AKA in

{:kh}Diet ឆាចោលចូលឆ្នាំនេះ! សុំទៅឋានសួគ៌ប៊ុហ្វេសាច់អាំងជប៉ុនញ៉ាំមួយសេរីឲ្យណាណីម្ដងនៅ AKA Cambodia{:}{:en}Eat to Your Heart’s Content at AKA Cambodia Because Holiday Calories Don’t Count{:}

{:kh}សួស្ដីប្រិយមិត្ត FoodBuzz ទាំងអស់គ្នា! ទាំងថ្មី ទាំងចាស់! ថ្ងៃនេះពួកយើងរីករាយណាស់ព្រោះថាខុសពីរាល់ៗដងដែលពួកយើងតែងតែចុះផ្សាយអត្ថបទបែប review ទៅលើភោជនីយដ្ឋាននិងកន្លែងញ៉ាំអីនៅទីក្រុងភ្នំពេញ លើកនេះយើងបានធ្វើដំណើរទៅដល់ខេត្តសៀមរាបដើម្បីពាំនាំមកជូនប្រិយមិត្តទាំងអស់គ្នានូវម្ហូបឆ្ងាញ់ៗនិងភោជនីយដ្ឋានល្អៗ ដើម្បីឲ្យលោកអ្នកមានជម្រើសយ៉ាងច្រើនសម្រាប់អ្នកមានគម្រោងធ្វើដំណើរទៅលេងទីក្រុងអង្គរ ខេត្តសៀមរាបនាថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ។ អ៊ីចឹង តោះចាប់ផ្ដើមដំបូងជាមួយ AKA ដែលជាឋានសួគ៌សម្រាប់អ្នកចូលចិត្តសាច់អាំងតែមួយគ្មានពីរតែម្ដង! AKA អានជាខេមរៈភាសា “អាកៈ” គឺជាភោជនីយដ្ឋានសាច់អាំងបែបជប៉ុន ប្រ៊េនដ៏ល្បីល្បាញពីប្រទេសថៃដែលមានជាប៊ូហ្វេសាច់អាំងបែបកុម្ម៉ង់តម្លៃយ៉ាងសមរម្យចាប់ពី $12.5 ឬក៏ 49,900៛+/ម្នាក់ឡើងទៅ។ អ្វីដែលពិសេសបំផុតប្រចាំ AKA ខុសពីភោជនីយដ្ឋានសាច់អាំងដទៃៗទៀតគឺប្រាកដជាគុណភាពសាច់ហើយ! គុណភាពសាច់ទាំងសាច់គោ សាច់ជ្រូក សាច់ត្រី និងគ្រឿងសមុទ្រទាំងអស់នៅ AKA គឺសុទ្ធតែស្រស់ៗនិងគុណភាពខ្ពស់ដោយឆ្លងកាត់ការត្រួតពិនិត្យគុណភាពនិងប្រភពសាច់តាមស្ដង់ដារ AKA ដូច្នេះប្រិយមិត្តនឹងទទួលបាននូវរសជាតិសាច់អាំងដ៏យ៉ាងឈ្ងុយឆ្ងាញ់ជាប់មាត់។ គ្រាន់តែមើលរូបក៏ដឹងថាស្រស់ឆ្ងាញ់និងមានជាតិដែរ ព្រោះសុទ្ធសឹងតែនាំចូលមកពីបរទេសរួមមានប្រទេសអាមេរិក និងញ៉ូវហ្សែលែនជាដើម! សូម្បីតែរសជាតិទឹកជ្រលក់នៅ AKA ក៏ខុសប្លែកពីភោជនីយដ្ឋានដទៃដែរ ព្រោះថាវាជារូបមន្ដពិសេសផ្ទាល់ខ្លួនរបស់ AKA តែម្ដង លាយ 3 មុខចូលគ្នា ដែលលោកអ្នកអាចលាយទឹកជ្រលក់អាកៈពិសេស (ពណ៌ខ្មៅ) កន្លះកូនចានទឹកជ្រលក់  ទឹកជ្រលក់កូឆូចាំង… Read More