ស្អាតមិនចាញ់កាហ្វេក្នុងក្រុងទេ! សាកមកមើលហាងកាហ្វេជាយក្រុងទាំង 6 នេះម្តង!
ពេលខ្លះនៅកណ្តាលក្រុងពេក ស្អុះស្អាប់ណាស់។ ចង់ទៅលេងហាងកាហ្វេណាស្ងប់ស្ងាត់ ហើយមានបរិយាកាសល្អនៅក្រៅក្រុងបន្តិច! មិនអីទេ កាហ្វេទាំង 5 កន្លែងនេះមានទាំងកាហ្វេ ម្ហូបទំនងៗ និងបរិយាកាសត្រូវចិត្តអ្នកទាំងអស់គ្នាតែម្តងណា៎!
- $ - $$
អ្នកចូលចិត្តជិះកង់ទៅជាយក្រុងពេលចុងសប្តាហ៍អីប្រហែលជាស្គាល់ហាងកាហ្វេនេះមុន FoodBuzz ទៀតហ្ហ៎! តែសម្រាប់អ្នកអត់ទាន់ស្គាល់ហាងស្រយាល - Sroyal Café & Pub គឺមានទីតាំងនៅខេត្តកណ្តាល ជិះទៅមិនដល់មួយម៉ោងទេ។ ទីធ្លាស្រឡះល្អហើយស្អាតបស់គេ មានម្លប់ដើមឈើ និង កន្លែងអង្គុយច្រើន អាចទៅផឹកកាហ្វេ ញ៉ាំអាហារពេលព្រឹកអ៉ីចឹងទៅ! ទីតាំង: ភូមិក្តីកណ្តាល ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល បើក: រៀងរាល់ថ្ងៃពី 7 ព្រឹក ដល់ 6:30 ល្ងាច ទូរស័ព្ទ: 010 908 988
- Phum Kdei Kandal, Khum Sarekakev, Srok Lvea Em, Kandal Province
- 010 908 988
2. Flat White Cafe
- $ - $$
2. Flat White Cafe
- $ - $$
ហ្វេនឈុតកាហ្វេ នំបុ័ងនិងនំផ្អែមៗ កុំចោលហាងកាហ្វេនេះណា៎! ហាងតូចល្មម មានការតុបតែងរបៀប Aestheticៗ ដូចនៅហាងកាហ្វេកូរ៉េអ៉ីចឹង។ មិនតែប៉ុណ្ណោះ ក៏មានភេសជ្ជ:ពេញនិយមតាមរដូវកាល កាហ្វេ តែ មានទឹកយៅអ៊ួរសជាតិក្រូចនិងផ្លែប៉ែស ហើយជាពិសេសមានអាហារសម្រន់ជាច្រើនដូច ប្រភេទ Toast និងសាំងវិចទំនងៗទៀត! ក្រៅពីនេះ ក៏មានជាបង្អែមអឺរ៉ុបជាច្រើនមុខទាំងនំខេក Cheese ខេក នំ Brownies Cupcake Tiramisu និង ស្ត្របឺរី ហើយ Matcha Omelet គួរឲ្យស្រក់ទឹកមាត់។ Flat White Cafe មានសេវាកម្មឆុងកាហ្វេ និងភេសជ្ជ:សម្រាប់កម្មវិធីផ្សេងៗផងដែរ។ ទីតាំង: ផ្លូវ 1952 សង្កាត់ភ្នំពេញថ្មី បឹងកក់ បើក: រៀងរាល់ថ្ងៃពី 8 ព្រឹក ដល់ 6 ល្ងាច ទូរស័ព្ទ: 098 747 312
- St.1952, Sangkat Phnom Penh Thmei, Khan Sen Sok, Phnom Penh
- 098 747 312
- $ - $$
- $ - $$
ហាងនេះមិនសូវឆ្ងាយខ្លាំងទេគឺនៅម្តុំតាខ្មៅនោះឯង! សម្រាប់អ្នកដែលចង់ដើរលេងចេញពីក្រុងបន្តិច អាចមកផឹកកាហ្វេនៅ Camp Town បានព្រោះទីនោះមានការតុបតែងផ្លែកពីគេណាស់គឺ កន្លែងអង្គុយខាងក្រៅមានជាតង់ធំៗនៅលើស្មៅពិតៗដូចទៅបោះតង់អ៉ីចឹង! ថែមពីនេះគេមិនត្រឹមតែមានភេសជ្ជ:ពេញនិយមទេ តែក៏ជាម្ហូបបន្តិចបន្តួចឲ្យកុម្ម៉ង់ដូចជាបាយ និងសាំងវិចជាដើម។ អ្នកដែលចូលចិត្ត Vibe បែបនេះ បើបានមកដាក់កាហ្វេមួយកែវជាមួយគ្រួសារ ឬមិត្តភក្តិអី ហើយអានសៀវភៅ ឬលេងតន្រ្តីអី ត្រជាក់ចិត្តត្រជាក់កាយ បាត់ភាពតឹងតែងអស់ហើយ! ទីតាំង: #338 ផ្លូវ 148 ច្រកចូលជិតវត្តព្រែកឬស្សី ចុះពីផ្លូវជាតិលេខ 2 ចម្ងាយ 60 ម៉ែត្រ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ បើក: រៀងរាល់ថ្ងៃពី 7 ព្រឹក ដល់ 6 ល្ងាច ទូរស័ព្ទ: 016 258 308
- CAMP TOWN coffee shop, National Road 2, Krong Ta Khmau, Cambodia
- 016 258 308
- --
អ្នកដែលចូលចិត្តហាងកាហ្វេទំនើបៗឆ្ងាយត្រឹមឬស្សីកែវអាចមកលេងហាងដែលទើបតែផ្លាស់ប្តូរទីតាំងនេះមក Big Tree Community Mall។ ការតុបតែងមានលក្ខណ:ពេញនិយមបែប Minimalist ហើយមានកន្លែងអង្គុយធំទូលាយជិតកញ្ជក់ធំៗមានពន្លឺស្រឡះៗ។ ក្រៅពីនេះគេមានភេសជ្ជ:ពេញនិយម និងប្លែកៗមិនសូវមានច្រើនណាស់តាមរដូវកាលនិងបុណ្យទានគួរឲ្យចង់ភ្លក់! សូម្បីតែម្ហូបបែបអឺរ៉ុបក៏មានសម្រាប់កុម្ម៉ង់ ហើយមួយចានៗរៀបចំស្អាតៗឡើងមានស្តង់ដា និងការតុបតែងបានល្អណាស់។ និយាយមែន គ្រាន់តែឃើញភេសជ្ជ:គេថ្មីៗចេញមកមួយៗ គឺចង់ទៅសាកមួយកែវភ្លាមៗតែម្តង! ទីតាំង: ជិតជណ្តើរយន្តទី 1 នៅ Big Tree Community Mall ឬស្សីកែវ បើក: រៀងរាល់ថ្ងៃពី7:15ព្រឹក ដល់8យប់ ទូរស័ព្ទ: 083 867 867
- The 5th Coffee Shop Cambodia, 10M, Phnom Penh, Cambodia
- --
បើចង់បានទេសភាពធម្មជាតិនៅមាត់ទឹក ជ្រុងបៃតងមានទីតាំងធម្មជាតិធំទូលាយមានសួនច្បារ និងកន្លែងអង្គុយក្នុង និងក្រៅ។ ក្រៅពីភេសជ្ជ:ជាច្រើនប្រភេទ ហាងមានមុខម្ហូបបែបខ្មែរជាច្រើនមុខមិនចេះខ្វះនោះទេ។ នេះជាកន្លែងល្អសម្រាប់នាំគ្រួសារ ឬជួបជុំគ្នាជាមួយមិត្តភក្តិដើម្បីលំហែរអារម្មណ៍ និងសម្រាកពីការងារ ដោយមិនបាច់ទៅឆ្ងាយពីក្រុង។ ចាំតែមើលទេសភាពថ្ងៃលិច ពេលស្ទូចត្រីទៅ! មិនដឹងល្អយ៉ាងណា! ទីតាំង: នៅជាប់ស្ទឹងព្រែកត្នោត ជើងឯក ខណ្ខដង្កោ បើក: រៀងរាល់ថ្ងៃពីម៉ោង 7 ព្រឹកដល់ 7 យប់ ទូរស័ព្ទ: 086 622 655
- ជ្រុងបៃតង - Chrong Baitong, Phnom Penh, Cambodia
- 086 622 655
6. Zoom Garden Café & Wine
- --
6. Zoom Garden Café & Wine
- --
រកបាននៅឯណាទៀត ហាងកាហ្វេដែលមានសួនច្បារអង្គុយលេងស្អាតយ៉ាងនេះ? មានទាំងស្មៅខៀវខ្ចី មានទាំងអាងទឹកឈូក មានទាំងទោងក្មេងលេង និងហ្គេមដូច Mini Golf និង Snooker! អ្នកណាចង់អង្គុយលើសំណាញ់ ជិះទោង ផឹកកាហ្វេអី អាចទៅសាកបាន ហើយមិនបាច់បារម្មណ៍ទេថាគ្មានអីញុាំ។ នៅទីនោះមានមុខម្ហូបលើស 56 មុខឯណោះបានទាំងខ្មែរ ទាំងអឺរ៉ុប គួបផ្សំនឹងភេសជ្ជ:ដល់ទៅ 64 មុខ ជាមួយតម្លៃសមរម្យ និងអនាម័យ។ ពិសេសជាងគេនោះគឺ ក៏មានលក់ស្រាស្រស់ៗនាំចូលពីអ៊ីតាលីទៀតផង! អ្នកណាមានគ្រួសារ ឬ ចង់រកកន្លែងជួបជុំគ្នាសម្រាប់ការងារអី ហាងនេះក៏មានជាសេវាកក់ និងទទួលធ្វើម្ហូប និងភេសជ្ជ:ផងដែរ។ ទីតាំង: ផ្ទះ85 ផ្លូវ 92 កែងផ្លូវឧកញ៉ាទ្រីហេង សែនសុខ បើក: រៀងរាល់ថ្ងៃពី 6:30 ព្រឹក ដល់ 8 យប់ ទូរស័ព្ទ: 010 770 686
- ផ្ទះលេខ 85 ផ្លូវលេខ 92 កែងផ្លូវឧកញ៉ាទ្រីហេង, សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ
