An alley shops in

{:kh}បារ និងហាងអាហារទាំង 20 នៅកន្លុកកន្លៀតពិបាករក តែខ្លឹមអស់ស្ទះ!{:}{:en}The Most Coveted Secret Bars and Restaurants to Seek out in Phnom Penh{:}

{:kh}កាន់តែពិបាករក កាន់តែចង់ទៅមែនទេ? ឲ្យតែរកកន្លែងញ៉ាំឆ្ងាញ់ៗ ឬបារស្ងាត់ល្អភ្លាម តែងតែរុករកគ្រប់ផេក ឬដើរសួរគេសួរឯងហើយ តែសំខាន់រកកន្លែងស្ងាត់ស្រួលនិយាយគ្នា។ ថ្ងៃនេះអានចំអត្ថបទហើយ ហាងអាហារ និងបារនៅផ្លូវលំជាច្រើនដែលស្ងាត់ល្អ ថែមទាំងអាហារ និងភេសជ្ជៈឆ្ងាញ់ តែអាចនឹងពិបាករកបន្ដិច។ #1 Little Lounge ប្រសិនបើលោកអ្នកចូលចិត្តបរិភោគអាហារជប៉ុនក្នុងបរិយាកាសបែបជប៉ុនសាមញ្ញក្នុងផ្លូវលំមួយដែលមានការស្ងប់ស្ងាត់ល្អ និងតម្លៃសមរម្យ Little Lounge ច្បាស់ជាកន្លែងដែលអ្នកកំពុងតែរក។ ម៉ោងបើក៖ 5:30PM – 11PM ទីតាំង៖ ផ្ទះលេខ 42E ផ្លូវឌឿងហែមកែងនឹងវិថីព្រះនរោត្តម សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ | Googlemap  #2 BattBong គ្រាន់តែជាផ្ទះដែលបោះបង់ចោល ត្រូវបានកែប្រែក្លាយជាបារមួយលាក់ខ្លួនក្នុងផ្លូវលំដែលជិះចូលបានត្រឹមម៉ូតូ និងមានការគាំទ្រពីភ្ញៀវជាតិ និងអន្ដរជាតិយ៉ាងច្រើន។ ទៅដល់ទីនោះតិចរកអត់ឃើញ ក្រលេកមើលជុំវិញខ្លួន តើមានឃើញទូរកូកាកូឡាទេ? បើឃើញហើយ ទាញទ្វារមក ដល់ BattBong ហើយ! ម៉ោងបើក៖ 6AM… Read More