All-You-Can-Eat Breakfast in

{:kh}ប៊ូហ្វេឌីមសាំក្តៅហុយៗញ៉ាំមួយឆ្អែតម្លៃត្រឹមតែ 15.90$ សម្រាប់គ្នា​ 2 នាក់{:}{:en}All-You-Can-Eat Dim Sum Breakfast From Dim Sum Emperors Is Back!{:}

{:kh}មានចាំប៊ូហ្វេឌីមសាំចម្រុះមុខរបស់ Dim Sum Emperors ទេ? ដោយសារតែមានការគាំទ្រខ្លាំង ពេលនេះប្រម៉ូសិនឌីមសាំអាហារពេលព្រឹកមួយនេះបានត្រឡប់មកវិញហើយកាន់តែពិសេសជាងមុនទៀត។ ក្រុមការងារ Foodbuzz របស់យើងបានសាកប៊ូហ្វេឌីមសាំរួចហើយ និងត្រៀមរួចជាស្រេចដើម្បីរៀបរាប់អំពីអ្វីដែលធ្វើឱ្យវាពិសេសនិងប្លែកនៅហាងអាហារចិន Dim Sum Emperors មួយនេះ។ ជាមួយនឹងតម្លៃត្រឹមតែ 15.90$ អ្នកទាំងអស់គ្នានឹងទទួលបានឌីមសាំចម្រុះមុខមួយឡាំងសឹងដែលអាចទទួលទានបានសម្រាប់មនុស្សពីរនាក់។ ត្រូវហើយ! ប៊ូហ្វេពេលព្រឹកសម្រាប់មនុស្សពីរនាក់ជាមួយតម្លៃត្រឹមតែ 15.90$ ប៉ុណ្ណោះដើម្បីបំពេញចិត្តរបស់អ្នកនិងដៃគូរជាមួយអាហារចិនរសជាតិដើមនៅក្នុងភោជនីយដ្ឋានចិននេះ។ អ៊ីចឹងដឹងថាមានអ្វីខ្លះនៅខាងក្នុងឡាំងសឹងហ្នឹងអត់? សុទ្ធតែរបស់ដែលគ្រប់គ្នាពេញចិត្តដូចជា សៀវម៉ៃ ហាកាវ នំប៉ាវ និងជាង 10 មុខផ្សេងទៀត។ មើលរូបខាងក្រោមក៏ឃើញថាគួរឲ្យចង់ញ៉ាំប៉ុណ្ណាដែរ។ ឈុតមួយនេះមិនមែនមានត្រឹមតែឌីមសាំទេណា! ជាមួយនឹងតម្លៃដែលបានលើកឡើងខាងលើ អ្នកក៏នឹងទទួលបាននូវបបរគ្រឿង 2 ចានដែលមានលាយពងមាន់ខ្មៅ, សណ្តែកសៀងនិងជីគ្រប់មុខ។ ប្រសិនបើអ្នកមិនមានអារម្មណ៏ចង់ញ៉ាំបបរ Dim Sum Emperors ក៏នឹងផ្តល់នូវមីទាខ្វៃ (គោកក៏បាន ស៊ុបក៏បាន)ចំនួនពីរចានផងដែរ។ ឈុតអាហារពេលព្រឹកញ៉ាំមួយឆ្អែតនេះមាននៅ Dim Sum Emperors សាខាផ្សារថ្មី, ច្បារអំពៅ,… Read More