alone time in

3 កន្លែងកំដរអារម្មណ៍លួងចិត្តអ្នកដែលត្រូវ friendzoned នៅថ្ងៃ14 កុម្ភៈ

ថ្ងៃ Valentine គឺជាថ្ងៃមួយដែលយើងគ្រប់គ្នាបញ្ចេញក្តីស្រលាញ់របស់យើងទៅដល់មនុស្សដែលសំខាន់ដែលមានដូចជា គ្រួសារ មិត្តភក្តិ លោកគ្រូអ្នកគ្រូជាដើម (xD) ។ អ្វីដែលពិសេសសម្រាប់ថ្ងៃនេះគឺ ការសារភាពក្តីស្រលាញ់ទៅកាន់មនុស្សដែលយើងលួចស្រលាញ់ដែលជាធម្មតាគេហៅថា “Crush”។   ចំពោះអ្នកដែលសារភាពបានសម្រេច និង អ្នកដែលមានគូរស្រាប់ នឹងទៅរកកន្លែងដែលរ៉ូមែនទិកសម្រាប់ Date។ តែក៏មានករណីចំពោះអ្នកដែលសារភាពមិនបានសម្រេច ឫក៏គេហៅថា “អ្នកត្រូវបានគេ friendzoned” ដែលជាលទ្ធផលធ្វើឲ្យអត់លិឍដដែល។ ហេតុដូចនេះហើយ ទើបថ្ងៃនេះខ្ញុំនឹងណែនាំអ្នកទាំងអស់គ្នាឲ្យស្គាល់កន្លែង 3 ដែលមានស្ទីលខុសៗគ្នា សម្រាប់លួងចិត្តដ៏កម្សត់ របស់អ្នកដែលត្រូវបានគេ friendzoned នៅថ្ងៃ Valentine នេះ។ #1 Motor Café Motor Café គឺជាកូនបារតូចមួយដែលស្ថិតនៅម្តុំសួនវត្ថបុទុម ។ កន្លែងនេះមានការតុបតែងហាងជាបែបអឺរ៉ុប និងរៀបចំពន្លឺមិនភ្លឺខ្លាំង ដែលធ្វើឲ្យសាកសមទៅនឹងកន្លែងតូចរបស់បារនេះ។ ចំពោះម្ហូបក្លែម និងភេសជ្ជៈនានា គឹសុទ្ធតែមានរសជាតិឆ្ងាញ់ ហើយមានតម្លៃសមរម្យទៀតផង។ ជាពិសេស ហាងនេះក៏មានក្រុមតន្ត្រីមកប្រគុំតន្ត្រី និង ច្រៀងផ្ទាល់… Read More