្តងចំពោះរសជាតិ និងបរិយាកាស ស្គាល់ទុកមុនឲ្យហើយល្អបំផុត!
- $ - $$
- $ - $$
នេះជាហាងមីស៊ុប រ៉ាមេនរសជាតិដើម ដែលហ្វេនម្ហូបជប៉ុនមិនគួររំលង ព្រោះនៅ Ikindo មានប្រភេទស៊ុបច្រើនជម្រើស ឯតម្លៃវិញក៏មិនខ្ពស់ពេកគឺសមរម្យបំផុត។ ក្រៅពីមីរ៉ាមេន នៅហាងក៏មានជាប្រភេទ សាច់មាន់ចង្កាក់ Yakitori និងម្ហូបញាំលេងផ្សេងៗឲ្យជ្រើសរើស អមជាមួយនឹងបៀរ Sapporo និង Asahi ទៀត ពិតជាការរួមបញ្ចូលគ្នាពិសេសបំផុតសម្រាប់រដូវភ្លៀងនេះ! Photo Credit: Ikindo Ramen
- $$
នៅហាងនេះមានប្រភេទសាច់អាំងចង្កាក់ Yakitori និង Kushi Yaki ច្រើនណាស់ តម្លៃវិញចាប់ផ្តើមពី $1.30 ប៉ុណ្ណោះ ហើយម្ហូបញាំលេងវិញក៏ច្រើនមិនធម្មតាដូចគ្នា។ នៅហាងមានរហូតដល់ទៅ 3ជាន់ ជាមួយការតុបតែងផ្សេងៗ និងពន្លឺភ្លើងស្រឹមៗ ផ្តល់ Mood &Tone ដូចយប់ដែលមានភ្លៀងធ្លាក់នៅជប៉ុនអញ្ចឹង។ បរិយាកាសបែបនេះ បើអ្នកចង់ផឹកបន្តិចបន្តួច ក៏អាចសាកជាមួយកញ្ចប់ភេសជ្ជៈតម្លៃត្រឹម $3 ប៉ុណ្ណោះក្នុងរយៈ30នាទី ដែលអ្នកអាចញ៊ាំបៀរ ស្រាទំពាំងបាយជូរ ខកថេល និងភេសជ្ជៈផ្សេងទៀតដោយសេរី។ Photo Credit: YaKiToRi LaB
- $$
- $$
ហាង Katanashi នេះវិញជាប្រភេទភោជនីយដ្ឋានកាត់បារ ដែលមានមុខម្ហូបច្រើនបែបទាំងប្រភេទ Main Dish និង Appetiser ជាពិសេសមុខម្ហូបប្រចាំហាងដូចជា Katanashi Beef Steak ដែល Serve លើភ្លើងក្តៅៗ មកជាមួយនឹងទឹកជ្រលក់ពិសេសរហូតដល់ទៅ 3 យ៉ាង។ ហាងនេះស្ថិតលើផ្លូវលំតូចមួយ សមជាហាងលាក់ខ្លួនពិតៗ ហើយបរិយាកាសមានភាពជាគ្នាឯង សក្តិសមបំផុតសម្រាប់អ្នកចូលចិត្តហាងតូចៗ ឈៀលៗ និងសាមញ្ញ។ Photo Credit: Katanashi Japanese tapas bar
- $
ហាងនេះ មិនបាច់ប្រាប់ក៏ដឹងថាជាហាងជប៉ុនពិតៗដែរ ព្រោះមានការតុបតែងដោយអក្សរ ពណ៌ភ្លើង និងគោម ដែលជា Signature របស់ប្រទេសមួយនេះ។ នៅហាងមានម្ហូបច្រើនមុខដែរ តែអ្វីដែលមិនគួររំលងនឹងកម៉្មង់ គឺប្រភេទសាច់អាំងចង្កាក់។ ពួកយើងណែនាំឲ្យអ្នកទាំងអស់គ្នា Order ជា Grill Set ដែលជាឈុតសាច់ បន្លែរបស់ខាងហាង ដើម្បីកាន់តែចំណេញ និងទទួលបានរសជាតិសម្បូរបែបមួយ។ Photo Credit: Jidaiya Yakitori
- $ - $$
បើចង់សាកម្ហូបជប៉ុនច្រើនបែបច្រើនមុខវិញ មកហាងនេះមកមិនខុសទេ ព្រោះមុខម្ហូបក្នុងមឺនុយច្រើនរបស់គេពិតៗ មានតាំងពីរបស់ស្រស់ៗសាស៊ីមិ ឬមកជាឈុតស៊ូស៊ី ដល់របស់បំពង ដល់ស៊ុប ដល់ឈុតបាយ និងមានសាឡាដទៀត។ ក្រៅពីមុខម្ហូបទាំងនេះ នៅហាងក៏មានកញ្ចប់ All-you-can-eat ចំពោះ Hot Pot និង Obanzai ដែលជាម្ហូបប្រពៃណី ជប៉ុនមានដើមកំណើតនៅទីក្រុងក្យូតូ អាចឲ្យអ្នកញាំដោយសេរីក្នុងរយៈពេល 90នាទី។ Photo Credit: Tama-Ya Japanese Dining & Bar
- $$
ល្ងាចៗបើចង់ណាត់មិត្តភក្តិពីរបីនាក់មកញ៉ាំសាច់អាំង ជល់កែវបែបឈៀលៗ នៅម្តុំន់បឹងកេងកងអី កុំភ្លេចឈាងចូលមក No Style ផង! No Style គឺមានលក្ខណៈពិសេសប្លែកៗ បូករួមជាមួយនឹងមុខម្ហូបទំនងៗជាច្រើនមុខទៀត។ ហាងលាក់ខ្លួននេះល្បីថាមានលក់សាច់អាំងបែបជប៉ុនដែលរសជាតិសម្បូរបែប ហើយត្រូវខ្លាំងមែនទែនជាមួយនឹងភេសជ្ជៈជប៉ុនត្រជាក់ៗ។ Photo Credit: Prof 7 and Nishimura Seishiro