AEON Mall 2 in

{:kh}Genki Sushi បញ្ចេញម្ហូប-ស៊ូស៊ីរសជាតិថ្មី និង ត្រៀមបើកសាខាថ្មីនៅ AEON Mall 2{:}{:en}Genki Sushi Reveals New Dishes + New Branch in AEON Mall 2 {:}

{:kh}បើឲនិយាយតាមត្រង់នោះគឺថារឿងម្ហូបជប៉ុនជាពិសេស Sushi តែម្ដងគឺញ៉ាំមិនចេះឆ្អែត កាន់តែញ៉ាំកាន់តែចង់ញ៉ាំទៀត។ ប្រិយមិត្តណាខ្លះចឹងដែរ? FoodBuzz យល់ចិត្តប្រិយមិត្តអញ្ចឹងហើយទើបថ្ងៃនេះពួកយើងទើបចង់ណែនាំមុខម្ហូបជប៉ុនថ្មីប៉ុន្មានមុខនេះនៅ Genki Sushi ដែលពួកយើងទើបតែទៅភ្លក្សផ្ទាល់កាលពីសប្ដាហ៍មុននេះ។ Sushi ពីរមុខដែលយើងបានភ្លក្សនោះគឺ Volcano Roll និង Lotus Roll ដែលពីរមុខនេះសុទ្ធតែមានជាសាច់ត្រីសាល់ម៉ុនចំណិតតូចៗពីលើដូចគ្នា ប៉ុន្ដែ Volcano Roll បានរសជាតិហិរបន្ដិចហើយក៏មានជាចំណិតសាច់ក្ដាម និង ពងត្រីបន្ថែមពីលើផងដែរ។ រីឯ Lotus Roll គឺជា Sushi ដែលត្រូវគេបំពងហើយដូច្នេះស្រួយៗឆ្ងាញ់ម្យ៉ាងហើយបានឈ្មោះ Lotus ឬ ផ្កាឈូកនេះមកគឺដោយសារមានជាក្រអៅឈូកបំពូងលំអរលើដុំ Sushi នីមួយៗ ដែលមើលទៅយ៉ាងស្រស់ស្អាតគួរឲចង់ញ៉ាំហើយថតរូបទុកទៀត។ ចង់ Order មួយណាក៏បានដែរ បើ Order ទាំងពីររឹតតែល្អ 😀 ញ៉ាំ Sushi ហើយក៏មិនត្រូវភ្លេចឈុតសាច់ត្រីស្រស់ Sashimi ដែរ មួយឈុតនេះមានសាច់ត្រីសាល់ម៉ុនផង ត្រីធូណាផង… Read More